សមា​គមអភិវឌ្ឍ​សេដ្ឋ​កិច្ច​​វប្ប​ធម៌​អប់​រំ​​ដាយ​​វៀត​​ចុះ​សន្ធិ​សញ្ញា​សហ​ការ​​ជា​មួយ​​សាកល​វិទ្យា​ត្រា​វិញ​

ថ្ងៃ​ទី​​១៦​​ ​ខែ​ឧសភា​​ ​ឆ្នាំ២០១៧​​ ​នៅ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​​ ​​បណ្ឌិត​​​​ ​តាវ​ ​ជែន​ ​ផាន​ ​នាយក​សមា​គម​អភិវឌ្ឍ​សេដ្ឋ​កិច្ច​​វប្ប​ធម៌​អប់​រំ​​ដាយ​​វៀត​​​ជា​មួយ​​បណ្ឌិត​ង្វៀន​ ​តៀន​ ​យ៉ុង​ ​សកលវិ​ទ្យា​ធិ​ការ​រង​នៃ​​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​​​ចុះ​សន្ធិ​សញ្ញា​​​​​សហការ​លើ​វិ​ស័យ​​​អ​ភិ​វឌ្ឍ​​ ​វប្ប​ធម៌​​ ​អប់​រំ​។

tien-si-Nguyen-Tien-Dung-va-tien-si-Tao-Jen-Pan

ថ្លែង​ក្នុង​កិច្ច​ប្រ​ជុំ​​ ​បណ្ឌិត​​​ ​ង្វៀន​ ​តៀន​ ​យ៉ុង​ ​អំណរស្មារតី​​​សហការ​ ​​​​​និង​ការ​ធ្វើ​បេសកកម្ម​នៃ​គណៈ​ប្រ​តិ​ភូ​​នៅ​សាកល​វិ​ទ្យា​ល័យ​​​​ត្រា​វិញ​ ​​  ​សាកល​វិទ្យា​ធិ​ការ​រង​​ថ្លែង​ថា“​គ្រូ​បង្រៀន​នៃ​សាកល​វិទ្យា​​ល័យ​​​​​ត្រាវិញ​ជា​ច្រើន​​កំ​ពុង​រៀន​បណ្ឌិត  ក្នុង​នោះ​មាន​គ្រូ​បង្រៀន​​​​​មួយ​ចំ​នួន​​បាន​បញ្ចប់​ការ​​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​​តៃ​វ៉ាន​    ប្រ​ការ​នេះ​ពិត​ជា​មាន​ប្រ​យោជន៍​ដល់​ការ​ជំ​រុញ​ចំ​ណង​​សហការ​​រវាង​​សមា​គម​អភិ​វឌ្ឍ​​សេដ្ឋ​កិច្ច​​វប្ប​ធម៌​អប់​រំ​​ដាយ​វៀត​ជា​មួយ​​សាកល​វិទ្យា​ល័យ​ត្រា​វិញ”​។

បណ្ឌិត​​​​ ​តាវ​ ​ជែន​ ​ផាន​បាន​អោយ​វដឹង​ថា​​៖ ​ក្នុង​កិច្ច​​សហការ​នេះ​ ពួក​យើង​នឹង​មាន​ភាព​ងាយ​ស្រួល​ជា​ច្រើន​នៅ​ក្នុង​ការ​រៀប​ចំ​បណ្ដា​សកម្ម​ភាពដោះ​ដូរ​វប្ប​ធម៌​ ​វិទ្យា​សាស្ត្រ​បច្ចេកទេស​​​រវាង​បណ្ដា​​សាកល​វិទ្យា​ល័យ​នៅ​តៃ​វ៉ាន​​និង​សាកល​វិទ្យា​ល័យ​ត្រា​វិញ​   ​រៀប​ចំ​បណ្ដា​​សកម្មភាព​ក្រៅ​ម៉ោង​​ ​​ ​ដើម្បី​ពង្រឹង​ពង្រីក​ជំ​នាញ​ទាន់​​អំ​ពី​វប្ប​ធម៌​​ ​ភាសា​ បង្កើត​ឱកាស​​ផ្សារ​ភ្ជាប់​ ​ជំ​នួយ​​អោ​យ​និស្សិត​​វៀត​ណាម​ទៅ​​សិក្សា​នៅ​ក្រៅ​ប្រ​ទេស​​​គឺ​​តៃ​វ៉ាន​​ហើយ​ផ្ទុយ​មក​វិញ​។ ​ជា​ពិ​សេស​​ឧទ្ទេសនាម​​ការ​ងារ​ដល់​និស្សិត​​ក្រោយ​ពេល​រៀន​ចប់​​និង​ប្រ​​ឡង​សញ្ញាប័ត្រ​ភាសា​ចិន​។

ក្រោយ​ពេល​ចុះ​សន្ធិ​សញ្ញា​  សមា​គម​​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​​វប្ប​ធម៌​អប់​រំ​​ដាយ​វៀត​បន្ត​ការ​ជួប​ជុំ​ជា​មួយ​ ​សិស្ស​ ​និស្សិត​តំ​បន់​​ទី​ក្រុង​ត្រា​វិញ​ដើម្បី​ឧទ្ទេស​នាម​​អំ​ពី​កម្ម​វិធី​​​សិក្សា​​នៅ​តៃ​វ៉ាន​​ ​​នៅសាលា​​អនុវត្តន៍​គរុ​កោសល្យ​។

buoi-lam-viec

chup-anh-tap-the

 

សុខ​ខើយ