ទិវា​ ប្រឹក្សាពង្រឹង​ស្មារតី​និង​តម្រង់​ទិស​ដៅ​វិជ្ជា​ជីវៈដល់សិស្សានុសិស្ស ឈាន​ដល់​អាយុ ១៨ ឆ្នាំ

ថ្ងៃ​ទី​២៦​ ​ខែ​កុម្ភៈ​ ​ឆ្នាំ​២០១៧​ ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​​​ទ​ទួល​ស្វា​គមន៍​សិស្សា​នុសិស្ស​​ជិត​៣.០០០​រូបនៅ​បណ្ដា​សាលា​​វិទ្យា​ល័យ​​ទាំង​១១ ក្នុង​ខេត្ត​​​​​​មក​ចូល​រួម​​ទិវា​​ប្រឹក្សាពង្រឹង​ស្មារតី​និង​តម្រង់​ទិស​ដៅ​វិជ្ជា​ជីវៈដល់សិស្សានុសិស្ស ឆ្នាំ​២០១៧។

 MG 9832

កម្ម​វិធី​​បាន​រៀប​ចំ​ឡើងនៅ​មណ្ឌល​ទី​៤​នៃ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​​ដោយ​មន្ទីរ​អប់​រំ​និង​បណ្ដុះ​បណ្ដាល​​ត្រា​វិញ​សហការ​​រួម​ជា​មួយ​​​​សម្ព័ន្ធ​យុ​វជន​​​​​​​ខេត្ត​ត្រា​វិញ​​​​​។

​ម៉ោង​៦:៣០​នា​ទី​ ​នា​ព្រឹក​ថ្ងៃ​ទី​២៦​ ​ខែ​កុម្ភៈ​ ​​សិស្សានុសិស្ស​ទាំង​ឡាយ​បាន​​​​​​​​មក​​ជួប​ជុំ​នៅ​មណ្ឌល​ទី​៤​ ​នៃ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​​​​ដើម្បី​ចូល​រួម​បើក​ឆាក​កម្ម​វិធី​​​​។ ​ក្រោយ​មក​ពួក​ប្អូន​​​បាន​ធ្វើ​ដំ​ណើរ​​​​ជា​មួយ​គ្រូ​បង្រៀន​​​ទៅ​ទស្ស​នាទី​តាំង​ប្រឹក្សា​​​​​​​ជម្រើស​និស្សិត​​​​​នៃ​បណ្ដា​​សាកល​វិទ្យា​ល័យ​​​និង​សាកល​វិទ្យា​ល័យ​រង​ដែល​មក​ពី​តំ​បន់​​​វាល​រាប​ទន្លេ​គឺវ​ឡុង​​​និង​ទី​ក្រុង​ហូ​ជី​មិញ។

និស្សិត​គ្រប់​រូប​បាន​លោក​គ្រូ​អ្នក​គ្រូ​ទទួល​បន្ទុក​​ជួយ​ណែ​នាំ​ ​ដោះ​ស្រាយ​​ចម្ងល់​ និង​​ផ្ដល់​ពត៌មាន​បណ្ដុះ​បណ្ដាល​​រ​បស់​សាកល​វិទ្យា​ល័យ​ត្រា​វិញ​​​​​ក៏​ដូច​ជា​​លក្ខណ្ឌ​ ​​​ ​​គោលន​យោ​បាយ​សិក្សា​​​ ​រ​បៀប​ជម្រើស​និស្សិត​ឆ្នាំ​នេះ​។

មិត្ត​ ​ហ្វិញ​ ធី​ ​​ក្វិញ​ ​ត្រឹន​ ​​សិស្ស​​​មជ្ឈ​មណ្ឌល​​​អប់​រំ​ជា​ប្រ​ចាំ​​ ស្រុក​កាំង​ឡុង​​​​ ​​ប្រា​ថ្នា​ក្លាយ​ជា​និស្សិត​​មុខ​ជំ​នាញ​គរុ​កោ​សល្យ​អប់​រំ​​មតេយ្យ​នៃ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​​​និយាយ​ថា៖​ ​ទិវា​​ពេញ​វ័យ​​១៨ឆ្នាំ​​គឺ​ជា​កម្ម​វិធី​​​ជាក់​ស្ដែង​និង​មាន​ប្រ​យោជន៍​។​ ​ជួយ​អោយ​ពួក​ប្អូន​បាន​ចូល​រួម​សកម្មភាព​​​​ជា​ច្រើន​​ ​ ​ ​ជួយ​ពួក​ប្អូន​​យល់​ច្បាស់​​អំ​ពី​លក្ខណ្ឌ​​នៃ​ការ​ជម្រើស​និស្សិត​​ឆ្នាំ​នេះ​​របស់​បណ្ដា​​សា​លា​សាកល​វិទ្យា​ល័យ​។​

នៅ​ក្នុង​​អង្គ​សិក្ខា​សាលា​ប្រឹក្សា​តម្រង់​ទិស​ដៅ​វិជ្ជា​ជី​វៈ​ ​​​ ​ ​ប្អូន​ៗ​បាន​មាន​ឱ​កាស​ប្រឹក្សា​​​ជា​មួយ​​ឯកទេស​ប្រឹក្សា​តម្រង់​ទិស​ដៅ​វិជ្ជា​ជី​វៈ​ ​ និង​ឯកទេស​ចិត្ត​សាស្ត្រ​​ ​ង្វៀន​ ​ហ្វាង​ ខាក់​ ​ហីវ​ ​អំ​ពី​បញ្ហា​ទាក់​ទង​ដល់​​សុខ​ភាព​ ​ ​​​​​​​ បំ​ណិន​រស់​នៅ​ ស្មារ​តី​ ​​​ពេល​ឈាន​ចូល​តំ​ណាក់​កាល​ពេញ​វ័យ​ ​ ​​ ​​វិធី​ត្រៀមខ្លួន​​ឈាន​​​ចូល​​ការ​ប្រ​ឡង​សំ​ខាន់។

​​សំ​នួរ​របស់​​បេក្ខ​សិស្ស​​អំ​ពី​មុខ​ជំនាញ​ជម្រើស​និស្សិត​ ​និង​គោល​នយោ​បាយ​សិក្សា​​នៅ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​​​​ត្រូវ​បាន​លោក​គ្រូ​​ ​ផាង​ ​ក្វុក​ ង៉ៀ​​ ​ប្រ​ធាន​បន្ទប់​ស្រង់​ពិន្ទុះ​ ​តំ​ណាង​គណៈ​ប្រឹក្សា​​​ជម្រើស​និស្សិត​​របស់​សា​លា​​​​ឆ្លើយ​បំ​ភ្លឺ​គ្រប់​សំ​នួរ​ ​នៅ​ក្នុង​អង្គ​សិក្ខា​សាលា។​ ​ពិ​សេស​​គឺ​អំ​ពី​មុខ​ជំ​នាញ​ថ្មី​ទាំង​៧​​​ ដែល​សាកល​វិទ្យា​ល័យ​ត្រា​វិញ​ទើប​បណ្ដុះ​បណ្ដាល​​​​ឆ្នាំ​នេះ​ ។

បណ្ដា​ពត៌មាន​ជម្រើស​និស្សិត​​របស់​​សា​កល​វិទ្យា​ល័យប​ត្រា​វិញ​​​ត្រូវ​​​​​​ផ្សព្វ​ផ្សាយ​​ដល់​បេក្ខ​សិស្ស​គ្រប់​រូប​។​ ​​​​

តាម​ពត៌​មាន​​​​នៃ​​​​គណៈ​​ប្រឹក្សា​​​​​​ជម្រើស​និស្សិត​របស់​សា​លា​ ​មាន​សៀវ​ភៅ​ពត៌មាន​ជម្រើស​និស្សិតជាង​២០០០ក្បាល​​​ ​​​និង​ ​   ​ខិ​ត្ត​ប័ណ្ណឧទេស​នាម​​អំ​ពី​មុខ​ជំ​នាញ​បណ្ដុះ​បណ្ដាល​​ជាង​២០០០​សន្លឹក​ត្រូវ​បាន​ចែក​ជូន​ពួក​​ប្អូន​ៗ។ ​ជា​ទូ​ទៅ​ពួក​ប្អន​​​ចាប់​អារម្មណ៍​ដល់​​​មុខ​ជំ​នាញ​បណ្ដុះ​បណ្ដាល​ថ្មី​ទាំង៧​ដែល​សាកល​វិទ្យា​ល័យ​ត្រា​វិញ​ទើប​បណ្ដុះ​បណ្ដាល​​​​ឆ្នាំ​នេះ​​និង​បណ្ដា​​​វិញ្ញា​សា​ជម្រើស​​របស់​​ថ្នាក់​បរិញ្ញា​ប័ត្រ​និង​បរិញ្ញា​ប័ត្រ​រង។

​ង្វៀន​​ ​ហុង​​ ​វឹង​​ ​សិស្ស​សា​លា​​វិ​ទ្យា​ល័យ​​វូ ​​ដិញ​ ​លេវ​​ និ​យាយថា៖​ “​​ឆ្នាំ​នេះ​​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​​ជម្រើស​និស្សិត​ទៅ​ដល់​៣៧​​ នេះ​គឺ​ជា​ឱ​កាស​អោយ​ប្អូន​​ងាយ​ស្រួល​ក្នុង​ការ​​ជ្រើស​រើស​មុខ​ជំ​នាញ​សម​ស្រប”។​​ ​វឹង​បាន​អោយ​ដឹង​​ថា​ប្អូន​កំ​ពុង​ពិ​និត្យ​មុខ​ជំនាញ​ថ្មី​ទាំង​៧​​របស់​សាលា​ ​ប៉ុន្តែ​​ជម្រើស​ដំ​បូង​របស់​​ប្អូន​ពេល​នេះ​គឺ​មុខ​ជំ​នាញ​ភា​សា​អង់​គ្លេសរបស់​សាកល​វិទ្យា​ល័យ​ត្រា​វិញ​។

មិត្ត​ហុង​ ​យ៉ីវ​​ ​សា​លា​វិទ្យា​ល័យ​ដាយ​ អាង​​ ​បាន​អោយ​ដឹង​ថា៖​ ​​​ឆ្នាំ​នេះ​​ សាកល​វិទ្យា​ល័យ​ត្រា​វិញ​​មាន​ជំនុំ​វិញ្ញា​សា​ដើម្បី​​​​​ជម្រើស​​ចូល​មុខ​ជំ​នាញ​​ ​ប្រ​ការ​នេះ​​​ជួយ​អោយ​ពួក​ប្អូន​មាន​ការ​ងាយ​ស្រួល​​​​ក្នុង​ការ​ជម្រើស​វិញ្ញាសា​ដែល​ខ្លួន​ពូ​កែ​ដើម្បី​ជ្រើស​មុខ​ជំ​នាញ​អោយ​បាន​សម​ស្រប។​ ​​​​យ៉ីវ​បង្ហើប​ថា​៖​ ​ប្អូន​គ្រាន់​តែ​​​យក​ចិត្ត​ទុក​ដាក់​​​​​​ក្នុង​​រ​ដូវ​ប្រ​ឡង​​វិ​ទ្យា​ល័យ​អន្ត​រ​ជាតិ​​អោយ​បាន​ល្អ​​និង​ចូល​រួម​ជម្រើស​​​​ក្នុង​សា​កល​​វិទ្យា​ល័យ​ត្រា​វិញ​​តាម​​​វិ​ធី​ទាំង​ពីរ​ ​នោះ​ឱ​កាស​​ជាប់​សាកល​វិទ្យា​ល័យ​នឹង​ច្រើន​ជាង​។

គ​ណៈ​ប្រឹក្សា​​​ជម្រើស​​និស្សិត​​​​ស្វា​គមន៍​១៣​សា​លា​វិទ្យា​ល័យ​​មក​ទស្ស​នា​​សាកល​វិទ្យា​ត្រា​វិញ​។​

ស្ថិត​នៅ​ក្នុង​ថ្ងៃ​ជា​មួយ​នេះ​ដែរ​​ ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​​ ​បាន​ទទួលស្វា​គមន៍​​​​ក្រុម​គ្រូ​បង្រៀន​​និង​សិស្ស​​រ​បស់​សាលា​វិទ្យា​ល័យ​ទាំង​១១​​ដែល​មក​ចូល​រួម​ទិវា​ពេញ​វ័យ​​១៨ឆ្នាំ​​ ​ជា​មួយ​សិស្ស​សាលា​វិទ្យា​ល័យ​អនុវិទ្យា​ល័យ​ ​មី​ ​ថ្វឹង​ ​ខេត្ត​សុក​ ​ត្រាំង។​​​ ​ក្រៅ​ពី​នោះ​នៅ​មាន​​ប្អូនៗ​ថ្នាក់​ប​ឋម​​ ​ ថ្នាក់​​អ​នុ​វិទ្យា​ល័យ​​ដែល​មក​ពី​សា​លា​​​​​វិទ្យា​ល័យ​​​កូវ​ ​កែ​​ ​ដើម្បីទស្សនា​សាកល​វិទ្យា​ល័យ​ត្រា​វិញ។​

​​គណៈ​ប្រ​តិ​ភូ​​គ្រូ​បង្រៀន​​និង​សិស្ស​ទាំង​១៣​​សា​លា​បាន​​សាកល​វិទ្យា​ល័យ​ត្រា​វិញ​នាំ​ដើរ​ទស្សនា​​​បណ្ដា​​មហា​វិទ្យា​ល័យ​បណ្ដុះ​បណ្ដាល​ ​អគ្គារ​សិក្សា​ ​បណ្ណាល​ល័យ​​ ​អគ្គារ​អនុវត្ត​ ​​និង​អន្តេ​វាសិកដ្ឋាន​របស់​សា​លា។

26-2-khi-toi-18-tvu-3

 

26-2-khi-toi-18-tvu-21

26-2-khi-toi-18-tvu-23

26-2-khi-toi-18-tvu

បក​ប្រែដោយ៖ សុខ​ ខើយ

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ទិវា​ ប្រឹក្សាពង្រឹង​ស្មារតី​និង​តម្រង់​ទិស​ដៅ​វិជ្ជា​ជីវៈដល់សិស្សានុសិស្ស ឈាន​ដល់​អាយុ ១៨ ឆ្នាំ