គណៈប្រតិភូខេត្តស្វាយរៀង និងខេត្តព្រៃវែង បំពេញទស្សនៈកិច្ចនៅសាកលវិទ្យាល័យត្រាវិញ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 12 កក្កដា 2017
- ចុចដង៖ 1034
(TVU) – ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៧ លោក ង្វៀន ទ្រុង ហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ព្រមទាំង សាស្ត្រាចារ្យ បណ្ឌិត ផាម ទៀត ខាញ់ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ រីករាយស្វាគមន៍គណៈប្រតិភូខេត្តស្វាយរៀង និងខេត្តព្រៃវែង នៃព្រះរាជាណាចក្រកម្ពុជា ធ្វើដំណើរទស្សនៈកិច្ចនៅសាកលវិទ្យាល័យត្រាវិញ។
ដឹកនាំគណៈប្រតិភូ មានលោក ហ៊ូ វតនៈ អភិបាលរងខេត្តស្វាយរៀង លោក ឡឹក វីរៈ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យស្វាយរៀង លោក សរ ផល្លា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង លោក ឈុន សុផល អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង និង រួមដំណើរជាមួយ និងមានសមាជិក ២៣ រូបទៀត ជានាយក នាយករងនៃសាលាវិទ្យាល័យចំណុះខេត្តទាំងពីរ។
ដំណើរទស្សនៈកិច្ចនេះក្នុងគោលបំណងស្វែងរកឱកាសសហប្រតិបត្តការលើវិស័យសិក្សាអប់រំ រវាងខេត្តត្រាវិញ និងខេត្តស្វាយរៀង ខេត្តព្រៃវែង នៃព្រះរាជាណាចក្រកម្ពុជា។
លោក ង្វៀន ទ្រុង ហ្វាង អនុប្រធាននៃគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ និងអភិបាលរងខេត្តស្វាយរៀង លោក ហ៊ូ វតនៈ បានពិភាក្សា និងស្វែងយល់សក្តានុពលអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចរវាងខេត្តទាំងពីរ លើវិស័យវប្បធម៌ កសិកម្ម អប់រំនិងបណ្តុះបណ្តាល។
លោក ង្វៀន ទ្រុង ហ្វាង គួសបញ្ជាក់ថា៖ យើងខ្ញុំសង្ឃឹមថាអង្គជំនួបនេះនឹងបង្កើតចេញជាឱកាសល្អនូវចំណងមិត្តភាព ដើម្បីដោះដូរវប្បធម៌។ ម្យ៉ាងវិញទៀតជំរុញសហប្រតិបត្តការលើវិស័យសេដ្ឋកិច្ច អប់រំ និងកសិកម្ម រិតចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។
ឱកាសនេះ សាកលវិទ្យាល័យត្រាវិញបានឧទ្ទេសនាមអំពីមុខជំនាញឯកទេសសិក្សា និងព័ត៌មានជម្រើសនិស្សិត និងសេវាកម្មបម្រើនិស្សិត សាកលវិទ្យាល័យត្រាវិញនឹងជាគ្រឹះស្ថានសិក្សា ស្រាវជ្រាវជាទីទុកចិត្ត។
សាកលវិទ្យាល័យត្រាវិញ និងសាកលវិទ្យាល័យស្វាយរៀងបន្តពិភាក្សាចំណុចសំខាន់ៗឈានទៅចុះកិច្ចសហប្រតិបត្តការនៅអនាគត។ បណ្តាខឹ្លមសារទាំងនោះនឹងបានពិនិត្យពិស្តារលើវិធីបណ្តុះបណ្តាលពីរដំណាក់កាល បណ្តុះបណ្តាលកំរិតបរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រ នៅមុខជំនាញផ្នែកកសិកម្ម បច្ចេកវិទ្យា សេដ្ឋកិច្ច។ល។
លោក សាស្ត្រាចារ្យ បណ្ឌិត ផាម ទៀត ខាញ់ សាកលវិទ្យាធិការ ថ្លែងថា៖ «សាកលវិទ្យាល័យត្រាវិញសែនរីករាយទទួលស្វាគមន៍ថ្នាក់ដឹកនាំនៃខេត្តស្វាយរៀង និងខេត្តព្រៃវែង ជាពិសេសមានការអញ្ជើញចូលរួមរបស់នាយក នាយករងនៃបណ្តាវិទ្យាល័យជាច្រើន និងមន្ត្រីសាកលវិទ្យាល័យស្វាយរៀង។ នាឱកាសនេះ យើងខ្ញុំមានទំនុកចិត្តចងសម្ព័ន្ធមេត្ត្រីភាពលើវិស័យសិក្សាអប់រំនៃខេត្តត្រាវិញ និងខេត្តស្វាយរៀង ព្រៃវែង។»
លោក ឡឹក វីរៈ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យស្វាយរៀងថ្លែងការពេញចិត្តនៃទម្រង់បណ្តុះបណ្តាលរបស់សាកលវិទ្យាល័យត្រាវិញ។ លោកមានប្រសាសន៍ថា៖ សាកលវិទ្យាល័យស្វាយរៀងនិងសាកលទ្យាល័យត្រាវិញមានលក្ខណៈស្របគ្នាច្រើន៖ ជាសាកលវិទ្យាល័យទើបបង្កើតថ្មី និងមានមុខជំនាញស្របគ្នាមួយចំនួន ដើម្បីអភិវឌ្ឍធនធានមនុស្សឆ្លើយតបនឹងតម្រូវការរបស់ខេត្ត ជាពិសេសនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចក្រុងបាវិត យើងខ្ញុំនឹងតម្រូវការសហការយូរអង្វែងលើវិស័យបណ្តុះបណ្តាល និងស្រាវជ្រាវវិទ្យាសាស្ត្រ ហើយសាកលវិទ្យាល័យត្រាវិញពិតជាដៃគូមិនអាចខ្វះបាននៅពេលខាងមុខ។
ហ្វិញ សាង