សាកល​វិទ្យា​ល័យ​ត្រា​វិញ​​​ប្រ​ទាន​​សញ្ញា​បត្រ​​​អ​នុ​បណ្ឌិត​​​លើក​ទី​១​ឆ្នាំ​២០១៧​​

​ព្រឹក​ថ្ងៃ​ទី​៣០​ ខែ​មិថុ​នា​ ឆ្នាំ​២០១៧​ ​នៅ​សាល​ប្រ​ជុំ​ធំ​នៃ​មហា​វិទ្យា​ល័យ​​ភា​សា​- វប្ប​ធម៌​ - វិចិត្រ​សិល្បៈ​​ខ្មែរ​ណាម​បូ​​​ចំ​ណុះ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​​ ​បាន​រៀប​ចំ​កម្ម​វិធី​​​បិទ​វគ្គ​សិក្សា​និង​ប្រ​ទាន​សញ្ញា​ប័ត្រ​​ដល់​អនុ​បណ្ឌិត​ចំ​នួន​១៥៩​រូប​ ។ ​មក​ចូល​រួម​កម្ម​វិធី​មាន​​បណ្ឌិត​ ​ង្វៀន​ ​តៀន​ ​យ៉ុង​ ​ដែល​ជា​សាកល​វិទ្យា​ធិការ​រង​។

trao-bang-thac-si

​នេះ​គឺ​​លើក​ដំ​បូង​ក្នុង​ឆ្នាំ​២០១៧​ដែល​សាលា​ប្រ​ទាន​សញ្ញា​ប័ត្រ​​អនុ​បណ្ឌិត​ដល់​សិក្ខា​កម្ម​ចំ​ណុះ​វិ​ស័យ​ផ្សេង​ៗ​គ្នា​៖ ​វប្បធម៌​វិទ្យាចំនួន​​ ១១សិក្ខា​កម្ម​ ​ទ្រឹស្ដី​​និង​វិ​ធី​សាស្រ្ដ​​បង្រៀន​អក្សរសាស្ត្រចំ​នួន​​ ​៣​សិក្ខា​កម្ម​​បច្ចេក​ទេស​​គី​មីចំ​នួន​​ ​៣​សិក្ខា​កម្ម  ​​ ​គ្រប់​គ្រង​សេដ្ឋ​កិច្ចចំ​នួន​​​​ ១៦​សិក្ខា​កម្ម​ គ្រប់​គ្រង​អា​ជី​វកម្មចំ​នួន​​ ​៦៨​សិក្ខា​កម្ម​​និង​ច្បាប់​សេដ្ឋ​កិច្ចចំ​នួន​​​ ៥៨​សិក្ខាកម្ម​។

 

បណ្ឌិត​ ​ត្រឿង​ ធី​ ​បែ​ ​ហាយ​ ​​ប្រ​ធាន​ការិយា​ល័យ​​បណ្ដុះ​បណ្ដាល​​ក្រោយ​​បរិញ្ញា​ប័ត្រ​ បាន​អោយ​ដឹង​ថា៖​ ​បណ្ដា​​ថ្នាក់​​ក្រោយ​បរិញ្ញា​ប័ត្រ​ ​ត្រូវ​បាន​អនុវត្តន៍​​ទៅ​តាម​​កម្ម​វិធី​បណ្ដុះ​បណ្ដា​ ហ្មត់ចត់​​អំ​ពី​​លក្ខន្តិក​បណ្ដុះ​បណ្ដាល​ ​ការ​ធ្វើ​កម្ម​សិក្សា​។​ ​លទ្ធ​ផល​បញ្ចប់​ការ​សិក្សា​របស់​សិក្ខាកម្ម​ទាំង​អស់​គួរ​​អោយ​កត់​សំ​គាល់​ ឆ្លុះ​បញ្ចាំង​គុណភាពនៃ​ការ​បណ្ដុះ​បណ្ដាល​។

 

នៅ​ក្នុង​កម្ម​វិធី​ សិក្ខាកម្ម​ទើប​ទទូល​បាន​សញ្ញាបត្រ​​អនុ​បណ្ឌិត​ថ្មី​​​​មាន​ការ​ប្ដេជ្ញា​​ចិត្ត​​ ​អនុវត្តន៍​ល្អ​​ភារកិច្ច​​ដើម្បី​ផល​ប្រ​យោជន៍​សង្គម​ អភិវឌ្ឍន៍​​ភូមិ​ស្រុក​​។ ​អនុ​បណ្ឌិត​​ ​ឡេ​ វៀត​ ​ក្វៀន​ ​រំ​ភើប​ថ្លែង​កថា​​អរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​​​​ដល់​គណៈ​ដឹក​នាំ​សាលា​ ​ថ្នាក់​ដឹក​នាំ​ការិយា​ល័យ​ ​និង​មហាវិទ្យា​ល័យ​​ចំ​ណុះ​សាកល​វិទ្យា​ត្រា​វិញ​ ​ជា​ពិ​សេស​គឺ​​​បណ្ដា​អ្នក​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​​​បាន​ចូល​​បង្ហាត់​បង្រៀន​ផ្ទាល់​ដើម្បី​​ផ្ដល់​ទ្រឹស្ដី​វិទ្យា​សាស្ត្រ​ ​និង​ការ​ស្រាវ​​ជ្រាវ​​​ជាក់​ស្ដែង​  ធានាល្អ​បំ​ផុត​​​នូវ​លក្ខ​ខណ្ឌ​​និស្សិត​សម្រេច​វគ្គ​សិក្សា​។

 

ជំ​នួស​មុខ​អោយ​គណៈ​ដឹក​នាំ​សាលា​ លោក​​បណ្ឌិត​ ង្វៀន​ ​តៀន​ យ៉ុង​ ជូន​ពរ​អនុ​បណ្ឌិត​ថ្មី​​១៥៩​រូប​ដែល​មាន​កិត្តនាម​ក្នុង​ថ្ងៃ​​ដ៏​សំ​ខាន់​នេះ​។​ សាកល​វិទ្យា​ធិការ​​​រង​​កត់​សំ​គាល់​​នូវ​សមិទ្ធ​ផល​​និង​​សរ​សើរ​​ស្មារតី​​​យក​​ឈ្នះ​ការ​​លំ​បាក​ក្នុង​ការ​​សិក្សា​ ​ស្រាវ​ជ្រាវ​​របស់​អ្នក​​ទាំង​ឡាយ​ដែល​ចួល​រួម​ជួយ​អោយវគ្គ​សិក្សា​នេះ​បាន​ជោគ​ជ័យ​។

vinh-danh-hoc-vien-xuat-sac

សុខ​ ខើយ

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកល​វិទ្យា​ល័យ​ត្រា​វិញ​​​ប្រ​ទាន​​សញ្ញា​បត្រ​​​អ​នុ​បណ្ឌិត​​​លើក​ទី​១​ឆ្នាំ​២០១៧​​