អង្គសិក្ខាសាលាស្តីអំពី ដំណោះស្រាយនូវបញ្ហាបកប្រែធៀបប្រដូចគ្នា
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 04 ឧសភា 2017
- ចុចដង៖ 619
(TVU) - ថ្ងៃទី 21.3.2017, មហាវិទ្យាល័យភាសា វប្បធម៌ វិចិត្រសិល្បៈខ្មែរណាមបូ បានរៀបចំអង្គសិក្ខាសាលាស្តីអំពី ដំណោះស្រាយនូវបណ្តាបញ្ហាបកប្រែធៀបប្រដូចគ្នា។ សាស្ត្រាចារ្យ បណ្ឌិត ផាម ទៀត ខាញ់ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញអញ្ជើញចូលរួម។
សាស្ត្រាចារ្យ បណ្ឌិត ផាម ទៀត ខាញ់ថ្លែងថា៖ បចុប្បន្ន គម្រោងរៀបរៀងវចនានុក្រមពីរភាសា ខ្មែរ-វៀត និង វៀត-ខ្មែររបស់សាកលវិទ្យាល័យត្រាវិញបានកំពុងអនុវត្តរៀបរៀងស្រង់មេពាក្យ។ ក្នុងរយការអនុវត្ត អ្នករៀបរៀងចៀសវៀងមិនផុតនៃការបកប្រែធៀបប្រដូចគ្នា។
អង្គសិក្ខាសាលានេះពិតជាមានសារៈសំខាន់ ជាវេទិកាវិទ្យាសាស្ត្រសម្រាប់អ្នកចូលរួមរៀបរៀងវចនានុក្រមមានឱកាសស្រាវជ្រាវ ដោះដូរបទពិសោធពីអ្នកឯកទេស អ្នកស្រាវជ្រាវរៀមច្បងពីបញ្ហាវចនានុក្រម។
បណ្តាអត្ថបទអន្តរាគមនៅអង្គសិក្ខាសាលារួមមាន៖ ស្រឹស្តីបកប្រែ និងបញ្ហាបកប្រែភាសា វិធីសាស្ត្រប្រែអត្ថបទពាណិជ្ជកម្ម និងបណ្តាបទពិសោធបកប្រែក្នុងការរៀបរៀងវចនានុក្រម ខ្មែរ - វៀត និង វៀត - ខ្មែរ។
អង្គសិក្ខាសាលាទទូលបានមតិគាំទ្រជាច្រើន ដើម្បីស្តារ និងស្វែងរកដំណោះស្រាយនៃការប្រែធៀបប្រដូច ជាពិសេសគឺបណ្តាចំណុចបកប្រែដើម្បីអនុវត្តក្នុងកិច្ចការរៀបរៀងវចនានុក្រមឱ្យមានប្រសិទ្ធភាពខ្ពស់។
បកប្រែដោយ៖ ហ្វិញសាង