សាកល​វិទ្យា​ល័យ​ត្រា​វិញ​​ចាត់តាំងអង្គ​​សិក្ខា​សាលា​វិទ្យា​សាស្ត្រ​ស្ដី​ពី​​របៀប​​ប្រើ​ប្រាស់​​វចនា​នុ​ក្រម​​​ក្រ​ដាស​ អន​ឡាយ​ ​និង​ ​ទូរ​ស័ព្ទ

ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០១៧​ នៅមហាវិទ្យាល័យ​ភាសា​ ​វប្បធម៌​ ​វិ​ចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​បាន​រៀប​ចំ​អង្គ​សិក្ខា​សាលា​វិទ្យា​សាស្ត្រ​ស្ដី​ពី​​របៀប​​ប្រើ​ប្រាស់​​វចនា​នុ​ក្រម​​​ក្រ​ដាស​ អន​ឡាយ​ ​និង​ ​ទូរ​ស័ព្ទ។​ ​អង្គ​សិក្ខា​សាលា​មាន​​ភ្ញៀវ​កិត្តិ​យសចូល​រួម​​ជាង​២០០​រូប​។

Hoi-thao-tu-dien-song-ngu-1

ថ្លែង​សុន្ទរ​កថាបើកអង្គ​សិក្ខាសា​លា​​ ​លោក​ស្រី ​ថាច់ ​ធី​ ​យឹន​  សាកលវិទ្យា​ធិ​ការរី​រង​នៃ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​បាន​អោយ​ដឹង​ថា៖​​ “​​គម្រោង​ការ​ចង​ក្រង​​វចនានុ​ក្រម​​​ពីរ​ភាសា​​គឺ​ខ្មែរ​ -​​​វៀត​និង​វៀត​​ -​​ខ្មែរ​ជា​មួយ​​នឹង​ចំ​នួន​ពាក្យ​ដ៏​ធំ​គឺ​៨៤០០០​ពាក្យ ​ ​​ដោយ​​ក្រ​សួង​អប់​រំ​និង​បណ្ដុះ​បណ្ដាល​ធ្វើ​ជា​អធិបតី​ ​ ប្រ​គល់​អោយ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​​អនុវត្ត​​មក​ទល់​ពេល​នេះ​បាន​ឈាន​ចូល​តំណាក់​កាល​សម្រេច​ជា​មូល​ដ្ឋាន​នូវ​បណ្ដា​មាតិកា​​សំខាន់និង​ត្រៀមសម្រេច​ការ​ពិនិត្យ​ដើម្បី​ផ្សាយចេញ​​ជា​សាធារណៈ។​ ​រហូត​មក​ដល់់​រយៈ​កាល​នេះ​ ​គណៈ​គ្រប់​គ្រង​គម្រោង​​ការ​​បាន​រៀប​ចំ​អង្គ​សិក្ខាសាលាមាន​ចំនួន​​ពីរ​លើក​​ដើម្បី​ប្រ​មូល​យក​បណ្ដា​មតិ​យោបល់​នៃ​អ្នក​ឯក​ទេស​​ អ្នក​ប្រាជ្ញ​​អក្សរ​សាស្ត្រ​ ​និង​បណ្ដា​អ្នក​ស្រាវ​ជ្រាវ​​ក្នុង​វិស័យ​ចង​​ក្រង​​វចនា​នុ​ក្រម​​​ដើម្បី​​ជួយ​អោយ​​ការ​ចង​ក្រង​វចនានុ​ក្រម​ឈាន​ដល់​វិសិដ្ឋ​ភាព​​​​​”​​។​

បទ​អន្តរាគមន៍​មាន​ចំ​នួន​៣​ដែល​បាន​បក​ស្រាយ​ក្នុង​អង្គ​សិក្ខា​សាលា​ ​សុទ្ធ​តែ​ផ្ដោត​សំ​ខាន់​អំ​ពី​ការ​វាយ​តម្លៃ​អំពី​លក្ខណៈ​ងាយ​ស្រួល​និង​ ការ​លំ​បាក់​ដែល​បាន​ជួប​ប្រ​ទះ​ក្នុង​ការ​ចង​ក្រង​វចនា​នុក្រម​​ ​វៀត​ -​ ​ខ្មែរ,​ ខ្មែរ​ ​- ​វៀត​ និង​​របៀប​​ប្រើ​ប្រាស់​​វចនា​នុ​ក្រម​​​ក្រ​ដាស​ អន​ឡាយ​ ​និង​ ​លើ​ទូរ​ស័ព្ទនៃ​វចនានុក្រម​ទាំង​ពីរ​ក្បាល​ខាង​លើ។

​ព្រះ​ឧបជ្ឈាយ៍​​ ​ថាច់​ សុខ​ សាន្ត​ ​អនុ​ប្រ​ធាន​ក្រុម​ព្រឹក្សា​ភិបាល​មជ្ឈឹម​នៃ​សមាគម​ពុទ្ធ​សាស​នា​វៀត​ណាម​ ​ ​ប្រ​ធាន​គណៈ​​អភិបាល​សមាគម​ពុទ្ធ​សាសនា​វៀត​ណាម​​ខេត្ត​ត្រា​វិញ​​ ​មាន​ព្រះ​ថេរ​ដីកា​៖​ “​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ ​​សម្រេច​​ជោគ​ជ័យ​នូវ​វចនា​នុក្រម​ទាំង​ពីរ​ក្បាល​គឺ​វៀត​​-​ ខ្មែរ​​ និង​ខ្មែរ​​ -​ ​​វៀត​នេះ​ គឺ​ជា​ចារ​នៅ​ទំព័រ​​​ប្រវត្តិ​សាស្រ្ត​សំខាន់​មួយ​របស់​ជនរួម​ជាតិ​ខ្មែរ​ណាម​បូ។”

នៅ​ក្នុង​អង្គ​សិក្ខា​សាលា​​ ​​ភ្ញៀវ​កិត្តិយស​​​បាន​ចូល​រួម​មតិ​យ៉ាង​សកម្ម​ ​និងទទួល​​បាន​​មតិ​​ផ្ទាល់ចំ​នួន​៨​​ អំ​ពី​អ្នក​ស្រាវ​ជ្រាវ​ ​ព្រះ​ឧបជ្ឈាយ៍ ​ព្រះ​ឧបជ្ឈាយ៍​រង​  ព្រះ​តេជ​គុណ​ដែល​ជា​បញ្ញវន្តខ្មែរ ​​ ​និងបណ្ដា​សមា​ជិក​ក្នុង​ក្រុម​ចង​ក្រង​វចនា​នុ​ក្រម​។ ​បណ្ដា​អ្នក​ចូល​រួម​អង្គ​សិក្ខា​សាលា​មាន​ការ​ពេញ​ចិត្ត​​និង​គាំ​ទ្រ​យ៉ាង​ពេញ​ទំហឹង​ចំ​ពោះ​សមិទ្ធ​ផល​នៃ​ការ​ចង​ក្រង​វចនា​នុ​ក្រម​នេះ​ ​ ហើយ​ចាត់ទុក​នេះ​ជា​ចំ​ណុច​​រ​បត់​​ប្រវត្តិ​សាស្រ្ត​សំខាន់​មួយ​របស់​ជនរួម​ជាតិ​ខ្មែរ​ណាម​បូ។

បញ្ចប់​អង្គ​សិក្ខា​សាលា​ លោក​ស្រី​ ថាច់​ ​ធី​ យឹន​ ​បាន​ថ្លែង​អំ​ណរ​អរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​​ចំ​ពោះ​​គណៈ​ចង្អុល​ការ​តី​ណាមបូ​ ​ ​ ​ ​គណៈ​កម្មា​ធិការ​ប្រជា​ជន​ខេត្ត​ត្រា​វិញ​​   ​ ​​សមា​គម​សា​មគ្គី​ព្រះ​សង្ឃ​ស្នេ​ហា​ជាតិ​ខេត្ត​ត្រា​វិញ​  ​   ​​គណៈប្រ​ជា​ជន​​បណ្ដា​ខេត្ត​​ រួម​ជា​មួយ​នឹង​នាយក​ដ្ឋាន​អាជីវកម្ម​ដែល​មាន​ការ​ពាក់​ព័ន្ធ​     ​សាលា​មធ្យម​សិក្សា​បាលី​​ ​បណ្ដា​សាលា​​សកល​ទាំង​ក្នុង​និង​ក្រៅ​ខេត្ត​ ​ដែល​បាន​គាំ​ទ្រ​និង​ផ្ដល់​ភាព​ងាយ​ស្រួល​អោយ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​ក្នុង​រយៈ​កាល​កន្លង​។ ​សាកល​វិទ្យា​ធិការរង​កត់​សម្គាល់​ការ​ផ្ដល់​យោបល់​យ៉ាង​សកម្ម​នៃ​កង​ជួរ​គ្រូ​បង្រៀន​ក្នុង​និង​ក្រៅ​សាលា​​​​ ​  អតីតនិស្សិត​   ​ព្រះ​សង្ឃ​ និង​បណ្ដា​និស្សិត​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យា​ល័យ​ត្រា​វិញ។

លោក​ ដាវ​ ចួង​ ប្រធាន​ក្រុម​សិល្បៈ​ខ្មែរ​​ខេត្ត​គៀង​​យ៉ាងមាន​ប្រ​សាសន៍៖ ​“បាន​ដឹង​ថា​សាកល​វិទ្យា​ល័យ​ត្រា​វិញ​មាន​គម្រោង​ចង​ក្រង​វចនា​នុក្រម​​ខ្មែរ -​​ វៀត,​​ ​វៀត ​​-​ ​​​ខ្មែរ​នេះ​ ​មិន​ត្រឹម​តែជា​សេច​ក្ដី​សោមនស្ស​រីករាយ​នៃ​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​ត្រា​វិញ​ប៉ុណ្ណោះ​ទេ​ តែ​នេះ​ជា​សេច​ក្ដី​សោមនស្ស​រីករាយនៃ​ជន​រួម​ជាតិ​ខ្មែរ​​ណាមបូ​ទាំង​មូល។”

Hoa-thuong-Thach-Sok-San

 

បក​ប្រែដោយ៖ សុខ​ខើយ

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកល​វិទ្យា​ល័យ​ត្រា​វិញ​​ចាត់តាំងអង្គ​​សិក្ខា​សាលា​វិទ្យា​សាស្ត្រ​ស្ដី​ពី​​របៀប​​ប្រើ​ប្រាស់​​វចនា​នុ​ក្រម​​​ក្រ​ដាស​ អន​ឡាយ​ ​និង​ ​ទូរ​ស័ព្ទ