និស្សិត​មហាវិទ្យាល័យ​បច្ចេកទេស​និង​បច្ចេកវិទ្យា​សកម្ម​ក្នុង​ការ​​សា្រវ​ជ្រាវ​វិទ្យាសាស្ត្រ

(TVU) – ថ្ងៃទី​ 22.4.2017 នៅទី​ស្នាក់​ការកណ្តាលនៃ​សាកលវិទ្យាល័យ​ត្រាវិញ មាន​និស្សិត​ជាង 200​ រូប ចូល​រួម​កម្មវិធី​ឧទ្ទេសនាម​ទម្រង់​ស្ពានលើក​របស់​ក្រុម​និស្សិត​មហាវិទ្យាល័យ​បច្ចេកទេសនិង​បច្ចេកវិទ្យា។ លោក បណ្ឌិត ង្វៀន​ មិញ​ ហ្វា ព្រឹទ្ធ​បុរស​អញ្ជើញ​ចូល​រួម។

mo hinh cau quay dat giai 2

លោក បណ្ឌិត ង្វៀន មិញ​ ហ្វា បាន​ឱ្យ​ដឹង​ថា៖ សកម្ម​ភាព​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​​របស់​មហាវិទ្យាល័យ​មួយ​ថ្ងៃ​កាន់​តែរីក​ចំ​រើន​ឡើង ចំ​នួន​អត្ថបទ​ក៏​កើន​ឡើង​ អត្ថបទ​ថ្នាក់​មហាវិទ្យាល័យនិង​ថ្នាក់​សាកលវិទ្យាល័យ​មាន​ ៣៩ អត្ថបទ ថ្នាក់មជ្ឈិមមាន ០១ អត្ថបទ។ ក្នុង​នោះ​អត្ថបទ​ស្រាវជ្រាវ​របស់​និស្សិត​កើន​ឡើង​ខ្ពស់និង​សម្បូរ​បែប​មាន​ដូច​ជា៖​ គម្រោង​​រចនា​ប្រ​ពន្ធ​គ្រប់​គ្រង​រថយន្ត​ស្វ័យ​ប្រ​វត្ត ឡឆ្អើស្វ័យ​ប្រ​វត្ត ឡាន​បោស​សំរាម​ស្វ័យ​ប្រវត្ត ប្រពន្ធស្រោច​ទឹក​ប្រិត​សំ​ចៃទឹក ​និង​ថ្មីៗ​នេះ​គឺ​ដាក់​ចេញ​ទម្រង់​ស្ពានលើកចំ​នួន​៤។

និស្សិត ង្វៀន ខាញ់ យ្វី ឆ្នាំ​ទី​៣ បាន​ឱ្យ​ដឹង​ថា៖​ទម្រង់​ស្ពានលើក​របស់​ពួក​យើង​ខ្ញុំ​ត្រូវ​បាន​ចំណាយ​ពេល​ជិត​៣​ខែ​បាន​សម្រេច​។​ ទម្រង់​ស្ពាន​នេះ​ប្រើ​ប​ន្ទះ​ឈើ​ការ៉ែមចំ​នួន​ 735 បន្ទះ។​ ក្រុមរួម​មាន​៣​រូប​បាន​សហការ​នឹង​និស្សិត​សាកលវិទ្យាល័យ​ Vancouver Island, Canada ដាក់​ចេញ​គំនិត​ផ្សេង​គ្នា​ រួច​ឯកភាព​អនុវត្ត។”

លោក​ ង្វៀន ក្វួក​ ទិញ ប្រ​ធាន​គ្រប់​គ្រងស្ថាបត្យកម្មនៃ​មន្ទីរ​សាង​សង់​សំ​ណង់ត្រាវិញ​បាន​ថ្លែង​សរ​សើរ​គំ​និត​ច្នៃ​ប្រ​ឌិត​របស់​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​។ លោក​និយាយ​ថា «វេទិកា​នេះ​បើក​បង្ហាញ់​គំនិត​សកម្ម​របស់​និស្សិត​ក្នុង​ការ​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ​ លើក​កម្ពស់​សមត្ថភាព​សិក្សា​ ស្រាវ​ជ្រាវ​ផ្ទាល់​ រួម​ចំ​ណែក​បង្ក​បង្កើត​វីធី​សាស្ត្រ​បង្កើត​ផលិត​ផល​ថ្មី​សម្រាប់​មាតុភូមិ។»

លោក​ បណ្ឌិត ង្វៀន ថាយ សឺន​ ព្រឹទ្ធបុរស​រង​បាន​អប់អរ​សារទរស្មារតី​ខិត​ខំ​ស្រាវជ្រាវ​របស់​ប្អូនៗ​។​ លោក​ ថ្លែង​ថា៖ថ្នាក់​ដឹក​នាំ​មហាវិទ្យាល័យ​តែង​លើក​ទឹក​ចិត្ត​និង​ជំ​នួយ​ស្មារតី សម្ភារៈ ថវិកាដល់​ប្អូនៗ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ។

លោក​ បណ្ឌិត​ ង្វៀន ថាយ សឺន បាន​បោះ​តម្រុយ​នូវ​ប្រ​ធាន​បទ​ស្រាវជ្រាវ​ទៅ​អនាគត ៖ យក​ចិត្ត​ទុក​ដាក់​លើ​ ទម្រង់​ប្រ​ពន្ធ​រៀប​​ទំ​និញ​ស្វ័យ​ប្រវត្ត ប្រពន្ធ​ត្រួត​ពិនិត្យ​ការ​ផលិត ប្រពន្ធ​ស្វែង​រក​ប្រភព​ផលិតផល។ល។

IMG 9273

IMG 9238

 

ហ្វិញ​សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន និស្សិត​មហាវិទ្យាល័យ​បច្ចេកទេស​និង​បច្ចេកវិទ្យា​សកម្ម​ក្នុង​ការ​​សា្រវ​ជ្រាវ​វិទ្យាសាស្ត្រ