វិទ្យាស្ថានបច្ចេកវិទ្យាអាស៊ីបំពេញការងារនៅសាកលវិទ្យាល័យត្រាវិញ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 03 មីនា 2017
- ចុចដង៖ 578
ថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០១៧ សាកលវិទ្យាល័យត្រាវិញនិងវិទ្យាស្ថានបច្ចេកវិទ្យាអាស៊ីបានចុះកិច្ចព្រមព្រៀងលើវិស័យកម្មវិធីបណ្ដុះបណ្ដាលអនុបណ្ឌិតជំនាញអំពីការបន្សុំានឹងការផ្លាស់ប្ដូរអាកាសធាតុ។
មានប្រសាសន៍នៅក្នុងអង្គប្រជុំ បណ្ឌិត ង្វៀន តៀន យុង ទទួលស្វាគមន៍បណ្ឌិត William Swieczek នាយកនៃAITVN និងបណ្ដាអ្នកតំណាងមកពីAITVN។ បណ្ឌិតង្វៀន តៀន យុង ថ្លែងអំណរគុណដល់ AITVN ដែលបានសហការព្រមទាំងជំនួយយ៉ាងសកម្មដល់សាកលវិទ្យាល័យត្រាវិញក្នុងបណ្ដាវិស័យបណ្ដុះបណ្ដាលធនធានមនុស្សក្នុងរយៈពេលកន្លង។
ភាគីទាំងពីបានពិគ្រោះយោបល់ ផ្ដល់មតិអំពីបញ្ហាបណ្ដុះបណ្ដាលអនុបណ្ឌិតជំនាញអំពីការបន្សុំានឹងការផ្លាស់ផ្ដូរអាកាសធាតុដែលបណ្ឌិត William Swieczek បានធ្វើការបកស្រាយខាងលើ។ គោលដៅនៃកម្មវិធីបណ្ដុះបណ្ដាលនេះគឺដើម្បីបើកបង្ហាញ់បញ្ហាដែលបណ្ដាខេត្តនៅវាលរាបទន្លេគឺវឡុងកំពុងប្រឈមមុខ ជាពិសេសគឺបណ្ដាបញ្ហាឥទ្ធិពលរបស់អាកាសធាតុដល់ប្រភពទឹក ការផលិតកសិកម្ម និងគ្រោះរាំងស្ងួត។
លោកបណ្ឌិត William Swieczek បញ្ជាក់ថា AITVNនឹងបន្តជំនួយសាកលវិទ្យាល័យត្រាវិញក្នុងរយៈកាលអនុវត្តកម្មវិធីបណ្ដុះបណ្ដាលហើយនឹងមានគម្រោងឧបត្ថម្ភអាហារូបករណ៌ទាំងស្រុងដល់សិក្ខាកម្មសាកលវិទ្យាល័យត្រាវិញនៅវិទ្យាស្ថានបច្ចេកវិទ្យាអាស៊ីនៅប្រទេសថៃ។
ក្នុងកិច្ចពិភាក្សានេះ បណ្ដាតំណាងរបស់ AITVN បានស្ដាប់របាយការណ៍វិទ្យាសាស្ត្រមានប្រធានបទស្ដីអំពី “ឥទ្ធិពលនៃការជ្រាបប្រៃដល់កសិផលខេត្តត្រាវិញ” បកស្រាយដោយបណ្ឌិត ត្រឿង វ៉ាន់ ហីវ និងអត្ថបទស្ដីពី “ផលិត spriulia មកពីទឹកសំណល់ចិញ្ចឹមត្រីផ្ទក់” របស់បណ្ឌិត ផាម គឹម ឡុង និងអនុបណ្ឌិត យឿង ហ្វាង អ្វញ់ ។
បកប្រែដោយ៖ សុខ ខើយ