បើក​សម័យ​ប្រ​ឡង​​គណិត​វិទ្យា​កុ​មារភាព​​​​ថ្នាក់​ជាតិឆ្នាំ​២០១៧

រសៀលថ្ងៃទី០៤ ​ខែមិថុនាសម័យប្រ​ឡង​គណិតវិទ្យាកុមារភាព​​​​ថ្នាក់​ជាតិឆ្នាំ២០១៧បានចាប់ផ្ដើម​បើក​ជា​ផ្លូវ​ការនៅទីស្នាក់ការកណ្ដាលនៃសាកលវិទ្យាត្រាវិញ​​ដោយ​​កិច្ច​សហការរវាងគ្រឹះស្ថានបោះពុម្ពផ្សាយអប់រំ​  ​ស្ថាប័នទស្សនាវដ្ដីគណិតកុមារភាព​​​​​ជាមួយនឹង​​សាកលវិទ្យាល័យត្រាវិញ។​ ​នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល​ ​ង្វៀន​ ស្វឹង​ ភុក​ ជូនកម្រងផ្កាអប់អរសាទរ។

PGS-Tien-si-Pham-Tiet-Khanh

សម័យប្រ​ឡង​គណិតវិទ្យាកុមារភាព​​​​ថ្នាក់​ជាតិឆ្នាំ២០១៧ ​បានទាក់ទាញសិស្សនិស្សិតចំនួន ២៨៨រូបដែលមកពីសាលាបឋមសិក្សាចំនួន២៦ក្រុម​​និងសាលាមធ្យមសិក្សាចំនួន២២ក្រុម​​ដែលនៅ​បណ្តា​​ខេត្តក្រុងចំ​នួន​ ២៤ទូទាំង​ប្រ​ទេស​ដូច​ជា​ខេត្ត​ ​​​​អានយ៉ាង​ បាក់យ៉ាង​ ​បេនត្រេ ​បិញដិញ​ ​ហាណាម​ ​ហាណូយ​ ​ហ្វាបិញ​  ​គៀង​យ៉ាង​ ​ឡាវកាយ​ ​ឡាងសឺន​ ​ឡុងអាន​ ​ភូធ័រ ​ក្វាងបិញ​ ​ក្វាងណាម​ ​ក្វាងង៉ាយ​ ​ទីក្រុងហូជីមិញ​​ ​ សុកត្រាំង​ ​ថាយបិញ​ ​ថាញ់ហ្វា​ ​តៀនយ៉ាង​ ​ត្រាវិញ​ ​វិញឡុង​ ​វិញភុក​ ​និងអៀនបាយ

អំពីលក្ខន្តិកៈប្រឡង​ ​ ​បេក្ខជនប្រឡងត្រូវចូលរួមវគ្គ ​វគ្គប្រឡងឯកជន​ ​ ​វគ្គប្រឡងជំនួយ​​កម្លាំង​ ​និងវគ្គគណិតវិទ្យាទេសចរណ៍វិញ្ញាសា​ប្រ​ឡង​ត្រូវ​បាន​សរសេរ​​​ជា​ភាសា​អង់​គ្លេស​។ ​ អំ​ពី​ពាន​រង្វាន់ គណៈ​ចាត់​តាំង​កម្ម​វិ​​ធី​​នឹង​ប្រ​ទាន៦០%ពាន​រង្វាន់​​​ជូន​ចំ​ពោះ​បេក្ខជន​​ទទួលបាន​មេដាយ​មាស​ ​មេ​ដាយ​ប្រាក់​ មេ​ដាយ​ស្ពាន់​ ​និង​ប្រ​ទានពានរង្វាន់​​មាស​  ពានរង្វាន់​ប្រាក់​ ពានរង្វាន់​​ស្ពាន់ចំ​នួន​១៦​ ​អោយ​ក្រុម​ទទួល​ជ័យលាភី។

​ថ្លែង​កថា​ក្នុង​ថ្ងៃ​បើក​វគ្គ​ប្រ​ឡង​ ​លោក ​វ៉ូ​ ​គឹម​ ​ធ្វី​​ អគ្គនិពន្ធ​ទស្សនា​វដ្ដី​គណិត​វិទ្យា​កុមារ​ភាព​ ​ប្រ​ធាន​គណៈ​ចាត់​តាំង​​សម័យ​ប្រ​ឡង​បាន​អោយ​ដឹង​ថា​៖ ​ការ​រៀប​ចំ​សម័យ​ប្រ​ឡង​​គណិតវិទ្យាកុមារភាព​​​​ថ្នាក់​ជាតិ​គឺ​ជា​ផ្លាស់​ថ្មី​របស់Olympic គណិតវិទ្យាកុមារភាព​​​​ត្រូវ​បាន​​រៀប​ចំ​ឡើង​ជា​រៀង​រាល់​​ឆ្នាំ​តាំង​ពី​ឆ្នាំ​២០០៥​​។​ គោល​បំ​ណង​នៃសម័យ​ប្រ​ឡង​នេះ​គឺ​ដើម្បី​ជំ​រុញ​ចលនា​បង្រៀន​​និង​សិក្សា​ភាសា​អង់​គ្លេស​  ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​បណ្ដា​ភូមិ​ភាគ​នៅ​ក្នុង​ប្រ​ទេស​អនុវត្តន៍​ល្អ​នូវ​ការ​លើក​កម្ព​ស់​គុណ​ភាព​​បង្រៀន​និង​សិក្សា​ភាសា​បរទេស​ និង​សមាហរណកម្មអន្តរជាតិ​តាម​សេច​ក្ដី​ចង្អុល​ការ​របស់​រដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្តុះបណ្តាល​​អំ​ពី​ភារកិច្ច​ចម្បង​ទាំង​៩​និង​ដំណោះ​ស្រាយ​ទាំង​៥​សម្រាប់​មុខ​វិជ្ជា​ក្នុង​ឆ្នាំ​សិក្សា​២០១៦​­-​២០១៧​។​​ ​​គិត​មក​ទល់​ពេល​​នេះ​សម័យ​ប្រ​ឡង​គណិត​វិទ្យា​កុមារ​ភាព​ថ្នាក់​ជាតិ​បាន​ទាក់​ទាញ​បណ្ដា​ខេត្ត​ក្រុង​ចូល​រួម​ចំ​នួន​៦០/៦៣។

សម័យ​ប្រ​ឡង​គណិត​វិទ្យា​កុមារ​ភាព​ថ្នាក់​ជាតិត្រូវ​បាន​បញ្ចប់​និង​ប្រ​ទាន​ពាន​រង្វាន់​នៅ​ថ្ថៃ​ទី​០៦​ ខែមិថុនា​។

dai-bieu-tham-du

doi-vinh-phuc-a

doi TP HCM

tang-co-luu-niem

van-nghe-chao-mung

chao-co-khai-mac

សុខ ខើយ