លោក​ស្រី Diane Michele Millar អ្នកឯក​ទេស​ ភាសា​អង់​គ្លេស​ប្រចាំ​ស្ថានកុង​ស៊ុល​សហរដ្ឋ​អាមេរិកបាន​បំ​ពេញ​ទស្សនកិច្ច​នៅ​សាកលវិទ្យាល័យ​ត្រាវិញ

(TVU) – ថ្ងៃទី១៥មិថុនា២០១៧, លោក​ស្រី​ Diane Michele Millar - អ្នកឯក​ទេស​ ភាសា​អង់​គ្លេស​ប្រចាំ​ស្ថានកុង​ស៊ុល​សហរដ្ឋ​អាមេរិក​បាន​បំ​ពេញ​ទស្សនកិច្ច​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​និង​ចុះ​​សួរ​សុខ​ទុក្ខ​សិស្សានុសិស្ស​ក្រី​ក្រ​ដែល​កំពុង​សិក្សា​ភាសា​អង់គ្លេសដោយ​អត់​គិត​ថ្លៃ​ពី​គម្រោង​ការ​ របស់​ស្ថាន​ទូត​អាមេរិក។បណ្ឌិត ង្វៀន តៀន​ យុង​ សាកលវិទ្យាធិការ​រង​អញ្ជើញ​ចូល​រួម។

Tieng-Anh-Access-02

ថ្លែង​ចំ​ណាប់​អារម្មណ៍​មុន​ដំ​បូង​ លោក​បណ្ឌិត ង្វៀន តៀន​ យុង រីក​រាយ​ស្វាគមន៍ដំ​ណើរ​ទស្សនកិច្ចរបស់គណៈ​ប្រតិភូ និង​​លោក​ស្រី Diane Michele Millar បានឆ្លៀត​ពេល​វេលា​មាន​តម្លៃ​មក​សួរ​សុខទុក្ខ​សិស្សានុសិស្ស​សិក្សា កំពុង​សិក្សា​ភាសា​អង់គ្លេសរបស់​គម្រោង​ការ​ស្ថាន​ទូត​អាមេរិក។ លោក បណ្ឌិត ង្វៀន​ តៀន យុង​ មាន​ប្រ​សាសន៍​ថា៖ «ពេល​ទទូល​បាន​គម្រោង​ការពី​ស្ថានទូត​អាមេរិក​ចំ​នួន​ទឹក​ប្រាក់ ៣០ ០០០ ដុល្លា​ សាកលវិទ្យាល័យ​ត្រាវិញ​បាន​សហការ​ជាមួយ​បណ្តា​វិទ្យាល័យ​នៅ​ក្នុង​ខេត្ត​ ចុះ​ពិនិត្យ​ជីវភាព​រស់​នៅ​របស់​សិស្សានុសិស្ស​ និង​ជ្រើស​បាន​សិស្ស​​ចំ​នួន​២៧ រូប ហើយ​បើក​បាន​ថ្នាក់​អង់គ្លេស​ដ៏​ពិសេស​នេះ។»

នៅ​អង្គ​ជំ​នួប​ និង​ស្តាប់របាយការណ៍​រនៃ​វគ្គ​សិក្សា លោក Diane Michele Millar រីក​រាយ​ និង​​ពេញ​ចិត្ត​អំពី​កិច្ច​ការ​ជ្រើស​រើស​សិស្ស ចំ​គោល​ដៅទៅ​តាមកម្មវិធី​នៃ​​​គម្រោង​ការ​។ លោក​ស្រី​ មាន​ប្រ​សាសន៍​ថា៖​ ថ្នាក់​សិក្សា​ភាសា​អង់គ្លេស​នៅ​ត្រាវិញបាន​អភិវឌ្ឍ​ប្រ​សើរ​ និង​ពិសេស​ព្រោះ​ថា​ សិស្សានុសិស្ស​បាន​ចូល​រួម​សកម្មភាព​ច្រើន​ ទាំង​កម្មភាព​សិក្សា និង​សកម្មភាព​ក្រៅ​ម៉ោង ជាមួយ​គ្រូ​បង្រៀន​វ័យ​ក្មេង​ និង​អ្នក​ឯកទេស​បរទេសជា​ច្រើន។»

ពេល​ចុះ​សួរ​សុខ​ទុក្ខ​សិស្សានុសិស្ស​ លោក​ស្រី មាន​អារម្មណ៍​រំ​ភើប​​ដែល​បាន​ក្មួយៗ​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្តៅ។ លោក​ស្រី​រីក​រាយ​សំ​ណេះ​សំណាល​ជា​មួយ​ក្មួយៗ​ ជាង​ មួយ​ម៉ោង បង្ហាញ់​រូប​ភាព ស្តី​ពី​វប្បធម៌ ការ​រស់​នៅ​របស់​ជន​ជាតិ​អាមេរិក។

ក្មួយ គីវ ង៉ុក យ៉េប ឱ្យ​ដឹង​ថា «ថ្នាក់​សិក្សា​នេះ ពិតជា​មាន​ប្រយោជន៍​ខ្លាំង​ណាស់ ក្មួយ​បាន​សិក្សា​ជា​មួយ​គ្រូបង្រៀន​ជន​ជាតិ​បរទេស​ជា​ច្រើន និង​បាន​សិក្សាស្វែង​យល់​នូវ​វប្បធម៌នៃ​បណ្តា​ប្រ​ទេស ជួយ​ពង្រឹង​ឱ្យ​ក្មួយ​មាន​សមត្ថភាព​ក្នុង​ការ​និយាយ​ភាសា​អង់​គ្លេស​បាន​ល្អ​ប្រសើរ។​»

លោក​ស្រី​ បណ្ឌិត​ ង្វៀន ធី ភឿង ណាម​ ព្រឹទ្ធបុរសនៃ​មហាវិទ្យាល័យ​ភាសា​បរទេស​ឱ្យ​ដឹង​ថា៖​គម្រោង​ការ​នេះ​ផ្តួច​ផ្តើម​ឡើង​នៅ​ដើម​ឆ្នាំ ២០១៦ និង​បាន​បញ្ចប់​នៅ​ចុង​ឆ្នាំ​ ២០១៧។ វគ្គ​សិក្សា​នេះ​ក្មួយៗ​នឹង​បាន​សិក្សា​​ពីរ​ពេល​ក្នុង​មួយ​សប្តាហ៍ ទទួល​បានសម្ភាៈឧបទេស​ទំ​នើប សៀវ​ភៅ​ និង​បាន​ជំ​នួយ​ដល់​ការ​សិក្សា​ដោយ​អត់​គិត​ថ្លៃ។ ម្យ៉ាង​វិញ​ទៀត ក្នុង​មួយ​ត្រៃ​មាស​ក្មួយៗ​នឹង​បាន​ទៅ​សិក្សា​លម្ហែ​​ក្រៅ​ម៉ោង​ជាមួយ​គ្រូ​បង្រៀន​បរទេស​ដើម្បី​ឱ្យ​ក្មួយៗ​សិក្សា​ ស្វែង​យល់​ និង​ដោះ​ដូរ​ ពិភាក្សា​បង្កើន​​បំ​ណិន។

Tieng-Anh-Access-03

Tieng-Anh-Access-05

ហ្វិញ​សាង

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន លោក​ស្រី Diane Michele Millar អ្នកឯក​ទេស​ ភាសា​អង់​គ្លេស​ប្រចាំ​ស្ថានកុង​ស៊ុល​សហរដ្ឋ​អាមេរិកបាន​បំ​ពេញ​ទស្សនកិច្ច​នៅ​សាកលវិទ្យាល័យ​ត្រាវិញ