សន្និសីទ​អន្តរជាតិវៀតណាម-​បារាំង​លើក​ទី​១ស្តី​អំពី​វិ​ស័យ​​​វិទ្យា​សាស្ត្រ​​សរ​សៃ​ប្រ​សាទ​

ថ្ងៃ​ទី​១៧​ខែ​មីនា​ឆ្នាំ​២០១៧​​ ​សន្និសិទ​អន្តរជាតិ​វៀតណាម​-បារាំង​លើក​ទី​១​បាន​រៀប​ចំ​ឡើង​នៅ​ទីស្នាក់​ការ​កណ្តាល​នៃ​សាកល​វិទ្យា​ល័យ​ត្រា​វិញ។​ ​កម្មវិធី​ប្រា​រព​ឡើង​ដោយ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​សហការ​ជា​មួយ​សមាគមន៍សរសៃ​ប្រ​សាទ​នៃ​​ទីក្រុង​ហូជី​មិញ​​ព្រមជា​មួយ​នឹង​បណ្ដា​វេជ្ជ​បណ្ឌិត​ដែល​មក​ពី​មន្ទីរ​ពេទ្យ​សាកល​វិទ្យា​ល័យ​​ Pitiè – Salpeetrière​​និង​មន្ទីរ​ពេទ្យ​សាកល​វិទ្យា​ល័យ​​Lille នៃ​ប្រ​ទេស​បារាំង។

Hoi nghi Quoc Te than kinh Phap Viet3

អង្គ​សន្និសិទ​បាន​ទាក់​ទាញ​​អ្នក​ឯកទេស​ អ្នក​វិទ្យាសាស្ត្រ​​ពី​ប្រ​ទេស​បារាំង​និងប្រ​ទេស​​វៀត​ណាម​ចំ​នួន​ជាង ១០០ រូប​   មាន​​កិត្យា​នុភាព​​​លើ​វិ​ស័យ​​សរ​សៃ​ប្រ​សាទ​ថ្នាក់​​ដឹក​នាំ​​មណ្ឌល​សុខា​ភិបាល​ត្រា​វិញ​, ​បណ្ដា​មន្ទីរ​ពហុ​ព្យា​បាល​​ក្នុង​ខេត្ត​និងក្នុង​​តំ​បន់ ​ជាមួយ​គ្រូ​បង្រៀន​និង​ពួក​ប្អូន​និស្សិត​​​មហា​វិទ្យា​ល័យ​​​វេជ្ជ​សាស្ត្រ​​​ ​- ឱសថ​​​នៃ​សាកល​វិទ្យា​ល័យ​ត្រា​វិញ។

សេច​ក្ដី​ថ្លែង​ការ​ណ៍​​នៅ​ក្នុងអង្គ​​សន្និ​សីទ​នេះ​រួម​មាន​​៖ ​ផល​វិ​បាក​​កើត​ឡើង​ក្រោយ​ពេល​​កើត​ជំងឺ​ដាច់​សរ​សៃ​ឈាម​ខួរ​ក្បាល​​​និង​​​ការ​ថែ​ទាំ​​​​​​​​ក៏​ដូច​ជា​ដំ​ណោះ​ស្រាយ​​នៅ​ពេល​ឈឺ​ក្បាល​​បក​ស្រាយ​ដោយ​សា​ស្រ្តា​ចារ្យ​ Sophie Crozier - មន្ទីរ​ពេទ្យ​សាកល​វិទ្យា​ល័យ​​Pitiè – Salpeetrière; ការ​ព្យា​បាល​​ជំ​ងឺ​ស្កន្ទ​​​​អោយ​កុមារភាព​​ ​និង​អការៈ​កន្ត្រាក់​​នៃ​ទារក​បក​ស្រាយ​ដោយ​​សា​ស្ត្រ​ចារ្យ​Sylvie ង្វៀន​ ​តិច​ ​- មន្ទីរ​ពេទ្យ​សាកល​វិ​ទ្យា​ល័យ​ ​​Lille;​ ​ការ​​ជំនួយ​​ខាង​ក្រៅ​សម្រាប់​ជំ​ងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​​​របស់​​បណ្ឌិត​ ​វ៉​ ​តឹន​ ​ស៊ឺន​ ​ព្រឹទ្ធ​បុរស​​មហា​វិទ្យា​ល័យ​វេជ្ជ​សាស្ត្រ - ឱសថ​នៃសា​កល​វិទ្យា​ល័យ​ត្រា​វិញ​​។

នេះ​គឺ​​​អត្ថ​បទ​ចម្បង​​នៃ​សន្និសីទ​​​ដែល​​​​អ្នក​​ឯ​កទេស​​​ជំ​ងឺ​ស្កន្ទ​​និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​​បាន​ធ្វើ​ការ​​បក​ស្រាយ​​​ផ្ដល់​ចំ​ណាប់​អា​រម្មណ៍យ៉ាង​ខ្លាំង​​​ដល់​​​​អ្នក​ចូល​រួម​ក្នុង​អង្គ​សន្និ​សីទ​។

បណ្ឌិត​ផាម​ ទៀត ​ខាញ់​​សាកល​វិទ្យា​ធិ​ការ​នៃ​សាកលវិទ្យា​ល័យ​ត្រា​វិញ​​បាន​អោយ​ដឹងថា​៖ ​សន្និសីទ​លើក​នេះ​​គឺ​ជា​ឱកាស​​ដើម្បីអោយ​​អ្នក​ឯ​កទេស​​បាន​​ជួប​ជុំ​​​ប្ដូរ​យោ​បល់​  ចែក​រំ​លែក​ចំ​ណេះ​ដឹង​ ​បទ​ពិសោធ​​​អំ​ពី​វិ​ស័យ​​​វិទ្យា​សាស្ត្រ​​សរ​សៃ​ប្រ​សាទ​។​ ​ទន្ទឹម​​នឹង​នោះ​ ​​សន្និ​សី​ទ​ក៏​បាន​​ជួយ​អោយ​​​និស្សិត​​ និង​កង​ជួរ​គ្រូ​បង្រៀន​មហា​វិទ្យា​ល័យ​វេជ្ជ​សាស្ត្រ​នៃ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​​មាន​ឱកាស​​ចាប់​យក​​បន្ថែម​​ចំ​ណេះ​ដឹង​ ​ ​ដើម្បី​​បន្ត​ការ​លើក​កម្ពស់​​សមត្ថភាព​បណ្ដុះ​បណ្ដាល​​ផ្នែក​វេជ្ជ​សាស្ត្រ​ដល់​សាកល​វិទ្យា​ល័យ​ត្រា​វិញ។

​សាកល​វិទ្យា​ធិការ​សាលា​​សង្ឃឹម​ថា​​ក្រោយ​អង្គ​សន្និ​សិទ​នេះ​ ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​​នឹង​​បន្ថែម​ដៃ​គូ​សហការ​ជាមួយ​នឹង​បណ្ដា​អង្គភាព​​ ​បណ្ដា​វេជ្ជ​បណ្ឌិត​ ​​និង​បណ្ដា​អ្នក​ឯទេស​ក្នុង​​និង​ក្រៅ​ប្រ​ទេស​​លើ​ស្មា​រតី​​សាមគ្គី- ​មេត្រី​ភាព​។

 

Hoi nghi Quoc Te than kinh Phap Viet1

Hoi nghi Quoc Te than kinh Phap Viet4

 

បក​ប្រែដោយ៖ សុខ​ ខើយ

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សន្និសីទ​អន្តរជាតិវៀតណាម-​បារាំង​លើក​ទី​១ស្តី​អំពី​វិ​ស័យ​​​វិទ្យា​សាស្ត្រ​​សរ​សៃ​ប្រ​សាទ​