អង្គ​សន្និ​សិទ្ធ​អន្ត​រ​ជាតិ​​ព​ពែ​ទឹក​ដោះ​​អា​ស៊ី​- ​អូ​ស្ត្រា​លី​លើក​ទី​​បួន៖ ​អ​ភិវឌ្ឍន៍​ចិញ្ចឹម​ពពែ​ទឹក​ដោះ​​បន្សាំ​​នឹង​​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​

អង្គ​សន្និ​សិទ្ធ​អន្ត​រ​ជាតិ​​ព​ពែ​ទឹក​ដោះ​​អា​ស៊ី​ - ​អូ​ស្ត្រា​លី​លើក​ទី​បួន​នឹង​បាន​ប្រ​​ព្រឹត្ត​ទៅ​នៅ​​ថ្ងៃ​ទី​១៧​-១៩​ខែ​តុលា​ឆ្នាំ​​២០១៨​​នៅ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​​ ដោយ​សហ​ការ​​រវាង​សាកល​វិទ្យា​ល័យ​ត្រា​វិញ​និង​​​សហ​គមន៍​ពពែ​ទឹក​ដោះ​​អា​ស៊ី - អូ​ស្ត្រា​លី​​​​។​ ​ប្រ​ធន​​​បទ​នៃ​អង្គ​សន្និ​សិទ្ធគឺ​​​អ​ភិវឌ្ឍន៍​ចិញ្ចឹម​ពពែ​ទឹក​ដោះ​​បន្សាំ​​នឹង​​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​។

de-sua

មក​ចូល​រួម​អង្គ​សន្និ​សិទ្ធ​រួម​​មាន​​​​អ្នក​​​វិទ្យា​សាស្ត្រ​ ​ អ្នក​ឯក​ទេស​​ ​និង​អ្នក​គ្រប់​គ្រង​​​​ដែល​មក​អំ​ពី​ស្ថា​ប័ន​នានា​ទាំង​ក្នុង​និង​ក្រៅ​​ប្រ​​ទេស​​​ដែល​មាន​ចំ​នួនជាង​២០០​រូប។ ជា​ពិ​សេស​មាន​ការ​ចូល​រួម​នៃ​អ្នក​វិទ្យា​សាស្ត្រ​  អ្នក​​ឯក​ទេស​ ​ ​សហ​គ្រាស និង​អ្នក​តំ​ណាង​​អោយ​​ប្រ​ទេស​អាមេរិក​ ប្រ​ទេស​​អូ​ស្ត្រា​លី​ ប្រ​ទេស​ជប៉ន​​ ប្រ​ទេស​​ឥណ្ឌា​  ប្រ​ទេស​​ឥណ្ឌូណេស៊ី​  ប្រ​ទេស​ម៉ាឡេស៊ី  ប្រ​ទេស​មីយ៉ាន់ម៉ា  ប្រ​ទេស​ឡាវ ​ប្រទេសកម្ពុជា  និង​ប្រទេសថៃ​។ល។​

តាម​ពត៌មានរបស់​​​គណៈ​ចាត់តាំង​​  អង្គ​សន្និ​សិទ​​ផ្ដោត​សំ​ខាន់​​ទៅ​លើ​ការ​ពិ​ភាក្សា​​​អំ​ពី​​វិស័យ​ពពែ​ទឹក​ដោះ ​ដូច​ជា​ការ​​បង្កាត់​ពូជ​ ​អាហារូបត្ថម្ភ​ ​និង​ចំ​ណី​ ការ​គ្រប់​​គ្រង​ ​សុខ​ភាព​​និង​ជំ​ងឺ​ ​ទឹក​ដោះ​និង​​ផលិត​ផល​ទឹក​​ដោះ​​ ​សេដ្ឋ​កិច្ច​និង​សង្គម​ ​ ​ការ​បំភាយ​ឧស្ម័នផ្ទះកញ្ចក់និង​បន្ស៉ាំ​​នឹង​ការ​ប្រែ​ប្រួល​​អា​កាស​ធាតុ​ព្រម​ទាំង​​វិស័យ​ផ្សេង​ៗ។

សកម្មភាព​ក្នុង​អង្គ​សន្និ​សិទ្ធ​​រួម​មាន​ការ​បង្ហាញ​អំ​ពី​សមិទ្ធិ​ផល​​របស់​បណ្ដា​អង្គ​ភាព​​​ផ្នែក​ចិញ្ចឹម-​​​ ថែ​ទាំ​សត្វ​នៃ​វិ​ស័យ​​​ពពែ​​ទឹក​ដោះ​  របាយ​ការណ៍​​វិទ្យា​សាស្ត្រ​​អំ​ពី​វិ​ស័យ​កូន​ពូជ​ ​អាហារូបត្ថម្ភ​ ​ ចំ​ណី​​ ​គ្រប់​គ្រង​​​ ​​ ​ជំ​ងឺ​ បរិស្ថាន​ ​តម្លៃ​ទី​ផ្សារ​  ​បច្ចេ​កទេស​ផ​លិត​​ទឹក​ដោះ​ ​និង​បណ្ដា​​​ផលិត​ផល​អំពី​​ទឹក​ដោះ​ពពែ​​ ​ដំ​ណោះ​ស្រាយ​​​​ចិញ្ចឹម​​ពពែ​បន្ស៉ាំ​ជា​មួយ​​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​​ហើយ​​​ស្នើ​យោ​បល់​កំ​ណត់​ទិស​ដៅ​ស្រាវ​ជ្រាវ​នា​​ពេល​ខាង​មុខ។​​​ ចែក​រំ​លែក​​បទ​ពិសោធ​និងស្វែង​​រក​ឱកាស​សហការ​អំ​ពី​ការ​បណ្ដុះ​បណ្ដាល​ ​ស្រាវជ្រាវ​ ​ផលិត​ ​សេវាកម្ម​ផ្នែក​​​ចិញ្ចឹម​​-ថែ​ទាំ​សត្វ​​អំ​ពី​វិស័យ​ពពែ​ទឹក​​ដោះ​ រវាង​ស្ថា​ប័ន​នានា​ទាំង​ក្នុង​និង​ក្រៅ​ប្រ​ទេស។​

អង្គ​សន្និ​សិទ្ធ​គឺ​ជា​​វេទិកា​រ​សម្រាប់​​អ្នក​គ្រប់​គ្រង​ ​អ្នក​វិទ្យា​សាស្ត្រ​ ​អ្នក​ឯកទេស​​ ​សហ​គ្រាស​​ក្នុង​និង​ក្រៅ​ប្រ​ទេស​​សហការ​និង​ចែក​រំលែក​​​បទ​ពិសោធន៍​​ក្នុង​ការ​ស្រាវ​ជ្រាវ​​​​​​  ផ​លិត​​​​និង​ធ្វើ​ពា​ណិជ្ជ​កម្ម​ព្រ​ម​​ទាំង​ស្វែង​រក​ឱកាស​​​ដើម្បី​ការ​រីក​ចំ​រើន​នា​ពេល​អនា​គត។​

អង្គ​​សន្និ​សិទ​អន្តរជាតិ​​ព​ពែ​ទឹក​ដោះ​​អាស៊ី-​ អូ​ស្រ្តា​លី​​​បាន​​ចាប់​ផ្ដើម​ទាំង​ពី​ឆ្នាំ​២០០២​នៅ​ប្រ​ទេស​​ម៉ា​ឡេ​ស៊ី​​​​  លើក​ទី​២​នៅ​ឆ្នាំ​២០០៤​បាន​ចាត់​តាំង​នៅ​ប្រ​ទេស​​ឥណ្ឌូ​ណេ​ស៊ី​ ​និង​លើក​ទី​៣​នៅ​ឆ្នាំ​២០០៦​ត្រូវ​បាន​ចាត់​តាំង​នៅ​ប្រ​ទេស​ចិន​ហើយ​លើក​ទី​៤​ត្រូវ​បាន​ចាត់​តាំង​ឡើង​នៅ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​នៃ​ប្រ​ទេស​វៀត​ណាម។

ពត៌មាន​ទំនាក់​​ទំ​នង​

លោក​បណ្ឌិត​ ត្រឿង​ ​វាំង​​ ហីវ​ ​

អី​ម៉ែល​: អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

លេខ​ទូរ​ស័ព្ទ​: 0919.375.328

Website:  http://aadgc2018.tvu.edu.vn