គណៈប្រតិភូ​ខេត្ត​ស្វាយ​រៀង និង​ខេត្ត​ព្រៃ​វែង​ ​បំ​ពេញ​ទស្សនៈកិច្ច​នៅ​សាកលវិទ្យាល័យ​ត្រាវិញ

(TVU) – ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៧ លោក​ ង្វៀន  ទ្រុង ហ្វាង អនុប្រធាន​គណៈ​កម្មាធិការ​ប្រជា​ជន​ខេត្ត​ត្រាវិញ ព្រម​ទាំង​ សាស្ត្រាចារ្យ បណ្ឌិត ផាម ទៀត​ ខាញ់ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ រីក​រាយ​ស្វាគមន៍​គណៈ​ប្រ​តិភូ​ខេត្ត​ស្វាយ​រៀង និងខេត្តព្រៃវែង ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ធ្វើ​ដំ​ណើរ​​ទស្សនៈ​កិច្ច​នៅ​សាកលវិទ្យាល័យ​ត្រាវិញ។

ong-Nguyen-Trung-Hoang-va-ngai-Hou-Vatanak


ដឹក​នាំ​គណៈប្រតិភូ មាន​​លោក ហ៊ូ វតនៈ អភិបាល​រង​ខេត្ត​ស្វាយ​រៀង  ​លោក ឡឹក វីរៈ សាកលវិទ្យាធិការរង​នៃ​សាកលវិទ្យាល័យ​ស្វាយ​រៀង​ លោក សរ ផល្លា  អនុប្រធានមន្ទីរ​អប់រំ​ យុវជន ​និង​កីឡា​ខេត្ត​ស្វាយ​រៀង លោក ឈុន សុផល  អនុប្រធានមន្ទីរ​អប់រំ​ យុវជន ​និង​កីឡា​ខេត្ត​ព្រៃ​វែង និង រួម​ដំ​ណើរ​ជា​មួយ​ និងមាន​សមាជិក​ ២៣ រូប​ទៀត ​ជា​នាយក នាយក​រង​នៃ​សាលា​វិទ្យាល័យ​ចំ​ណុះ​ខេត្ត​ទាំង​ពីរ។

ដំណើរ​ទស្សនៈកិច្ច​នេះ​ក្នុង​គោល​បំ​ណង​ស្វែង​រក​ឱកាស​សហប្រតិបត្តការ​លើ​វិស័យ​សិក្សា​អប់រំ​ រវាង​ខេត្ត​ត្រាវិញ និង​ខេត្ត​ស្វាយ​រៀង ខេត្ត​ព្រៃ​វែង ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។

លោក​ ង្វៀន ទ្រុង​ ហ្វាង  អនុប្រធាន​នៃ​គណៈ​កម្មាធិការ​ប្រ​ជា​ជន​ខេត្ត​ត្រាវិញ និង​អភិបាល​រង​ខេត្ត​ស្វាយ​រៀង លោក ហ៊ូ វតនៈ បានពិភាក្សា​ ​និងស្វែង​យល់​សក្តានុពល​អភិវឌ្ឍ​ន៍ខឿន​សេដ្ឋកិច្ច​រវាង​ខេត្ត​ទាំង​ពីរ លើ​វិស័យ​វប្បធម៌ កសិកម្ម អប់រំ​និង​បណ្តុះ​បណ្តាល។

លោក​ ង្វៀន ទ្រុង ហ្វាង​ គួស​បញ្ជាក់​ថា៖ យើង​ខ្ញុំ​សង្ឃឹម​ថា​អង្គ​​ជំ​នួប​នេះ​​នឹង​បង្កើត​ចេញ​ជា​ឱកាស​ល្អ​នូវ​ចំ​ណង​មិត្ត​ភាព​ ដើម្បី​ដោះ​ដូរ​វប្បធម៌។​​ ម្យ៉ាង​វិញ​ទៀត​ជំ​រុញ​សហប្រតិបត្តការ​លើ​វិស័យ​សេដ្ឋកិច្ច អប់រំ និង​កសិកម្ម រិត​ចំ​ណង​មិត្ត​ភាព​រវាង​ប្រ​ជា​ជន​នៃ​ប្រ​ទេស​ទាំង​ពីរ។

ឱកាស​នេះ​ សាកលវិទ្យាល័យ​ត្រាវិញ​បាន​ឧទ្ទេស​នាម​អំពី​មុខ​ជំ​នាញ​ឯកទេសសិក្សា និង​ព័ត៌មាន​​​​ជម្រើសនិស្សិត និង​​សេវាកម្មបម្រើ​និស្សិត​​ សាកលវិទ្យាល័យ​ត្រាវិញ​នឹង​ជា​គ្រឹះ​ស្ថាន​សិក្សា​ ស្រាវជ្រាវ​ជា​ទី​ទុក​ចិត្ត។

​សាកលវិទ្យាល័យ​ត្រាវិញ​ និង​សាកលវិទ្យាល័យ​ស្វាយ​រៀង​បន្ត​ពិភាក្សា​​ចំ​ណុច​សំ​ខាន់ៗ​ឈាន​ទៅ​ចុះ​កិច្ច​​សហប្រតិបត្តការ​នៅអនាគត។ បណ្តា​ខឹ្លម​សារ​ទាំង​នោះ​នឹង​បាន​ពិនិត្យ​ពិស្តារលើ​វិធី​បណ្តុះ​បណ្តាល​ពីរ​ដំ​ណាក់​កាល បណ្តុះ​បណ្តាល​កំ​រិត​បរិញ្ញាបត្រ​ និង​ក្រោយ​បរិញ្ញាបត្រ ​នៅ​មុខ​ជំ​នាញ​ផ្នែក​កសិកម្ម បច្ចេកវិទ្យា សេដ្ឋកិច្ច។ល។

លោក សាស្ត្រាចារ្យ​ បណ្ឌិត ផាម ​ទៀត ខាញ់ សាកលវិទ្យាធិការ​ ថ្លែងថា៖​ «សាកលវិទ្យាល័យ​ត្រាវិញ​សែន​រីក​រាយ​​ទទួល​ស្វាគមន៍​ថ្នាក់​ដឹក​នាំ​នៃ​ខេត្ត​ស្វាយរៀង និងខេត្ត​ព្រៃវែង ជាពិសេស​មាន​ការ​អញ្ជើញ​ចូល​រួម​របស់​នាយក​ នាយក​រង​នៃ​បណ្តា​វិទ្យាល័យ​ជា​ច្រើន​ និងមន្ត្រី​សាកលវិទ្យាល័យ​ស្វាយ​រៀង។ នា​ឱកាស​នេះ​ យើង​ខ្ញុំ​មាន​ទំ​នុក​ចិត្ត​ចង​សម្ព័ន្ធ​មេត្ត្រី​ភាព​លើ​វិស័យ​សិក្សា​អប់រំ​នៃ​ខេត្ត​ត្រាវិញ ​និងខេត្ត​ស្វាយ​រៀង ព្រៃវែង។»

លោក​ ឡឹក វីរៈ សាកលវិទ្យាធិការរង​ នៃ​សាកលវិទ្យាល័យ​ស្វាយ​រៀង​ថ្លែង​ការ​ពេញ​ចិត្ត​នៃ​ទម្រង់​បណ្តុះ​បណ្តាល​របស់​​សាកលវិទ្យាល័យ​ត្រាវិញ។ លោក​មាន​ប្រ​សាសន៍​ថា៖ សាកលវិទ្យាល័យ​ស្វាយ​រៀង​និង​សាកលទ្យាល័យ​ត្រាវិញ​មាន​លក្ខណៈ​ស្រប​គ្នា​ច្រើន៖ ជា​សាកលវិទ្យាល័យ​ទើបបង្កើតថ្មី និង​មាន​មុខ​ជំ​នាញ​ស្រប​គ្នា​មួយ​ចំ​នួន​ ដើម្បី​អភិវឌ្ឍ​ធន​ធាន​មនុស្សឆ្លើយ​តបនឹង​តម្រូវ​ការ​របស់​ខេត្ត​ ជា​ពិសេស​នៃ​ការ​អភិវឌ្ឍ​តំ​បន់​សេដ្ឋកិច្ច​ក្រុង​បាវិត​ យើង​ខ្ញុំ​នឹង​តម្រូវ​ការ​សហការ​យូរ​អង្វែង​លើ​វិស័យ​បណ្តុះ​បណ្តាល និងស្រាវជ្រាវវិទ្យាសាស្ត្រ​​ ហើយ​​សាកលវិទ្យាល័យ​ត្រាវិញ​ពិត​ជា​ដៃ​គូ​មិន​អាច​ខ្វះ​បាន​នៅ​ពេល​ខាង​មុខ។

PGS.TS-Pham-Tiet-Khanh-vs-ong-Lek-Vireak

PGS.TS-Pham-Tiet-Khanh-vs-ong-CHUN-SAPHAL

Sor-Phalla

quang-canh-buoi-lam-viec

Ong-Vatanak-tham-sinh-vien-Campuchia

Anh-luu-niem-tai-TVU

ហ្វិញ​ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន គណៈប្រតិភូ​ខេត្ត​ស្វាយ​រៀង និង​ខេត្ត​ព្រៃ​វែង​ ​បំ​ពេញ​ទស្សនៈកិច្ច​នៅ​សាកលវិទ្យាល័យ​ត្រាវិញ