អង្គសន្និសិទ្ធអន្តរជាតិពពែទឹកដោះអាស៊ី- អូស្ត្រាលីលើកទីបួន៖ អភិវឌ្ឍន៍ចិញ្ចឹមពពែទឹកដោះបន្សាំនឹងការប្រែប្រួលអាកាសធាតុ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 13 កក្កដា 2017
- ចុចដង៖ 438
អង្គសន្និសិទ្ធអន្តរជាតិពពែទឹកដោះអាស៊ី - អូស្ត្រាលីលើកទីបួននឹងបានប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៩ខែតុលាឆ្នាំ២០១៨នៅសាកលវិទ្យាល័យត្រាវិញ ដោយសហការរវាងសាកលវិទ្យាល័យត្រាវិញនិងសហគមន៍ពពែទឹកដោះអាស៊ី - អូស្ត្រាលី។ ប្រធនបទនៃអង្គសន្និសិទ្ធគឺអភិវឌ្ឍន៍ចិញ្ចឹមពពែទឹកដោះបន្សាំនឹងការប្រែប្រួលអាកាសធាតុ។
មកចូលរួមអង្គសន្និសិទ្ធរួមមានអ្នកវិទ្យាសាស្ត្រ អ្នកឯកទេស និងអ្នកគ្រប់គ្រងដែលមកអំពីស្ថាប័ននានាទាំងក្នុងនិងក្រៅប្រទេសដែលមានចំនួនជាង២០០រូប។ ជាពិសេសមានការចូលរួមនៃអ្នកវិទ្យាសាស្ត្រ អ្នកឯកទេស សហគ្រាស និងអ្នកតំណាងអោយប្រទេសអាមេរិក ប្រទេសអូស្ត្រាលី ប្រទេសជប៉ន ប្រទេសឥណ្ឌា ប្រទេសឥណ្ឌូណេស៊ី ប្រទេសម៉ាឡេស៊ី ប្រទេសមីយ៉ាន់ម៉ា ប្រទេសឡាវ ប្រទេសកម្ពុជា និងប្រទេសថៃ។ល។
តាមពត៌មានរបស់គណៈចាត់តាំង អង្គសន្និសិទផ្ដោតសំខាន់ទៅលើការពិភាក្សាអំពីវិស័យពពែទឹកដោះ ដូចជាការបង្កាត់ពូជ អាហារូបត្ថម្ភ និងចំណី ការគ្រប់គ្រង សុខភាពនិងជំងឺ ទឹកដោះនិងផលិតផលទឹកដោះ សេដ្ឋកិច្ចនិងសង្គម ការបំភាយឧស្ម័នផ្ទះកញ្ចក់និងបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុព្រមទាំងវិស័យផ្សេងៗ។
សកម្មភាពក្នុងអង្គសន្និសិទ្ធរួមមានការបង្ហាញអំពីសមិទ្ធិផលរបស់បណ្ដាអង្គភាពផ្នែកចិញ្ចឹម- ថែទាំសត្វនៃវិស័យពពែទឹកដោះ របាយការណ៍វិទ្យាសាស្ត្រអំពីវិស័យកូនពូជ អាហារូបត្ថម្ភ ចំណី គ្រប់គ្រង ជំងឺ បរិស្ថាន តម្លៃទីផ្សារ បច្ចេកទេសផលិតទឹកដោះ និងបណ្ដាផលិតផលអំពីទឹកដោះពពែ ដំណោះស្រាយចិញ្ចឹមពពែបន្ស៉ាំជាមួយការប្រែប្រួលអាកាសធាតុហើយស្នើយោបល់កំណត់ទិសដៅស្រាវជ្រាវនាពេលខាងមុខ។ ចែករំលែកបទពិសោធនិងស្វែងរកឱកាសសហការអំពីការបណ្ដុះបណ្ដាល ស្រាវជ្រាវ ផលិត សេវាកម្មផ្នែកចិញ្ចឹម-ថែទាំសត្វអំពីវិស័យពពែទឹកដោះ រវាងស្ថាប័ននានាទាំងក្នុងនិងក្រៅប្រទេស។
អង្គសន្និសិទ្ធគឺជាវេទិការសម្រាប់អ្នកគ្រប់គ្រង អ្នកវិទ្យាសាស្ត្រ អ្នកឯកទេស សហគ្រាសក្នុងនិងក្រៅប្រទេសសហការនិងចែករំលែកបទពិសោធន៍ក្នុងការស្រាវជ្រាវ ផលិតនិងធ្វើពាណិជ្ជកម្មព្រមទាំងស្វែងរកឱកាសដើម្បីការរីកចំរើននាពេលអនាគត។
អង្គសន្និសិទអន្តរជាតិពពែទឹកដោះអាស៊ី- អូស្រ្តាលីបានចាប់ផ្ដើមទាំងពីឆ្នាំ២០០២នៅប្រទេសម៉ាឡេស៊ី លើកទី២នៅឆ្នាំ២០០៤បានចាត់តាំងនៅប្រទេសឥណ្ឌូណេស៊ី និងលើកទី៣នៅឆ្នាំ២០០៦ត្រូវបានចាត់តាំងនៅប្រទេសចិនហើយលើកទី៤ត្រូវបានចាត់តាំងឡើងនៅសាកលវិទ្យាល័យត្រាវិញនៃប្រទេសវៀតណាម។
ពត៌មានទំនាក់ទំនង
លោកបណ្ឌិត ត្រឿង វាំង ហីវ
អីម៉ែល: អាសយដ្ឋានអ៊ីមែលនេះត្រូវបានការពារពីបណ្ដាយន្តផ្ញើសាររំខាន ។ អ្នកត្រូវការបើកប្រើ JavaScript ដើម្បីមើលវា ។
លេខទូរស័ព្ទ: 0919.375.328
Website: http://aadgc2018.tvu.edu.vn