សាកល​វិទ្យា​ល័យ​ត្រា​វិញ​បើក​អង្គ​សន្និ​សិទ្ធ​​វិទ្យា​សាស្ត្រ​​ស្ដី​​អំ​ពី​​កម្ម​វិធី​បណ្ដុះ​បណ្ដាល​​មុខ​វិជ្ជា​​​​វេជ្ជ​សាស្ត្រ​

ថ្ងៃ​ទី​៣០​ ​ខែ​មិថុនា​ ​ឆ្នាំ​២០១៧​ ​​សាកល​វិទ្យា​ល័យ​ត្រា​វិញ​រៀប​ចំ​អង្គ​សន្និ​សិទ្ធ​​វិទ្យា​សាស្ត្រ​​ស្ដី​​អំ​ពី​​កម្ម​វិធី​បណ្ដុះ​បណ្ដាល​​មុខ​វិជ្ជា​​​​វេជ្ជ​សាស្ត្រ​​ដើម្បី​វាយ​តម្លៃ​​ការ​បណ្ដុះ​បណ្ដាល​​និង​​រក​ដំ​ណោះ​ស្រាយ​អនុវត្ត​ល្អ​ភារ​កិច្ច​​ក្នុង​​បណ្ដា​ឆ្នាំ​ខាង​មុខ​។​ ​មក​ចូល​រួម​កម្ម​វិធី​មាន សាស្ត្រាចារ្យ ​​បណ្ឌិត​ ផាម​ តៀក​ ខាញ់​ ដែល​ជា​សាកលវិទ្យា​ធិការ​នៃ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​។

PGS.TS-Vo-Tan-Son

អង្គ​សន្និសិទ្ធមាន​ការ​​ចូល​​រួម​របស់​​អ្នក​ស្រា​វ​ជ្រាវ​វិទ្យា​សាស្ត្រជា​​ច្រើន​រូប​ ​អ្នក​ឯកទេស​​ មក​អំ​ពី​សាកល​វិទ្យា​ល័យ​វេជ្ជ​សាស្ត្រ​​ -​ ​​ឱសថ​ទី​ក្រុង​ហូ​ជី​មិញ​​ ​ ​មន្ទីរ​ពហុ​ព្យា​​បាល​​មជ្ឈ​មណ្ឌល​​តៀន​​​យ៉ាង​ ​ ​មន្ទីរ​ពេទ្យ​ ​​ង្វៀន​ ​ដិញ​ ​​ចីវ​ ​បេន​ត្រែ​ ​ មន្ទីរ​ពេទ្យ​​​​ពហុ​ព្យា​បាល​ត្រា​វិញ​ ក្រុម​ព្រឹក្សា ​គណៈ​កម្មការ​​ និង​​កង​ជួ​គ្រូ​បង្រៀន​ព្រម​ទាំង​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ។

លោក​​ង្វៀន​ មិញ​ ឡើយ​ នាយក​រង​នៃ​​ទី​ភ្នាក់​ងារ​​​មហា​វិទ្យា​ល័យ​បច្ចេកទេស​វិទ្យា​​និង​បណ្ដុះ​បណ្ដាល​ ​ ​​ ក្រ​សួង​សុខា​ភិបាល​បាន​វាយ​តម្លៃ​ខ្ពស់​​ចំ​ពោះ​ការ​រៀប​ចំ​អង្គ​សន្និ​សិទ្ធ​​អភិវឌ្ឍ​​​​កម្ម​វិធី​បណ្ដុះ​បណ្ដាល​។​ ​លោក​បាន​ថ្លែង​ថា៖ ​ក្នុង​និន្នា​ការ​ធ្វើ​សមា​ហរ​ណ​កម្ម​អន្ត​រជាតិ​​  ​សហ​គមន៍ ​ASEAN ត្រូវ​បាន​បង្កើត​ ​និង​ក្លាយ​ជា​​ទី​ផ្សារ​​ការ​ងារ​សិ​រី​ភាព​  ចំ​ពោះ​វិ​ស័យ​​សុ​ខា​ភិ​បាល​មាន​​​មុខ​សញ្ញា ​៣ ​​គូរ​​ចាប់​អារម្មណ៍​​ គឺ​វេជ្ជ​បណ្ឌិត​ ​ទន្ដ​ពេទ្យ​ ​និង​ ​ផ្នែក​​ថែ​ទាំ​ជំ​ងឺ​     ​វា​គឺ​ជា​ឱកាសល្អ ​​ប៉ុន្តែ​នោះ​​ក៏​ជា​​បញ្ហា​ប្រ​ឈម​យ៉ាង​ធំ​ចំ​ពោះ​​ការ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​ផ្នែក​សុខា​ភិ​បាល​​និ​យាយ​រួម​។​ ​អង្គ​​សន្និ​សិទ្ធ​នេះ​​​សាកល​វិទ្យា​ល័យ​ត្រា​វិញ​​យល់​ច្បាស់​អំពី​​ហេតុ​ការណ៍​​ ​បាន​​រក​ដំ​ណោះ​ស្រាយអភិវឌ្ឃន៍​​សម​ស្រប​ជាមួយ​និន្នា​ការ​នាពេល​បច្ចប្បន្ន​។

នៅ​ក្នុង​អង្គ​សន្និ​សិទ្ធ​អ្នក​ឯកទេស​ជា​ច្រើន​មាន​យោ​បល់​​​ចំ​ពោះ​កម្ម​​វិធី​បណ្ដុះ​បណ្ដាល​ ​ ​ប៉ុន្តែ​យោបល់​ភាគ​ច្រើន​​​សង្កត់​​ធ្ងន់​ចំ​ពោះ​ការ​រៀប​ចំ​វិញ្ញាសា​សិក្សា​ ​អំ​ពី​ចំ​ណេះ​ដឹងអប់​រំ​​មូល​ដ្ឋាន​​ ​ ចំ​ណេះ​ដឹង​​ឯក​ទេស​​និង​មាន​ការ​ចាប់​អា​រម្ម​ណ៍​​ចំ​ពោះ​បណ្ដា​វិញ្ញា​សា​ជំ​នាញមូល​ដ្ឋាន ទេពកោសល្យ​នៃ​ការ​រស់​នៅ។

លោក​បណ្ឌិត​ ​ហ្វិញ​​ វ៉ាន់​ ​ហ្វា​ ព្រឹទ្ធ​បុរស​រង​ម​ហា​វិទ្យា​ល័យ​​ឱ​សថ​នៃ​សាកល​វិទ្យា​ល័យ​​ ​​ពេទ្យ​- ​ឱ​សថ​ទី​ក្រុង​ហូ​ជី​មិញ​​អះ​អាងថា៖ ​ វិញ្ញា​សា​​អប់​រំ​មូលដ្ឋាន​មួយ​ចំ​នួន​​​ត្រូវ​បាន​កំ​ណត់​វេ​លា​សម​ស្រប​  ​មិន​គួរ​សង្កត់​ធ្ងន់​​ដូច​វិញ្ញាសា​​​អង់​គ្លេស​​មូល​ដ្ឋាន​  វិញ្ញាសារ​កីឡា​ហាត់​​ប្រាណ​  ​​​កុំ​ព្យូ​ទ័រ​​ការិយា​ល័យ​។​ ​ចំ​ពោះ​វិញ្ញា​សា​​ឯកទេស​​​គ្រូ​បង្រៀ​ន​​​ត្រូវ​​ចង្អុល​អោយ​ឃើញ​​ភាព​សំ​ខាន់​​នៃ​ការ​សិក្សា​ ​​ ​គួរ​យក​ទៅ​អនុ​វត្តន៍​ក្នុង​អាជី​ព​យ៉ាង​ដូច​ម៉្ដេច​?​​

លោក​បណ្ឌិត​ ​វ៉​ តឹន​ សឺន​​ ព្រឹទ្ធ​បុរស​​មហា​វិទ្យា​ល័យ​​ពេទ្យ-​ ​ឱ​សថ​​ នៃសាកល​វិទ្យា​ល័យ​ត្រា​វិញ​​បាន​វាយ​តម្លៃ​យ៉ាង​​ខ្ពស់​​ចំ​ពោះ​ការ​​ប្ដេជ្ញា​​​​ផ្នែក​ពេទ្យ​របស់​​អ្នក​វិទ្យា​សាស្ត្រ​។​ លោក​​ថ្លែង​ថា​ ​យោបល់​ទាំង​១៥​ក្នុង​អង្គ​សន្និសិទ្ធ​​គឺ​ជា​ការ​រួម​ចំ​ណែក​​​យ៉ាង​ស្មោះ​និង​អស់​ពី​ចិត្ត​របស់​អ្នក​​ស្រ​ឡាញ់​​​​អាជីព​ ​​​​​ថែ​ទាំ​​សុខ​ភាព​​​​​​​​​មនុស្ស​​។​ ​ក្នុង​តួ​នា​ទី​​របស់​ខ្លួន​​ ​យើង​ខ្ញុំ​យល់ច្បាស់នូវ​ភារកិច្ច​ គឺ៖ ​បញ្ចប់​អង្គ​សន្និ​សិទ្ធ​នេះ​​ជា​ការ​ចាប់​ផ្ដើម​​​ ​​​​​អោយ​ការ​បំ​ពេញ​តាម​យោ​បល់​និង​ចង្អុល​ការ​នៃ​គណៈ​កម្មការ​សាកលវិទ្យាល័យ។

​លោក​បណ្ឌិត​ផាម​ ទៀត​ ខាញ់​ សាកល​វិ​ទ្យា​​ធិ​ការ​នៃ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​​អប​​អរ​សាទរ​​ស្មារ​តី​សហការ​ ​​និង​ ​​ផ្ដល់​យោ​បល់​របស់​អ្នក​វិទ្យា​សាស្ត្រ​។ ​​លោក​ថ្លែង​ថា​៖យើង​​ខ្ញុំ​ពិត​​ជាមាន​ការ​កោត​សរសើរ​​ចំ​ពោះ​មតិ​​ទាំង​ឡាយ។​ បណ្ដា​យោ​បល់​នៅ​ក្នុង​អង្គ​សន្និ​សិទ្ធ​នេះ​ ​នឹង​ជួយ​អោយ​សាលា​​មាន​ការ​កែ​តម្រូវ​​និង​អភិវឌ្ឍន៍​កម្ម​វិធី​បង្រៀន​​អោយ​​សម​ស្រប់​ទៅ​នឹង​​តម្រូវ​ការ​បច្ចុប្បន្ន​។

toan-canh-hoi-nghi

 

សុខ​ ខើយ

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកល​វិទ្យា​ល័យ​ត្រា​វិញ​បើក​អង្គ​សន្និ​សិទ្ធ​​វិទ្យា​សាស្ត្រ​​ស្ដី​​អំ​ពី​​កម្ម​វិធី​បណ្ដុះ​បណ្ដាល​​មុខ​វិជ្ជា​​​​វេជ្ជ​សាស្ត្រ​