និស្សិតសាកលវិទ្យាល័យ​ត្រាវិញ​រីក​រាយ​អំ​ណរ​ឆ្នាំ​ថ្មី២០១៧

ថ្ងៃទី៥មេសា២០១៧ កង​គ្រូ​បង្រៀន​ សិស្ស​ និស្សិតខ្មែរ​បាន​ជួប​ជុំ​នៅ​មហា​សាល​មហាវិទ្យាល័យ​ភាសាវប្បធម៌វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូទស្សនា​កម្មវិធី​សិល្បៈ​អំណរ​ឆ្នាំ​ថ្មី២០១៧នៃ​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ។លោក​ស្រីថាច់ធី​ យ៉ឹនអញ្ជើញ​ចូល​រួម​។

Ro-bam-Khmer

របាំទេពអប្សរាសម្តែង​ដោយ​ក្រុម​និស្សិត​សាកលវិទ្យាល័យត្រាវិញ

កម្មវិធីសិល្បៈ​ទាក់​ទាញសិស្ស​និស្សិត​ចូល​រួម​ជាង​ ៣០០រូបក្នុង​នោះ​មាន​និស្សិត​កម្ពុជាសិស្ស​សាលា​វិទ្យាល័យជន​ជាតិ​​អន្តេវាសិកត្រាវិញ​ សាលា​បាលី​ជាន់​ខ្ពស់​ត្រាវិញ​។ កម្មវិធី​នេះ​ មាន​ឈុត​សម្តែង​​ពិសេសៗ ​រួម​មាន៖ ​ប្រ​គំ​ឧបករណ៍​តន្ត្រី​ខ្មែរ​បុរាណ របាំ​បុរាណ របាំ​ប្រជា​ប្រិយ បង្ហាញ់​ម៉ូតសម្លៀក​បំ​ពាក់​ខ្មែរ​ កំ​ប្លែង​ ជា​ពិសេស​គឺ​ការ​ដោះ​ដូរ​សិល្បៈ​រវាង​និស្សិតវៀតណាម​និង​និស្សិត​ខ្មែរ ល្បែង​ប្រជាប្រិយ​ខ្មែរ​ណែ​​នាំ​ដោយ​ក្រុម​និស្សិត​កម្ពុជា។ល។

លោក​ស្រីថាច់ ធី យ៉ឹន​សាកលវិទ្យាធិការីរង​មាន​ប្រសាសន៍​ជូន​ពរ​ដល់​កង​គ្រូ​បង្រៀន​ សិស្ស​និស្សិត​ទាំង​ឡាយជួប​តែ​សេចក្តី​សុខ​សេចក្តី​ចំ​រើន​។ លោក​ស្រី​ថ្លែង​ថា៖ បណ្តា​ឈុត​សម្តែង​ខាង​លើ​គឺ​ជា​សមិទ្ធិផល​គួរ​កត់​សំ​គាល់​របស់​គ្រូ​និង​សិស្ស​ក្នុង​ការ​បណ្តុះ​បណ្តាល​ ថែរក្សា និង​អភិវឌ្ឍ​ក្នុង​រយៈ​ពេល​កន្លង។

មិត្ត​ នីត​ផែន និស្សិត​កម្ពុជា​កំពុង​សិក្សា​មុខ​ជំ​នាញ​ឱសថ​រីក​រាយ​ថ្លែង​ថា៖ ខ្ញុំ​រីក​រាយ​ខ្លាំង​ណាស់​ដែល​បាន​រួម​ជា​មួយ​មិត្ត ឈាង បូរី ច្រៀន​បទ​ចំ​រៀន​មួយ​បទ​នៅ​ទី​នេះ​ ធ្វើ​ឱ្យ​ពួក​ខ្ញុំ​សាយ​អារម្មណ៍​នឹក​ស្រុក នឹក​ផ្ទះ​។ យើង​ខ្ញុំ​សែន​ស្ងើច​សរសើរ​ចំ​ពោះ​ទឹក​ចិត្ត​បង​ៗ​សាកលវិទ្យាល័យ​ត្រាវិញ​បាន​សម្តែង​ល្អរាល់​ឧបករណ៍​តន្ត្រី​ខ្មែរ​បុរាណ របាំខ្មែរ ជា​ពិសេស​គឺ​ឈុត​កំប្លែង​ពោរ​ពេញ​អត្ថន័យ «ឆ្នាំ​ថ្មី​គំនិតថ្មី» ដិត​ជាប់អារម្មណ៍​ជា​និច្ច។

មិត្ត​ គៀន ធី សុណាល និស្សិត​ឆ្នាំ​ទី​៣ មុខ​ជំ​នាញ​វប្បធម៌​នៃ​បណ្តា​ជន​ជាតិ​ភាគ​តិច​វៀត​ណាម ថ្លែង​ថា «ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ត្រាវិញ យើង​ខ្ញុំ​បាន​ក្រិប​យក​នូវ​ចំ​ណេះ​វិជ្ជា​​ឯក​ទេស​​ និង​បាន​សម្តែង​នូវ​របាំ​ខ្មែរ​ ជា​ពិសេស​បាន​ចូ​ល​រួម​សម្តែង​ ក្នុង​បណ្តាពិធី​បុណ្យ​ កម្មវិធី​ប្រ​ឡងសិល្បៈ និង​សម្តែង​ទទួល​ស្វាគមន៍​ភ្ញៀវអន្តរជាតិ​នានា។»

កម្មវិធីសិល្បៈ​បញ្ចប់​ក្នុង​ភាព​សប្បាយ​រីក​រាយ​ដោយ​ប្រ​គំ​នូវ​បទ​ភ្លេង​​ខ្មែរ​បុរាណ​ ជា​ចំ​ណង​ដៃ​ជូន​ពរ​ឆ្នាំ​ថ្មី​ ជូនពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ និង​សុភមង្គល​ គ្រប់ៗ​គ្រួសារ។

giao-luu-voi-du-hoc-sinh-Campuchia

និស្សិត​កម្ពុជា (នីត​ផែននិងឈាងបូរី) សំណេះ​សំណាល​ជា​មួយ​ពិធី​ការនី

hai-kich-Khmer

ឈុត​កំ​ប្លែង​ «ឆ្នាំថ្មីគំនិត​ថ្មី»

 sinh-vien-DH-Tra-Vinh-bieu-dien-nhac-cu-truyen-thong

ប្រ​គំ​ឧបករណ៍តន្ត្រី​ខ្មែរ​បុរាណ

 hoa-tau-nhac-cu-truyen-thong-khmer

ប្រ​គំ​ឧបករណ៍ភ្លេង​ពិណពាទ្យ​ខ្មែរបែប​វង់​ធំ

bieu-dien-trang-phuc-Khmer

បង្ហាញ់​ម៉ូត​សម្លៀក​បំ​ពាក់​ខ្មែរ

dai-bieu-tham-du

ព្រះ​សង្ឃ​និង​សិស្ស​និស្សិត​ចូល​រួម​យ៉ាង​កុះ​ករ

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន និស្សិតសាកលវិទ្យាល័យ​ត្រាវិញ​រីក​រាយ​អំ​ណរ​ឆ្នាំ​ថ្មី២០១៧