សាកលវិទ្យាល័យ​ត្រាវិញ បើក​វគ្គ​កីឡា​បាល់​ទាត់​កុមារ​វិស្សមកាល​ឆ្នាំ​២០១៧

(TVU) – ថ្ងៃទី ២៨ មិថុនា ២០១៧ លោក​បណ្ឌិត ង្វៀន ទៀន យុង សាកលវិទ្យាធិការរង​បាន​ផ្លំ​កញ្ចែ​បើក​វគ្គ​កីឡា​បាល់ទាត់​កុមារ​ដោយ​មាន​ប្រធាន​បទ «កីឡាបាល់ទាត់​ដើម្បី​អភិវឌ្ឍនិង​លត់​ដំ​បំ​ណិន»នៅ​កីឡា​ដ្ឋាន​នៃ​សាកលវិទ្យាល័យ​ត្រាវិញ។

Tien-si-Nguyen-Tien-Dung-thoi-coi-khoi-dong-chuong-trinh-trai-he

វគ្គ​កីឡា​បាល់​ទាត់​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃទី​២៨​ មិថុនា ដល់​ថ្ងៃ​ទី​០៣​ កក្កដា នៅ​សាកលវិទ្យាល័យ​ត្រាវិញ ដោយ​មាន​កុមារា​កុមារី​ចូល​រួម​១៤៤ រូប ជា​សិស្សានុសិស្សចាប់​ពី​ថ្នាក់​ទី​២ រហូត​ថ្នាក់​ ទី​៨។

នេះ​ជា​ឆ្នាំ​ទី៥​កម្មវិធី​បាន​ប្រព្រឹត្ត​ទៅ​នៅ​សាកលវិទ្យាល័យ​ត្រាវិញនិង​នៅ​ខេត្ត​កណ្តាលនៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ដោយ​អង្គការ Sarus សហការរៀប​ចំ​ឡើង។

អ្នក​ស្រីង្វៀនធីផឿងធ្វីនាយិកា​នៃ​កម្មវិធី​ Sports for Social Change ឱ្យ​ដឹង​ថា៖ យើង​ខ្ញុំ​តែង​រក្សា​កម្មវិធី​នេះ​ជា​រៀង​រាល់​ឆ្នាំនៅ​សាកលវិទ្យាល័យ​ត្រាវិញ និង​ នៅ​ខេត្ត​កណ្តាល​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។ ឆ្នាំ​នេះ​ កម្មវិធី​មាន​ចំ​ណុច​លេច​ធ្លោ​ឡើង​​ដោយ​ការ​ចូល​រួម​នៃ​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​ចំ​នួន ៩ រូប​ ​និស្សិត​កម្ពុជាចំ​នួន ៩ រូប និស្សិត​សហរដ្ឋ​អាមេរិក​ ១ រូប និង​និស្សិត​ ៤ រូប​ទៀត​មក​ពី​អង្គការ​ Sarus។

កីឡា​ករ​ ប៊ូយ ត្វឹន ក្វា​ សិស្ស​ថ្នាក់​ទី ៣ រីក​រាយនេះយាយ​​ថា៖ «ខ្ញុំបាន​ចូល​រួម​កម្មវិធី​នេះ​បាន​ពីរ​ឆ្នាំ​ហើយ កម្មវិធី​នេះពិត​ជា​សប្បាយ​រីក​រាយ​ បាន​ចូល​រួម​ផ្ទាល់​នូវ​សកម្មភាព​ក្រៅ​ម៉ោង ជា​ពិសេស​មាន​អ្នក​គ្រូ លោក​គ្រូ​ជា​ជនជាតិ​បរទេស​ជា​គ្រូ​បង្វឹក។

មិត្ត ដុង ឌីញ យ៉ាម និស្សិត​ឆ្នាំ​ទី ៤ នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ឱ្យ​​ដឹង​ថា៖ កម្មវិធី​នេះ​មាន​ផល​ប្រយោជន៍​ណាស់ បង្កើត​នូវ​ទី​លានសម្រាប់​កុមារ​លត់​ដំ​បំ​ណិន​បាល់​ទាត់​ និង ​និស្សិត​ទាំង​ឡាយ​ចូល​រួម​បានធ្វើ​ការ​ជា​ក្រុម ​ដោះ​ដូរ​វប្បធម៌ បង្កើត​បំ​ណិន​រស់​នៅ។ នេះ​ជា​ឆ្នាំ​ទី​ បី​ ហើយ ដែល​ខ្ញុំ​បាន​បម្រើ​ការ​ងារ​រួម​ជា​មួយ​និស្សិត​បណ្តា​ប្រទេស វៀត ណាម កម្ពុជា និង​សហរដ្ឋ​អាមេរិក។

កម្មវិធី​បញ្ចប់​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​ និង​បន្ត​ប្រព្រឹត្ត​ឡើង​នៅ​ខេត្ត​ កណ្តាលនៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី​០៤ ដល់​ថ្ងៃទី ១៦ ខែ​កក្កដា​។

cau-thu-nhi-ra-san

trai-sinh-dang-tap-luyen

trai-sinh-dan-bong

 

ហ្វិញ សាង