អង្គសិក្ខា​សាលា​ស្ដី​ពី​ការ​លើក​​កម្ពស់​​ការ​យល់​ដឹង​របស់​សហគមន៍​​អំ​ពី​ការ​បន្ស៉ាំនឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​

ថ្ងៃ​ទី​២៥​ ខែ​ឧសភា​ ​ឆ្នាំ​២០១៧​ ​​សាកល​វិទ្យា​ល័យ​ត្រា​វិញ​​រៀប​ចំ​អង្គ​សិក្ខា​សាលា​​​ស្ដី​ពី​ការ​លើក​​កម្ពស់​​នៃ​ការ​យល់​ដឹង​របស់​សហគមន៍​​អំ​ពី​ការ​បន្ស៉ាំនឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​។

Hoi thao bien doi khi hau TVU

អង្គ​សិក្ខា​សាលា​មាន​ការ​ចូល​រួម​នៃ​អ្នក​តំ​ណាង​បណ្ដា​ស្ថា​ប័ន​​ដែល​​ស្ថិត​ក្នុង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ​ ​ធ្វើការ​ក្នុង​បណ្ដា​វិ​ស័យ​កសិកម្ម​​ ​រុក្ខ​កម្ម​ ​ ​ជលផល ​ដាំ​ដុះ​និង​ចិញ្ចឹម​សត្វ​ ​ ​បណ្ដា​អ្នក​បង្កើត​គោល​នយោ​បាយ​ក្នុង​តំបន់​​ជា​មួយការ​បន្ស៉ាំនឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ ​បណ្ដា​សមាជិក​ ​អង្គ​ការ​​​ដែល​មាន​ការ​ចាប់​អារម្ម​ណ៍​ដល់​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​។

អង្គ​សិក្ខា​សាលានឹង​​ពិ​ភាគ្សា​​​បណ្ដា​បញ្ហាស្វែង​រក​ភ័ស្ដុ​តាងជាក់​ស្ដែង​​រស់​រវើក​អំ​ពី​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ ​ ​ ​ ផលប៉ះ​ពាល់​​​​នៃការ​ប្រែ​ប្រួល​អាកាសធាតុ​​​​​និង​វិធាន​ការ​ ​នៃ​ការ​បន្ស៉ាំ​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​​ក៏​ដូច​ជាវិ​ធី​ទប់​ទល់​សម្រាប់​សហគមន៍​​   ​​អនុ​វត្ត​ GIS/ស្មាត​ហ្វូន​ ​បក​ស្រាយ​បណ្ដា​ផ្នែក​ទន់​ដូច​ជា​អាកាស​ធាតុ​ ​ទី​ផ្សារ​ ​ប្រឹក្សា​​យោ​​បល់។​

អង្គ​សិក្ខា​សាលា​​ផ្ដល់​ឱ​កាសសហការ​ដល់​​​​​​បណ្ដា​អ្នក​គ្រប់​គ្រង​ ​វិទ្យា​សាស្ត្រ​ ​អា​ជី​វកម្ម​ ​បណ្ដា​​បុគ្គល​និង​អង្គ​ការ​ដែល​កំ​ពុង​ធ្វើ​សកម្ម​ភាព​​ក្នុង​វិ​ស័យ​ផ​លិត​ផល​កសិកម្ម​ ​បរិ​ស្ថាន​ អាកាស​ធាតុ​ ​និង​​បណ្ដា​វិ​ស័យ​ដែល​មាន​ការ​ទាក់​ទង។​ ​ជា​ពិ​សេស​​ ​អង្គ​សិក្ខា​សាលា​​បាន​ផ្ដល់​​ចំ​ណេះ​ដឹង​ ​ក៏​ដូច​ជា​ការ​យល់​ដឹង​ដល់​សហគមន៍​​អំ​ពី​ការ​ប្រែ​ប្រួល​អាកាសធាតុ​និង​បណ្ដា​វិធាន​ការ​នៃ​ការ​បន្ស៉ាំនឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​​ ​ជំ​នួយ​ប្រជា​ជន​ក្នុង​តំ​បន់​អោយ​កៀក​ជិត​​បណ្ដា​ឧបករណ៍​សាមញ្ញ​ដើម្បី​ព្យា​ករណ៍​​និង​កំ​ណត់​ដឹងការ​ប្រែ​ប្រួល​អា​កាស​ធាតុ​។

ទាក់​ទង​រក​ពត៌មាន​៖

១. ​បណ្ឌិត​ ត្រឿង​ វាំង​ ​ហីវ ​នា​យក​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​អំ​ពី​ការ​​បន្ស៉ាំ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​​ ​និង​​ ​ជំ​នួយ​អភិវឌ្ឍន៍​សហគមន៍​ ​សាកល​វិទ្យា​ល័យ​ត្រា​វិញ។

Email:   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

២. ​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​អំ​ពី​ការ​​បន្ស៉ាំ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​​ ​និង​​ ​ជំ​នួយ​អភិវឌ្ឍន៍​សហគមន៍។

Email:   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ ; Website: http://crcs.tvu.edu.vn.

៣. ​លោក​ស្រី​ ​ចូវ​ ង៉ុក​ លិញ​, ​ទូរ​សព្ទ​លេខ: 0164.446.9568 

 

បក​ប្រែដោយ៖​ សុខ​ខើយ

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន អង្គសិក្ខា​សាលា​ស្ដី​ពី​ការ​លើក​​កម្ពស់​​ការ​យល់​ដឹង​របស់​សហគមន៍​​អំ​ពី​ការ​បន្ស៉ាំនឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​