ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ សាកលវិទ្យាល័យត្រាវិញទទួលស្វាគមន៍សិស្សានុសិស្សជិត៣.០០០រូបនៅបណ្ដាសាលាវិទ្យាល័យទាំង១១ ក្នុងខេត្តមកចូលរួមទិវាប្រឹក្សាពង្រឹងស្មារតីនិងតម្រង់ទិសដៅវិជ្ជាជីវៈដល់សិស្សានុសិស្ស ឆ្នាំ២០១៧។
កម្មវិធីបានរៀបចំឡើងនៅមណ្ឌលទី៤នៃសាកលវិទ្យាល័យត្រាវិញដោយមន្ទីរអប់រំនិងបណ្ដុះបណ្ដាលត្រាវិញសហការរួមជាមួយសម្ព័ន្ធយុវជនខេត្តត្រាវិញ។
ម៉ោង៦:៣០នាទី នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ សិស្សានុសិស្សទាំងឡាយបានមកជួបជុំនៅមណ្ឌលទី៤ នៃសាកលវិទ្យាល័យត្រាវិញដើម្បីចូលរួមបើកឆាកកម្មវិធី។ ក្រោយមកពួកប្អូនបានធ្វើដំណើរជាមួយគ្រូបង្រៀនទៅទស្សនាទីតាំងប្រឹក្សាជម្រើសនិស្សិតនៃបណ្ដាសាកលវិទ្យាល័យនិងសាកលវិទ្យាល័យរងដែលមកពីតំបន់វាលរាបទន្លេគឺវឡុងនិងទីក្រុងហូជីមិញ។
និស្សិតគ្រប់រូបបានលោកគ្រូអ្នកគ្រូទទួលបន្ទុកជួយណែនាំ ដោះស្រាយចម្ងល់ និងផ្ដល់ពត៌មានបណ្ដុះបណ្ដាលរបស់សាកលវិទ្យាល័យត្រាវិញក៏ដូចជាលក្ខណ្ឌ គោលនយោបាយសិក្សា របៀបជម្រើសនិស្សិតឆ្នាំនេះ។
មិត្ត ហ្វិញ ធី ក្វិញ ត្រឹន សិស្សមជ្ឈមណ្ឌលអប់រំជាប្រចាំ ស្រុកកាំងឡុង ប្រាថ្នាក្លាយជានិស្សិតមុខជំនាញគរុកោសល្យអប់រំមតេយ្យនៃសាកលវិទ្យាល័យត្រាវិញនិយាយថា៖ ទិវាពេញវ័យ១៨ឆ្នាំគឺជាកម្មវិធីជាក់ស្ដែងនិងមានប្រយោជន៍។ ជួយអោយពួកប្អូនបានចូលរួមសកម្មភាពជាច្រើន ជួយពួកប្អូនយល់ច្បាស់អំពីលក្ខណ្ឌនៃការជម្រើសនិស្សិតឆ្នាំនេះរបស់បណ្ដាសាលាសាកលវិទ្យាល័យ។
នៅក្នុងអង្គសិក្ខាសាលាប្រឹក្សាតម្រង់ទិសដៅវិជ្ជាជីវៈ ប្អូនៗបានមានឱកាសប្រឹក្សាជាមួយឯកទេសប្រឹក្សាតម្រង់ទិសដៅវិជ្ជាជីវៈ និងឯកទេសចិត្តសាស្ត្រ ង្វៀន ហ្វាង ខាក់ ហីវ អំពីបញ្ហាទាក់ទងដល់សុខភាព បំណិនរស់នៅ ស្មារតី ពេលឈានចូលតំណាក់កាលពេញវ័យ វិធីត្រៀមខ្លួនឈានចូលការប្រឡងសំខាន់។
សំនួររបស់បេក្ខសិស្សអំពីមុខជំនាញជម្រើសនិស្សិត និងគោលនយោបាយសិក្សានៅសាកលវិទ្យាល័យត្រាវិញត្រូវបានលោកគ្រូ ផាង ក្វុក ង៉ៀ ប្រធានបន្ទប់ស្រង់ពិន្ទុះ តំណាងគណៈប្រឹក្សាជម្រើសនិស្សិតរបស់សាលាឆ្លើយបំភ្លឺគ្រប់សំនួរ នៅក្នុងអង្គសិក្ខាសាលា។ ពិសេសគឺអំពីមុខជំនាញថ្មីទាំង៧ ដែលសាកលវិទ្យាល័យត្រាវិញទើបបណ្ដុះបណ្ដាលឆ្នាំនេះ ។
បណ្ដាពត៌មានជម្រើសនិស្សិតរបស់សាកលវិទ្យាល័យបត្រាវិញត្រូវផ្សព្វផ្សាយដល់បេក្ខសិស្សគ្រប់រូប។
តាមពត៌មាននៃគណៈប្រឹក្សាជម្រើសនិស្សិតរបស់សាលា មានសៀវភៅពត៌មានជម្រើសនិស្សិតជាង២០០០ក្បាល និង ខិត្តប័ណ្ណឧទេសនាមអំពីមុខជំនាញបណ្ដុះបណ្ដាលជាង២០០០សន្លឹកត្រូវបានចែកជូនពួកប្អូនៗ។ ជាទូទៅពួកប្អនចាប់អារម្មណ៍ដល់មុខជំនាញបណ្ដុះបណ្ដាលថ្មីទាំង៧ដែលសាកលវិទ្យាល័យត្រាវិញទើបបណ្ដុះបណ្ដាលឆ្នាំនេះនិងបណ្ដាវិញ្ញាសាជម្រើសរបស់ថ្នាក់បរិញ្ញាប័ត្រនិងបរិញ្ញាប័ត្ររង។
ង្វៀន ហុង វឹង សិស្សសាលាវិទ្យាល័យវូ ដិញ លេវ និយាយថា៖ “ឆ្នាំនេះសាកលវិទ្យាល័យត្រាវិញជម្រើសនិស្សិតទៅដល់៣៧ នេះគឺជាឱកាសអោយប្អូនងាយស្រួលក្នុងការជ្រើសរើសមុខជំនាញសមស្រប”។ វឹងបានអោយដឹងថាប្អូនកំពុងពិនិត្យមុខជំនាញថ្មីទាំង៧របស់សាលា ប៉ុន្តែជម្រើសដំបូងរបស់ប្អូនពេលនេះគឺមុខជំនាញភាសាអង់គ្លេសរបស់សាកលវិទ្យាល័យត្រាវិញ។
មិត្តហុង យ៉ីវ សាលាវិទ្យាល័យដាយ អាង បានអោយដឹងថា៖ ឆ្នាំនេះ សាកលវិទ្យាល័យត្រាវិញមានជំនុំវិញ្ញាសាដើម្បីជម្រើសចូលមុខជំនាញ ប្រការនេះជួយអោយពួកប្អូនមានការងាយស្រួលក្នុងការជម្រើសវិញ្ញាសាដែលខ្លួនពូកែដើម្បីជ្រើសមុខជំនាញអោយបានសមស្រប។ យ៉ីវបង្ហើបថា៖ ប្អូនគ្រាន់តែយកចិត្តទុកដាក់ក្នុងរដូវប្រឡងវិទ្យាល័យអន្តរជាតិអោយបានល្អនិងចូលរួមជម្រើសក្នុងសាកលវិទ្យាល័យត្រាវិញតាមវិធីទាំងពីរ នោះឱកាសជាប់សាកលវិទ្យាល័យនឹងច្រើនជាង។
គណៈប្រឹក្សាជម្រើសនិស្សិតស្វាគមន៍១៣សាលាវិទ្យាល័យមកទស្សនាសាកលវិទ្យាត្រាវិញ។
ស្ថិតនៅក្នុងថ្ងៃជាមួយនេះដែរ សាកលវិទ្យាល័យត្រាវិញ បានទទួលស្វាគមន៍ក្រុមគ្រូបង្រៀននិងសិស្សរបស់សាលាវិទ្យាល័យទាំង១១ដែលមកចូលរួមទិវាពេញវ័យ១៨ឆ្នាំ ជាមួយសិស្សសាលាវិទ្យាល័យអនុវិទ្យាល័យ មី ថ្វឹង ខេត្តសុក ត្រាំង។ ក្រៅពីនោះនៅមានប្អូនៗថ្នាក់បឋម ថ្នាក់អនុវិទ្យាល័យដែលមកពីសាលាវិទ្យាល័យកូវ កែ ដើម្បីទស្សនាសាកលវិទ្យាល័យត្រាវិញ។
គណៈប្រតិភូគ្រូបង្រៀននិងសិស្សទាំង១៣សាលាបានសាកលវិទ្យាល័យត្រាវិញនាំដើរទស្សនាបណ្ដាមហាវិទ្យាល័យបណ្ដុះបណ្ដាល អគ្គារសិក្សា បណ្ណាលល័យ អគ្គារអនុវត្ត និងអន្តេវាសិកដ្ឋានរបស់សាលា។
បកប្រែដោយ៖ សុខ ខើយ