ការ​វិភាគ​ទានរបស់​​បណ្ឌិត​ ​វ៉ូ​ ​ង៉ុក​ កោន ​នៅ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​

ថ្ងៃទី​១០​ខែ​មីនា​ ​ឆ្នាំ​២០១៧​ ​បណ្ឌិត​ង្វៀន តៀន​ យុង​ ​សាកលវិទ្យា​ធិការ​រង​នៃ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​បាន​ជូន​ប័ណ្ណ​សរសើរ​របស់​ប្រ​ធាន​គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត​ត្រា​វិញ​ដល់​បណ្ឌិត​ ​វ៉ូ​ ង៉ុក​ កោន​ ​អ្នកឯកទេស​ពិគ្រោះ​យោ​បល់​កម្មវិធី​ដេ​ប៉ា​តឺ​ម៉ង់​សាងសង់សំ​​ណង់​​នៅ​សាកល​វិទ្យា​ល័យ​ត្រា​វិញ។

Tien-si-Vu-Ngoc-Con

ថ្លែង​​ក្នុង​កិច្ច​ប្រ​ជុំ​ ​បណ្ឌិត​ង្វៀន​ មិញ​ ​ហ្វា​ ​ព្រឹទ្ធបុរសនៃ​មហាវិទ្យា​ល័យ​បច្ចេកវិទ្យា​​​បាន​អោយ​ដឹង​ថា៖ ​បណ្ឌិត​ វ៉ូ​ ង៉ុក​ កោន​ ​បាន​ចុះកិច្ច​សន្យា​ជាមួយ​សាលា​នៅ​ថ្ងៃ​ទី​១២​ ​ខែ​មិថុនា​ ​ឆ្នាំ​២០១៤​​ ក្នុង​វិស័យ​ពិ​គ្រោះ​យោបល់​កម្មវិធី​បណ្ដុះ​បណ្ដាល​ចំ​ណុះ​ដេប៉ាតឺ​ម៉ង់​សាងសង់​សំ​ណង់​​នៃ​សាកល​វិទ្យា​ល័យ​ត្រា​វិញ។

រយៈពេល​ជាង​ពីរ​ឆ្នាំ​លោកបណ្ឌិត​​ វ៉ូ​ ង៉ុក​ កោន​ ​បាន​ជំនួយ​ដល់​សាកលវិទ្យា​ល័យ​ត្រា​វិញ​យ៉ាង​ច្រើន​​ ​ជា​ពិសេស​គឺ​ក្នុង​ការ​ប្រឹក្សា​យបល់​បើក​មុខ​ជំ​នាញ​បណ្ដុះ​បណ្ដាល​ថ្មី​ ​ ​មុខ​ជំ​នាញបច្ចេកវិទ្យា​សាង​សង់​សំ​ណង់​ចរាចរណ៍។

ទន្ទឹម​នឹង​នោះ​​ ​បណ្ឌិត​​ក៏​បាន​ចូល​រួម​​សកម្មភាព​វិទ្យា​សាស្ត្រ​ ​ ចែក​រំ​លែក​​​នូវ​​សំណា​ដៃ​សិក្សា​ស្រាវ​ជ្រាវ​ក្នុង​​​វិស័យ​សាង​សង់​សំ​ណង់​​ដល់​​កង​ជួរ​គ្រូ​បង្រៀន​និង​និស្សិត​ដេប៉ា​តឺម៉ង់​សាង​សង់​សំណង់​​​ ​ ​ចូល​រួម​បង្រៀន​និង​ប្រឹក្សា​យោបល់​សិក្សា​​ ​ ​ចង​ក្រង​ឯកសារ​និង​ពិនិត្យ​ផ្ដល់​យោបល់​ចំ​ពោះ​ឯកសារ​ចំ​ណុះ​ដេប៉ា​តឺ​ម៉ង់។

ក្រៅ​អំ​ពី​ជំ​នួយ​​ចំ​នេះ​ដឹង​វិទ្យា​សាស្ត្រ​​ក្នុង​វិ​ស័យ​សាង​សង់​សំ​ណង់​ ​បណ្ឌិត​​​នៅ​ឧបត្ថម្ភ​អាហារូបករណ៍​​​ដល់​និស្សិត​២​​រូប​ចំ​ណុះ​ដេ​ប៉ា​តឺម៉ង់​សាង​សង់​សំ​ណង់​ ​(៤០0 USD/ចំណែក/ឆ្នាំ​) ឧបត្ថម្ភ​អាហារូបករណ៍​១០​​ចំ​ណែក​ដល់​និស្សិត​ក្រី​ក្រ​​​មាន​​ជីវភាព​គ្រួសារ​លំ​បាក​​​ ​(១០០​ ​USD/ចំ​ណែក)​ ​និង​ ឧបត្ថម្ភ​ដល់​និស្សិត​ក្រី​ក្រ​៤​រូប​ធ្វើសារណា​បញ្ចប់ឆ្នាំ​សិក្សា​​​(១០០​ USD/​និស្សិត)​។

បណ្ឌិត​ ង្វៀន​ ​តៀង ​​យុង ​សាកល​វិទ្យា​ធិការ​រង​ ​ថ្លែងអំណរគុណ​យ៉ាងជ្រាល​ជ្រៅ​​​ចំ​ពោះ​​​បណ្ឌិត​​​វ៉ូ​ ង៉ុក​ ​កោន​​បាន​ចូលរួមកសាងកម្មវិធីសិក្សានៅ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​​និង​អញ្ជើញ​លោកចូល​​ក្នុង​ក្របខណ្ឌសាលា។​

buoi-gap-go-giua-lanh-dao-Nha-truong-voi-tien-si-Vu-Ngoc-Con

បក​ប្រែដោយ៖ សុខ​ ខើយ

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ការ​វិភាគ​ទានរបស់​​បណ្ឌិត​ ​វ៉ូ​ ​ង៉ុក​ កោន ​នៅ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​