សាកលវិទ្យាល័យ​ត្រាវិញ​បើក​សិក្សា​មុខ​ជំ​នាញ​វិជ្ជសាស្ត្រ​ ស្តី​អំពី «ផ្តល់​ចំ​ណេះដឹង​ពី​របួស​ខួរ​ក្បាល​និង​ឆ្អឹង​ខ្នង​»

 (TVU) - ក្នុង​ថ្ងៃទី​ ៦ ខែ​ឧសភា សាកលវិទ្យាល័យ​ត្រាវិញ​បាន​រៀប​ចំ​បើក​ថ្នាក់​បណ្តុះ​បណ្តាល​មុខ​ជំ​នាញ​វិជ្ជសាស្ត្រស្តី​អំពី «ផ្តល់​ចំ​ណេះដឹងព្យាបាល​ជំ​ងឺ​របួស​ខួរ​ក្បាល​និង​ឆ្អឹង​ខ្នង​» សម្រាប់​ ​លោក​គ្រូ​ពេទ្យ​ជំ​នាញ​ផ្នែក​ខាង​ក្រៅ​ប្រ​សៃ​ប្រ​សាទ និង​ផ្នែក​ខាង​ក្នុង​ប្រ​សៃ​ប្រសាទ គ្រូ​ពេទ្យ​ជំ​នាញ​ផ្នែក​សង្គ្រោះ​បន្ទាន់​ និងគ្រូ​ពេទ្យ​ជំ​នាញ​​ព្យាករណ៍​រូប​ភាព​មក​ពី​បណ្តា​មន្ទីរ​ពេទ្យ​នានា​នៅ​តំ​បន់​វាលរាប​ទន្លេ​គឺ​វឡុង។

Dao tao y khoa chan thuong so nao va cot song - DH Tra Vinh

ចូល​រួម ​បណ្តុះ​បណ្តាល​វគ្គសិក្សា​នេះ​រួម​មាន​ សាស្ត្រាចារ្យ បណ្ឌិត វិជ្ជ​បណ្ឌិតចម្បង​មក​ពី​មន្ទីរ​ពេទ្យ​សាកលវិទ្យាល័យ​វិជ្ជសាស្ត្រ​និង​ឱសថ​ទីក្រុង​ហូជីមិញ មន្ទីរ​ពេទ្យ​ វៀត​ឌឹក ហាណោយ មន្ទីរ​ពេទ្យ​ចឺរៃ និង​ការិយាល័យ​ពិនិត្យ​សុខ​ភាព​អន្តរជាតិ EXSON ។

មាន​ប្រសាសន៍​បើក​វគ្គ​សិក្សា​ លោក​បណ្ឌិត ង្វៀន ទៀន យុង សាកលវិទ្យាធិការ​រង បាន​ឱ្យដឹង​ថា៖​ ថែ​ទាំ​ជំងឺ​ពិត​ជា​បញ្ហា​យ៉ាង​ក្តៅ​គគុករបស់​សហគមន៍។ ក្នុង​ឆ្នាំ​កន្លងមក​នេះ វិស័យ​សុខាភិបាល​របស់​វៀត​ណាម​មាន​ការ​រីក​ចំ​រើន​ខ្ពស់​ បង្កើន​សមត្ថភាព​ព្យាបាល​ជំងឺ​ រួម​ចំ​ណែក​ក្នុង​ការថែ​ទាំ​ និង​អភិរក្ស​សុខភាពសម្រាប់​ប្រជា​ជន។

លោក​ សាកលវិទ្យាធិការ​រង​បាន​ថ្លែង​អំណរ​អរ​គុណ​ចំ​ពោះ​សហគមន៍វះ​កាត់ប្រសៃ​ប្រ​សាទ​វៀតណាម​បាន​សហការ​ជា​មួយ​សាកលវិទ្យាល័យ​ត្រាវិញ​បើក​វគ្គ​សិក្សា​នេះ ដើម្បី​ឱ្យ​កង​គ្រូ​ពេទ្យ​មានជំ​នាញ​និង​​មនោសញ្ចេតនា​ តែង​ក្រិប​យក​ចំ​ណេះ​វិជ្ជា​ថ្មីៗ​បំ​ប៉ន​បច្ចេកទេស​ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​ថែទាំ​និង​ព្យាបាល​ជំងឺ​មួយ​ថ្ងៃកាន់​តែ​ប្រ​សើរ​សម្រាប់​សហគមន៍។

បណ្តា​ប្រ​ធាន​បទ​លើក​ឡើង​ក្នុង​វគ្គ​សិក្សា រួម​មាន ៖ មូល​ដ្ឋាន​អំពី​របួស​ខួរ​ក្បាល តាម​ដាន​និង​ព្យាបាល​របួស​ខួរ​ក្បាលបែប​ស្រាយ​និង​មធ្យម វះ​កាត់​ជំងឺ​ដោយ​របួស​ក្បាល របួស​ឆ្អឹង​ខ្នង របួស​ប្រសៃ​ប្រសាទ​ និង​ព្យាការណ៍​រួបភាព​ក្នុង​របួស​ខួរ​ក្បាល​និង​របួស​ឆ្អឹង​ខ្នង។

PGSTS Vo Tan Son trinh bay lop hoc

បក​ប្រែដោយ៖ ហ្វិញ​សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យ​ត្រាវិញ​បើក​សិក្សា​មុខ​ជំ​នាញ​វិជ្ជសាស្ត្រ​ ស្តី​អំពី «ផ្តល់​ចំ​ណេះដឹង​ពី​របួស​ខួរ​ក្បាល​និង​ឆ្អឹង​ខ្នង​»