និស្សិត​មុខ​ជំនាញ​ភាសា​អង់​គ្លេស​​ជា​ច្រើន​រូប​​​មាន​ការ​ងារ​ធ្វើ​មុន​ពេល​បញ្ចប់​ការ​សិក្សា​​

មជ្ឈ​មណ្ឌល​សេវា​កម្ម​​ការ​ងារ​នៃ​សាកល​វិ​ទ្យា​ល័យ​ត្រាវ​​វិញ​បាន​អោយ​ដឹង​ថា​​ កាល​ពី​ថ្ងៃ​ទី២៩​ ​ខែ​មីនា​កន្លង​ហើយ​ ​ ​និស្សិត​ភាសា​អង់​គ្លេស​ជាង​២០​រូប​ ​ដែល​ត្រៀម​នឹងបញ្ចប់​ការ​​សិក្សា​​បាន​​ចូល​រួមសម្ភាស​សុំ​ការ​ងារ​នៅ​មជ្ឈ​មណ្ឌល​​ភាសា​​បរទេស​ ​វៀត​ណាម​ ​អូ​ស្រ្តា​លី​ ខេត្ត​វិញឡុង។ លទ្ធផល​​ ​មាន​និស្សិត​ចំនួន​១០​រូប​​បាន​ជាប់​ជា​ស្ថាពរនៅ​ក្នុង​ការ​ធ្វើ​បទ​សម្ភាសនោះ។

phong-van-viec-lam

តំណាង​អង្គ​ភាព​ជម្រើស​បុគ្គលិក​​បាន​​សម្ដែងនូវ​​ការ​ពេញ​ចិត្ត​អំ​ពី​លទ្ធ​ផល​នៃ​ការ​ធ្វើ​បទ​សម្ភាស​លើក​​នេះ​ ហើយ​បាន​​វាយ​តម្លៃ​ខ្ពស់​ទៅ​លើ​ចំ​ណេះ​ដឹង​ឯកទេស​ ​និង​ការ​ប៉ិន​ប្រសព្វក្នុង​ការ​ទំ​នាក់​ទំ​នង​។ល។ ​នៃបេក្ខជន​​ទាំង​ឡាយ។

លោក​ ង្វៀន​ ស្វឹន​ ​ហ្វី នាយក​​មជ្ឈ​មណ្ឌល​​​ភាសា​បរទេស​​វៀត​ណាម​​​ អូ​ស្រ្តា​លី​​វិញ​ឡុង​ចែក​រំ​លែក៖ “មជ្ឈ​មណ្ឌលមាន​ការ​ពេញ​ចិត្តយ៉ាង​​ខ្លាំង​​​អំ​ពីរ​ការ​ជម្រើស​បុគ្គលិក​​លើក​នេះ​ ​ពួក​ខ្ញុំ​រីក​រាយ​​និង​សហការ​ជា​មួយ​សាកលវិទ្យា​ល័យ​ត្រា​វិញ​ដើម្បី​ជួយ​ឧបត្ថម្ភ​ពួក​ប្អូន​​ក្នុង​ការ​ធ្វើ​កម្ម​សិក្សា​ក៏​ដូច​ជាការ​​​ជម្រើសបុគ្គលិក​​ក្នុង​​​វគ្គ​សិក្សា​ខាង​ក្រោយ​”។​ 

តំ​ណាង​អង្គ​ភាព​ជម្រើស​បុគ្គលិក​​​​អោយ​ដឹង​បន្ថែមបេក្ខជន​​​ដែល​ជាប់​ពាក្យ​ ​លើកនេះ​​នឹង​បានសិក្សា​បន្ថែម​លើ​​ប្រ​ព័ន្ធ​​ភាសា​បរទេស​​​ ​Apollo ​ដើម្បី​បណ្ដុះ​បណ្ដាល​​ក្នុង​រយៈ​ពេល​​​ពី​២​ដល់​៣​ខែ​ ​ហើយ​​ចូល​រួម​ការ​បង្រៀននៅ​ទី​នោះ​​។ ​ ​​​

នេះ​គឺ​ជា​លើក​ទី​២​​​ដែល​មជ្ឈ​មណ្ឌល​ភា​សា​បរទេស​​វៀត​ណាម​​ ​អូ​ស្រ្តា​លី​​​​​មក​ជម្រើស​​បុគ្គលិក​នៅ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​​​។

លោក​​ ង្វៀន​ ​យ្វី​​  ​នាយក​រង​មជ្ឈ​មណ្ឌល​​សេវា​កម្ម​ការ​ងារ​​នៃ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​បាន​អោយ​ដឹង​ថា៖​​ ​​ទោះ​បី​​ប្អូន​ៗ​ជា​និស្សិត​ត្រៀម​បញ្ចប់​ការ​សិក្សា​ក៏​ដោយ​ ​ប៉ុន្តែ​​បេក្ខជន​ទាំង​នេះ​​មាន​ឱ​កាស​​​​​​​​​ការ​ងារ​ដែល​ជា​ជំ​នាញ​របស់​ខ្លួន។​ ​នេះ​ជា​ឱកាស​សែន​ល្អ​អោយប្អូន​ៗ​និស្សិត​​អនុវត្តចំ​ណេះ​ដែល​បាន​សិក្សាចូល​ក្នុង​តថភាព​ជាក់​ស្តែង។

phong-van-xin-viec

សុខ​ ខើយ

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន និស្សិត​មុខ​ជំនាញ​ភាសា​អង់​គ្លេស​​ជា​ច្រើន​រូប​​​មាន​ការ​ងារ​ធ្វើ​មុន​ពេល​បញ្ចប់​ការ​សិក្សា​​