លោក​ស្រី​​​ Laurence Pazlar​ ​អ្នក​ឯកទេស​​​​​អភិ​វឌ្ឍន៍​​អន្តរ​ជាតិ​​ក្នុង​កម្ម​វិធី​​ ​“ពលរដ្ឋ​សកល”​​ , ​ប្រទេស​កាណាដា​ ​មក​បំ​ពេញ​ការ​ងារ​​នៅ​សាកល​វិទ្យា​ល័យ​ត្រា​វិញ។

​ថ្ងៃ​ទី​២២​ ​ខែ​កុម្ភៈ​ ​ឆ្នាំ​២០១៧​ ​​ ​បណ្ឌិត​ ​ង្វៀន​ ​តៀន​ យុង​ ​​​សាកល​វិទ្យា​ធិ​ការ​រង​​​នៃ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​ ​បាន​ទទួល​និង​បំ​ពេញ​ការ​ងារជា​មួយ​​​​​​អ្នក​​​ស្រី​​ Laurence​​ Pazlar​ អ្នក​ឯកទេស​​​អភិ​វឌ្ឍន៍​​អន្តរ​ជាតិ​​ក្នុង​កម្ម​វិធី​​ ​“ពលរដ្ឋ​សកល”, ​ប្រទេសកាណាដា។

Laurence-Pazlar-tham-tvu

ក្នុង​ពេល​បំ​ពេញ​ការ​ងារ​​​តំ​ណាង​​​បណ្ដា​អង្គ​ភាព​​ទទួល​​បន្ទុក​​​​ណែ​នាំ​​និស្សិត​ធ្វើ​កម្ម​សិក្សា​បាន​រាយ​ការណ៍​អំ​ពី​​​​​​​​ការ​ងាយ​​ស្រួល​​ក៏​ដូច​ជា​​ការ​លំ​បាក់​ក្នុង​ការ​​ណែ​នាំ​​និស្សិត​ធ្វើ​កម្ម​សិក្សា​​​​​ដើម្បី​​​​​ភាគី​ទាំ​ង​សង​ខាង​​​​ពិ​ភាក្សា​​​នឹង​រក​នូវ​​​​​​​​​​​​​​ដំ​ណោះ​ស្រាយ​​អោយ​សកម្ម​ភាព​នា​ពេល​ខាង​មុខ​នេះ។

​បណ្ឌិត​ ​ង្វៀន​ ​តៀន​ យុង​ ​​​ថ្លែង​ថា៖​ ​​“កម្ម​វិធី​ទទួល​​​និ​ស្សិត​​កាណាដាមក​​​ធ្វើ​កម្ម​សិក្សា​​ របស់​សាកល​វិទ្យា​ល័យ​ត្រា​វិញ​​​​បង្ហាញ​​​​នូវ​តួ​នាទី​​​របស់​សាកល​វិទ្យា​ល័យ​ត្រា​វិញ​ក្នុង​ការ​​សហ​ការ​ជា​មួយ​ប្រ​ទេស​កា​ណាដា​។​ ​សាលា​​​​​តែង​​ផ្ដល់​ឱ​កាស​អោយ​និស្សិត​កា​ណា​ដា​មក​ធ្វើ​​កម្ម​​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​ត្រា​វិ​ញ​​ដើម្បី​​បន្ត​​​ពង្រឹង​ពង្រីក​​​នូវ​លទ្ធ​ផល​ដែល​​កា​ណា​ដា​បាន​ជំ​នួយ​ក្នុង​រ​យៈ​កាល​កន្លង​”។​

បណ្ឌិត​ង្វៀន​ ​តៀន​ យុង​ ​​សង្ឃឹម​ថា​​នឹង​​​​ទទួល​បាន​​គម្រោង​​អំ​ពី​​ការ​​សិក្សា​​​ ​ ​​​ ​ស្រាវ​ជ្រាវ​វិទ្យា​​សាស្ត្រ​​​​ ​និង​​បណ្ដា​គម្រោង​សង្គម​..​ បន្ដ​ទៀត​​ដើម្បី​ពង្រឹង​​​ពង្រីក​​​សម្ព​ន្ធ​ភាព​​នៃ​ភាគី​ទាំង​ពី​នា​ពេល​អ​នា​គត​។

​ឱកាស​នេះ​​ ​អ្នក​ ស្រី​​ ​Laurence Pazlar​ រួម​ជា​មួយ​​គណៈ​ប្រ​តិ​​​ភូ​មក​​សួរ​សុខ​ទុក្ខ​និង​ស្វែង​យល់​​អំ​ពី​​សកម្មភាព​រស់​នៅ​​​របស់​និស្សិត​មក​ធ្វើ​កម្ម​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​។

អ្នក​​ស្រី​ចែក​រំ​លែក​​៖“​​​​​​​​ស្រប់​ឱកាស​មក​បំ​ពេញ​ការ​ងារ​នៅ​ប្រ​ទេស​វៀត​ណាម​ ​ខ្ញុំ​​មាន​កិក្តិយស​ បាន​មក​សួរ​សុខ​ទុក្ខ​​និស្សិត​​កាណា​ដា​ធ្វើ​កម្ម​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​​​។​ ​ខ្ញុំ​សង្ឃឹម​ថា​និស្សិត​ទាំង​អស់​នឹង​ខិត​ខំ​​ឆ្លង​​ផុត​រាល់​ការ​លំ​បាក់​ដើម្បី​​បំ​ពេញ​​​ភារ​កិច្ច​របស់​ខ្លួនអោយ​​បាន​ល្អ”។

អ្នក​​ស្រី​ក៏​សង្ឃឹម​ថា​​​​សាកល​វិទ្យា​ល័យ​ត្រា​វិញ​​​នឹង​បន្ត​ការ​​ជំ​នួយ​​​​ដើម្បី​​​​​​​​ផ្ដល់​ឱកាស​​អោយ​និស្សិត​ធ្វើ​កម្ម​សិក្សា​​​​​​​​​​​​​ ​ ​បាន​កៀក​ជិត​ការ​ងារយ៉ាង​​​ងាយ​ស្រួល​​និង​បំ​ពេញ​ភារកិច្ច​តាម​គម្រោង​ដែល​បាន​ដាក់​ចេញ​​​ហើយ​ក៏​​ទទួល​បន្ត​និស្សិត​កាណាដា​មក​ធ្វើ​កម្ម​​សិក្សាច្រើន​ថែម​ទៀត​​ក្នុង​រយៈ​ពេល​ខាង​មុខ​នេះ។

បក​ប្រែដោយ៖ សុខ ខើយ

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន លោក​ស្រី​​​ Laurence Pazlar​ ​អ្នក​ឯកទេស​​​​​អភិ​វឌ្ឍន៍​​អន្តរ​ជាតិ​​ក្នុង​កម្ម​វិធី​​ ​“ពលរដ្ឋ​សកល”​​ , ​ប្រទេស​កាណាដា​ ​មក​បំ​ពេញ​ការ​ងារ​​នៅ​សាកល​វិទ្យា​ល័យ​ត្រា​វិញ។