សាកលវិទ្យាល័យ​ត្រាវិញ​ជួប​ជុំទិវា​កុមារ​អន្តរជាតិ​០១​មិថុនា

 

ថ្ងៃទី ៣០ ឧសភា ២០១៧ នៅ​មហា​សាល​ប្រ​ជុំ​ទីស្នាក់​ការ​កណ្តាល​ មាន​រាប់​រយ​កុមារ​ព្រម​ទាំង​គ្រួ​សារ​ជា​សមាជិក​សហជីពសាកលវិទ្យាល័យ​ត្រាវិញ បានរីក​រាយ​ចូល​រួម​ជួប​ជុំ​ទិវា​កុមារ​អន្តរជាតិ​ ០១ មិថុនា។ លោក​ ត្រឹន វ៉ាន់ ទ្រុង អនុ​លេខាធិការអចន្ត្រៃបក្ស និង​ជា​សាកលវិទ្យាធិការ​រង​អញ្ជើញ​ចូល​រួម។

dong-chi-Tran-Van-Trong

លោក ត្រឹន​ វ៉ាន់​ ទ្រុង ថ្លែង​សុន្ទរកថា​ដំ​បូង

នៅ​អង្គ​ប្រជុំ លោក​ស្រី​ ក្វាច ធី វូ ហ្វេ ប្រធាន​សហជីព​សាកលវិទ្យាល័យ​ត្រាវិញ ថ្លែង​អំ​ណរ​រីក​រាយដែល​បាន​ឃើញ​កុមាររួម​គ្នា​សប្បាយ​តាម​វ័យ​ និង​បាន​បង្ហាញ​សមត្ថភាពច្រៀន​រាំ​កម្សាន្តនៃ​កម្មវិធី​ចំ​រៀង​ Karaoke លក្ខណៈ​គ្រួ​សារ។

ឱកាស​នេះ​ លោក​ស្រី​បាន​រំ​ឮកឡើង​វិញ​នូវ​ប្រពៃណី​ថ្ងៃទិវា​កុមារ​អន្តរជាតិ និង​លើក​ឡើង​នូវ​ពាក្យ​របស់​អំ​ហ៊ូ «បណ្តា​គ្រួ​សារ​បូក​សរុប​មកក្លាយ​ជា​សង្គម​ជាតិ គ្រួ​សារ​ល្អ​ទើប​សង្គម​ជាតិ​ល្អ សង្គម​ជាតិល្អគ្រួ​សារ​កាន់​តែ​ល្អ​ឡើង។ កត្តានៃ​សង្គម​ជាតិ​គឺ​គ្រួ​សារ។»

ក្នុង​សុន្ទរកថាដំ​បូង​ លោក ត្រឹន​ វ៉ាន់​ ទ្រុង បាន​គួស​បញ្ជាក់​ថា «ប្រពៃណីគ្រួ​សារ​ជាប្រពៃណី​យូរ​អង្វែង ហេតុ​ដូច្នោះ​បណ្តា​អាណាព្យាបាលរួម​ជា​មួយ​ក្មួយៗ​កុមារ​ខិត​ខំ​លើក​កម្ពស់​និង​ថែ​រក្សាប្រពៃណី​ដ៏​ល្អនេះ។ ក្មួយៗ​កុមារខិត​ខំ​សិក្សា ដើម្បី​ក្លាយ​ជា​ពលរដ្ឋ​ល្ព ជា​ពល​មាន​ប្រយោជន៍ដល់​សង្គមជាតិ។ សូម​ជូន​ពរ​ដល់​ក្មួយៗ​កុមារ​ទទួល​ទិវា​កុមារ​អន្តរជាតិ​យ៉ាង​កក់​ក្តៅ​សប្បាយ​រីក​រាយ។»

សម័យ​ប្រឡង​ច្រៀង​ Karaoke លក្ខណៈ​គ្រួ​សារ​ បាន​ទាក់​ទាញចំ​នួន​ក្រុម​ ១១ ឆ្លងកាត់វគ្គ​ប្រ​ឡង គណៈមេប្រយោគ​បាន​ជ្រើស​ក្រុម​​ប្រ​ឡង​ឆ្នើម​ចំ​នួន​ ៦ ដើម្បី​ជូន​រង្វាន់។ រង្វាន់​រួម​មាន​ចំ​ណាត់​ថ្នាក់​ឯក ១ លាន​ដុង និង​លិខិត​សរសើរ ចំ​ណាត់​ថ្នាក់ លេខពីរ ៨ រាយដុងនិង​លិខិត​សរសើរ លេខបី ៦ រាយ​ដុង និង​លិខិត​សរសើរ និង​រង្វាន់​លើក​ទឹក​ចិត្ត​ចំ​នួន​ ៣ ទៀត។

gia-dinh-Tran-Cam-Tu

gia-dinh-co-Huong

gia-dinh-thi-hat

 

ហ្វិញ​សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យ​ត្រាវិញ​ជួប​ជុំទិវា​កុមារ​អន្តរជាតិ​០១​មិថុនា