កម្មវិធី​សិល្បៈ​អំ​ណរខួប​​អនុស្សាវរីយ​១១​ឆ្នាំ​ស្ថាបនា​សាកល​វិទ្យា​ល័យ​ត្រា​វិញ

ថ្ងៃ​ទី​១៩​ ខែ​មិថុនា​ ឆ្នាំ​២០១៧​​ ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​រៀប​ចំ​កម្ម​វិធី​សិល្បៈ​​អំ​ណរខួប​​អនុស្សាវរីយ​១១​ឆ្នាំ​ស្ថាបនា​សាកល​វិទ្យា​ល័យ​ត្រា​វិញនៅ​សាល​ប្រ​ជុំ​ធំ​មួយ​នៃ​មហា​វិទ្យា​ល័យ​ភាសា​ វប្បធម៌​ ​វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ។ ​

van-nghe-chao-mung-ngay-thanh-lap-tvu-02

អញ្ជើញ​ចូល​​រួម​​មាន​​​ លោក​ត្រឹង​ វ៉ាន់​ ត្រុង​​ និង​ ​លោក​​ វ៉​ ហ្វាង​ ខាយ​ ដែល​ជា​សាកល​វិទ្យា​ធិការ​រង​ ព្រម​ទាំង​​លោក​គ្រូ​ អ្នក​គ្រូតំ​ណាង​ថ្នាក់​ដឹក​នាំ​នៅ​ចំ​ណុះ​​អង្គ​ភាព​ ​និង​ការិយា​ល័យ​នានា​

កម្ម​វិធី​សិល្បៈ​ស្ដែង​ឡើងដោយ​ឈុត​ឆាក​សំដែង​លាយ​ចម្រុះ​របស់​បណ្ដា​មហា​វិទ្យា​ល័យ​ ​ក្លិបសិល្បៈ ​យ៉ាងសន្ធឹក​សន្ធាប់​និង​មាន​អត្ថន័យ​យ៉ាងជ្រាវ​​ជ្រៅ​ ទាក់​ទាញ​​រាប់​រយ​និស្សិត​​មក​ចូល​រួមទស្សនា​ និងសម្តែង​ឈុត​ឆាក​សិល្បៈ​​ពោរ​ពេញ​ដោយ​មនោសញ្ចេតនា។

មិត្ត​ ហ្វិញ​ ធី​ ​ញឺ​​ ​ងុក​​ និស្សិត​ឆ្នាំ​ទី​២​ ​នៃ​មហា​វិទ្យា​ល័យ​វេជ្ជ​សាស្ត្រ​- ឱសថរីក​រាយ​ឱ្យ​ដឹង​ថា៖ កម្ម​វិធី​សិល្បៈ​នេះ​ពិត​ជា​អស្ចារ្យ​ណាស់​ ​បទ​ចំ​រៀង​នីមួយ​ៗ​សុទ្ធ​តែ​បង្កប់​អត្ថន័យ​​នៃ​សេចក្ដី​សប្បាយ​ ​សេច​ក្ដី​មោទន​ភាព​ចំ​ពោះ​សាកល​វិទ្យា​ល័យ​ត្រាវ​វិញ​សម្បូរ​ដោយ​​ពណ៌​​​បៃ​តង​ ​បទ​ចំ​រៀង សាកល​វិទ្យា​ល័យ​ត្រា​វិញ​- ​មួយដំ​កាល​អភិវឌ្ឍ បាន​រំ​លឹក​ឡើង​នូវ​បណ្ដា​ស្នា​ដៃ​ ​ការអ​ភិ​វឌ្ឃ​ន៍របស់​សាកល​វិទ្យា​ល័យ​ត្រា​វិញ។

បង​ ត្រឹង​ វ៉ាន់​​​ ក្វី​ ​អតី​ត​និស្សិត​ថ្នាក់​គ្រប់​គ្រង​ការិយា​ល័យ​អណត្តិកាល​​ ២០១៥- ២០១៨បាន​ថ្លែង​ថា៖ ​បាន​វិល​ត្រ​ឡប់​មក​សាកលវិទ្យាល័យ​ត្រាវិញ​​ក្នុង​ឱកាស​​កម្ម​វិធី​សិល្បៈ​ អនុស្សាវ​រីយ​១១​ឆ្នាំ​ស្ថាបនា​​សាកល​​​វិទ្យា​ល័យ​ត្រា​វិញ។​​ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​​ចំ​ពោះ​ការ​រីក​ចំរើន​ ​នៃវិស័យ​បណ្ដុះ​បណ្ដាល​ ​សម្ភារៈឧបទេស ​និង​តួលេខ​និស្សិត​មក​ចុះ​ឈ្មោះ​សិក្សា​។​ ​ខ្ញុំ​ពិត​ជា​មានមោទនភាពខ្លាំ​ង​ណាស់​ពេល​និយាយ​ជា​មួយ​មិត្ត​រួម​ការ​ងារ​ថា​ខ្ញុំ​បញ្ចប់​ការ​សិក្សា​​នៅ​សា​កលវិ​ទ្យា​ល័យ​ត្រា​វិញ។ ​សូម​ថ្លែង​អំ​ណរ​អរ​គុណ​ចំ​ពោះ​លោក​គ្រូ​ អ្នក​​គ្រូ​​ដែល​បាន​បង្ហាត់​បង្រៀន​ណែ​នាំ​​​ និង​ផ្ដល់​នូវ​ចំ​ណេះ​ដឹង​ បំ​និន​ ​បទ​ពិសោធ​ដ៏​មាន​តម្លៃ​ជា​ច្រើនសម្រាប់​​​យើង​ខ្ញុំ​អនុវត្តន៍នៅ​​ក្នុង​ជីវិត​។​

ក្នុង​​ឱ​កាស​នេះ ​ សាកលវិទ្យា​ធិ​ការ​រង​ ​លោក​ត្រឹង​ វ៉ាន់​​ ត្រុង​ ថ្លែង​​ថា៖ មក​ដល់​​ថ្ងៃ​នេះគ្រឹះ​​ស្ថាន​សាកល​វិទ្យា​ល័យ​ត្រា​វិញ​បាន​ក្លាយ​ជា​កន្លែង​ដ៏​ល្អ​​​​ ​ ​ឆ្លើយ​តប់​នឹង​តម្រូវ​ការ​សិក្សា​របស់​សហហ​គមន៍​។​ ជាពិសេស​​ ​អន្តេវា​សិក​ដ្ឋាន​មាន​ទំ​ហំ​៣.៥០០កន្លែង​ បាន​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​​សិក្សា​ក៏​ដូច​ជា​ជីវភាព​រស់​នៅ​របស់​ប្អូន​ៗ​និស្សិត។

van-nghe-chao-mung-ngay-thanh-lap-tvu-03

van-nghe-chao-mung-ngay-thanh-lap-tvu-05

van-nghe-chao-mung-ngay-thanh-lap-tvu-10

van-nghe-chao-mung-ngay-thanh-lap-tvu-12

van-nghe-chao-mung-ngay-thanh-lap-tvu-09

សុខ ខើយ

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន កម្មវិធី​សិល្បៈ​អំ​ណរខួប​​អនុស្សាវរីយ​១១​ឆ្នាំ​ស្ថាបនា​សាកល​វិទ្យា​ល័យ​ត្រា​វិញ