ឧប​នាយក​រដ្ឋ​មន្ត្រី វ៉ូ ដឹក ដាម ​​​បំ​ពេញ​ទស្សនកិច្ច​​​នៅ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​

ថ្ងៃ​ទី​២១ ​ខែ​មិថុ​នា​ ​លោក វ៉ូ​ ដឹក​ ដាម ​ឧប​នា​យក​រដ្ឋ​មន្ត្រី ​​បាន​​បំ​ពេញ​ទស្សនកិច្ច​​​នៅ​សាកល​វិទ្យា​ល័យ​ត្រា​វិញ និង​​មាន​ការជួប​សំ​ណេះ​សំ​ណាល​​យ៉ាង​ជិត​​ស្និទ្ធ​ជា​មួយលោក​​​គ្រូ​​អ្នក​គ្រូ​និង​​និស្សិត​​សាលា។

doan-cong-tac-Pho-Thu-tuong-Vu-Duc-Dam-tham-TVU

អម​ដំ​ណើរ​លោក ​វ៉ូ​ ដឹក​ ​ដាម​​ មាន​​លោក​ ង្វៀន​ វ៉ាន់​ តុង​ ​​អ​ចិន្ត្រៃយ៍រង​នៃ​ខុទ្ទ​កា​ល័យ​    លោក​ស្រី​ង្វៀន​ ធី​ ងៀ​ ​អនុ​រដ្ឋ​មន្ត្រី​​ក្រ​សួង​អប់​រំ​និង​បណ្ដុះ​បណ្ដាល​  លោក​ស្រី​សឺន​ ធី​ អាញ់​ ហុង​ អនុ​លេ​ខាធិការ​​បក្ស​​ខេត្ត​ត្រា​វិញ​ ​ និង​លោក​ គឹម​ ងុក​ ថាយ​ ​​អនុ​ប្រ​ធាន​គណៈ​កម្មាធិការ​ប្រ​ជា​ជន​ខេត្ត។

​ក្រោយ​ពេល​ស្ដាប់របាយការណ៍​នៃ​​សាកល​វិទ្យា​ល័យ​ត្រាវិញ​ស្តី​អំ​ពី​សកម្ម​ភាពបណ្តុះ​បណ្តាល​ ​លោក ​ឧប​នា​យក​រដ្ឋ​មន្ត្រី បាន​ជូន​ពរ​និង​មាន​ការ​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​​​ខិត​ខំ​ប្រឹង​ប្រែង​​និង​លទ្ធ​ផល​ដែល​សាកល​វិទ្យា​ល័យត្រា​វិញ​​ទទួល​បាន។

នា​ឱកាស​នេះ​​ លោក​សាកល​វិទ្យា​ធិការ បណ្ឌិត ផាម ទៀត​ ខាញ់​​ ​បាន​ស្នើរ​សំ​ណូម​ពរដល់​ ​គ​ណៈ​ដឹក​នាំ​​​រដ្ឋា​ភិ​បាល​ និង​​អង្គ​ភាព​នានា​​ក្នុង​ការ​ស្ថា​បនា​និង​អភិ​វឌ្ឍ​ន៍​​សាកល​វិទ្យា​ល័យ​​ត្រា​វិញ​​ក្នុង​ដំ​ណាក់​កាល​ថ្មី​​​​​ ចំ​ពោះ​ ​​គម្រោង​សំ​ខាន់​​ៗ​និង​សំ​ណង់​មួយ​ចំ​នួន​ដូច​ជា​៖​ ​អន្តេ​វា​សិក​ដ្ឋាន​​​និស្សិត​​ដំ​ណាក់​កាល​ទី​២​ ​  ​មន្ទីរ​ពេទ្យ​​អនុ​វត្តន៍​​  ​មជ្ឈ​មណ្ឌល​​កា​រពារ​ជាតិ​ - ​សន្ដិ​សុខ​និស្សិត​ ​ ​មជ្ឈ​មណ្ឌល​​ពហុ​កីឡា​...។

លោកវ៉ូ​ ដឹក​ ដាម​​​ បាន​អោយ​ដឹង​ថា​​ សាកល​វិទ្យា​ល័យ​ត្រា​វិញ​ ​​បាន​​​​សម្រេចស្ថាពរ​​​​​ដំ​ណាក់​កាល​មូល​ដ្ឋាន​​​ហើយ​កំ​ពុង​ឆ្ពោះ​ទៅ​​រក​​យុទ្ធ​នា​ការ​​​អភិ​វឌ្ឍ​ន៍​​។​ ​ក្នុង​រយៈ​កាល​ខាង​មុខ​​​​​សាកល​វិទ្យា​ល័យ​​ត្រា​វិញ​​ត្រូវ​បន្ត​ការ​ខិត​ខំ​ប្រឹង​ប្រែង​​​ថែម​ទៀត​​ដើម្បី​ស្ថា​ប​នា​​សាកល​វិទ្យា​ល័យ​ត្រា​វិញ​អោយ​រីក​ចំ​រើន​​​សម​ស្រប​ទៅ​នឹង​តួ​នា​ទី​ថ្មី។​

លោក ​វ៉ូ​ ដឹក​ ដាម​ ថ្លែង​ថា៖​ ​ជា​សាកលវិទ្យាល័យ​​មួយ​នៅ​ភូមិ​ភាគ​​​ ប៉ុន្តែ​​​​សាកល​វិទ្យា​ល័យ​ត្រា​វិញ​​អភិវឌ្ឍន៍​ឆាប់​រ​ហ័ស​​ បើក​ទូលាយ​ការ​បណ្ដុះ​បណ្ដាល​។ ​ទន្ទឹម​នឹង​នោះ​សាលា​ត្រូវ​ចាប់​អារម្មណ៍​ដល់​ការ​លើក​កម្ពស់​គុណ​ភាព​​បណ្ដុះ​បណ្ដាល​​ផ្សារ​ភ្ជាប់​​ជា​មួយ​នឹង​ការ​បង្កើត​អត្រា​ការ​ងារអោយ​​និស្សិត ​ ​បន្ត​ជំរុញ​​ការ​ស្រាវ​ជ្រាវ​​វិទ្យា​សាស្ត្រ​ផ្សារ​ភ្ជាប់​នឹង​​លក្ខណៈ​​​ភូមិ​ភាគ​។​​ ជា​មួយ​នឹង​សំណូម​ពរ​រ​បស់​​​សាលា​​លោក ​វ៉ូ​ ដឹក​ ដាម​​​បាន​សម្រេច​ចិត្ត​​ប្រ​គាល់​អោយ​​អង្គភាព​នានា​ត្រួត​​ពិនិត្យ។

លោក​ផ្ដល់​វេលា​ច្រើ​ន​​សម្រាប់​សំណេះ​សំ​ណាល់​​ជា​មួយ​គ្រូ​បង្រៀន​និង​សិស្ស​និស្សិត​សាលា​ ហើយ​ក្នុងការ​​ជជែក​​លោក​តែង​​សង្កត់​ធ្ងន់​អំ​ពី​តួ​នា​ទី​គ្រូ​​បង្រៀន​និង​តួនាទី​និស្សិត​​អោយ​​លើក​កម្ពស់​ស្មារតី​​សិក្សាស្រាវ​ជ្រាវ​ ​​ ​និង​លត់​ដំ​ដោយ​ខ្លួន​ឯង​ ​ចង់​អោយ​ប្រ​ទេស​ជាតិ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ត្រូវ​ពូ​កែ​ពិត​ប្រា​កដ្ឋ។

ឧប​នាយក​រដ្ឋ​មន្រ្តី​​បាន​ថ្លែង​ថា​ចង់​អោយ​ប្រ​ទេស​ជាតិ​ទទួល​បាន​​ប្រាក់​ចំ​ណូល​ខ្ពស់ ​អនុវវត្តន៍​បណ្ដា​យុទ្ធនាការ​​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​សង្គម​​​ ​​ប្រ​ការ​សំ​ខាន់​ត្រូវ​មាន​ធន​ធាន​​មនុស្ស​។ បដិវត្តន៍​​ឧស្សាហកម្ម​លើក​ទី​៤​កំពុង​តែ​មាន​ការ​ជះ​ឥទ្ធិពល​​យ៉ាង​ខ្លាំង​​​ដល់​សេដ្ឋ​កិច្ច​​​គ្រប់​ប្រ​ទេស​​ដូច​ជា​ការ​ផ្លាស់​ប្ដូរ​ទម្រង់​ ​ជំ​រុញ​​អោយ​រីក​ចំ​រើន​ ​ ត្រូវ​មាន​ធន​ធាន​មនុស្ស​ គ្រប់​សមត្ថភាព​​ដើម្បី​ប្រ​កួត​ប្រ​ជែង​​​​នឹង​សាកល​លោក។

អប់​រំ​សីល​ធម៌​ ​ផ្នត់​រស់​នៅ​​គឺ​ជា​ចំ​ណុច​សំ​ខាន់ ​​ ​ព្រោះ​តាម​លោក​ឧប​រដ្ឋ​មន្ត្រី​​​គឺ​ប្រ​សិន​បើ​ខ្វះ​ការ​ចាប់​អា​រម្មណ៍ដល់​កត្តា​ទាំង​នេះ​​នឹង​នាំ​មក​នូវ​លទ្ធផល​អាក្រក់​ដល់​ប្រ​ទេស​ជា​តិ។

សាកល​វិទ្យា​ល័យ​​ត្រូវ​តែ​ជា​បរិ​ស្ថានសម្រាប់​​គ្រូ​បង្រៀន​និងនិស្សិត​​ច្នៃប្រ​ឌិត​ខ្ពស់ ​ហ្វឹក​ហាត់​អោយ​និស្សិតបង្កើត​អាជីពដោយ​ខ្លួន​ឯងតាំង​ដែល​នៅជា​និស្សិត។ ​គ្រប់​និស្សិត​នៃ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​ត្រូវ​មាន​ការភ្ញាក់​រលឹកនិង​ដាក់​ចេញ​គោលបំណង​សម្រាប់បំ​ពេញ។ ឆ្លង​តាម​នោះ​គ្រូ​និង​និស្សិត​សាកល​វិទ្យា​ល័យ​ត្រា​វិញ​នឹង​ក្លាយ​ជា​កញ្ចក់​ដ៏ថ្លា​សម្រាប់​សង្គម​ជាតិ។

មុននោះលោក​វ៉ូ ​ដឹក ដាម ​បាន​ធ្វើ​ដំ​ណើរ​ទស្សនាបន្ទប់​ពិសោធន៍​បង្កាត់ពូជ​ដូង​ខ្ទិះ ដែល​ជា​សំណង់វិទ្យា​សាស្ត្រលេច​ធ្លោ​បំ​ផុត​របស់​មហា​វិទ្យា​ល័យ កសិកម្ម​​ ជល​វប្បកម្ម ចំ​ណុះ​សាកល​វិទ្យា​ល័យ​ត្រា​វិញ ​ ទស្សនា​អន្តេ​វាសិកដ្ឋាន​និង​ជួប​ជុំ​និស្សិតស្នាក់​នៅ​ទី​នោះ។

dai-bieu-tham-du

du hoc sinh campuchia trao doi voi pho thu tuong

Pho-Thu-tuong-noi-chuyen-cung-sinh-vien

សុខ​ ខើយ

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ឧប​នាយក​រដ្ឋ​មន្ត្រី វ៉ូ ដឹក ដាម ​​​បំ​ពេញ​ទស្សនកិច្ច​​​នៅ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​