អង្គ​សន្និ​សិទ្ធ​​វិ​ទ្យាសាស្ត្រ​​​​​​ឆ្អឹង​សន្លាក់​​និង​ប្រ​ព័ន្ធ​ការពារ​ខាង​ពិនិត្យ​និង​ព្យា​បាល​ជំ​ងឺ

ថ្ងៃ​ទី​៧​ខែ​កក្កដា​ឆ្នាំ​២០១៧​ ​សាស្ត្រា​ចារ្យ​​ត្រឹន​ តូ​ ​អាញ ​   សាកល​វិទ្យា​ល័យ​Nimes នៃ​​​​ប្រ​ទេស​បា​រាំង​មាន​កិច្ច​ជំ​នួប​​​​ជា​មួយ​​វេជ្ជ​បណ្ឌិត​​​និង​សាស្រ្តា​ចារ្យនៃ​សាកល​វិទ្យា​​​ល័យ​​​ត្រា​វិញ​។​

GS-Tran-Tu-Anh

​សាស្ត្រា​ចារ្យ​​ត្រឹន​ តូ​ ​អាញ ​   សាកល​វិទ្យា​ល័យ​Nimes នៃ​​​​ប្រ​ទេស​បា​រាំង​

 

​មក​ចូល​រួម​កម្ម​វិធី​មាន​លោក​​បណ្ឌិត ​​ង្វៀន​​តៀន​យុង​​​ជា​សា​កល​​វិទ្យា​​ធិការ​រង​នៃ​សាកល​វិទ្យា​​ត្រា​វិញ​ ​ ​សាស្ត្រ​ចារ្យ​ដែល​មក​ពី​សាកល​វិទ្យា​ល័យ​​​​​វេជ្ជ​សាស្ត្រ​ -ឱ​សថ​ទី​ក្រុង​ហូ​ជី​មិញ​​​ព្រម​ទាំង​វេជ្ជ​បណ្ឌិត​​ដែល​មក​ពី​មជ្ឈ​មណ្ឌល​​សុខា​ភិបាល​បំ​រុងត្រា​វិញ​​និង​មន្ទីរសុខា​ភិ​បាល​​នៅ​តាម​ភូមិ​ភាគ​។​

សា​ស្ត្រា​ចារ្យ​​​ត្រឹន​​តូ​អាញ​បាន​ចំណាយ​ពេល​វេលា​២​ពេល​​​ដើម្បី​ចែក​រំលែក​​អំពី​​បញ្ហា​​ជំ​ងឺ​ខះ​ទឹក​សន្លាក់នៃ​យុវវ័យ​ឥត​រោគ​សញ្ញា​   ​គ្រុនដែល​​ច្រំ​ដែល​តាម​វង្ស​ត្រ​កូល​និង​សហនិមិត្ត​ហេតុ​នៃ​ការ​ហើម​រលាក​ដោយ​ខ្លួន​ឯងនៅ​ក្នុង​អង្គ​សន្និ​សិទ្ធ។

តើ​ការ​ព្យា​បាល​ជំ​ងឺ​​​​អោយ​មនុស្ស​ចាស់​និង​អោយ​កុមារ​ផ្សេង​គ្នា​ដូច​ម្ដេច?​ ​មុខ​សញ្ញា​​និង​បញ្ហា​​ព្យា​បាល​ដែល​​​សាស្ត្រា​ចារ្យ​​លើក​យក​មក​​​​បង្ហាញ​​​ទាក់​ទាញ​បាន​ការ​ចាប់​អា​រម្មណ៍​អំ​ពី​សំ​ណាក់​គ្រូ​បង្រៀន​​និង​វេជ្ជ​បណ្ឌិត​​ទាំង​ឡាយ​ដែល​ចូល​រួម​អង្គ​សន្និ​សិទ្ធ។

លោក​បណ្ឌិត​​ង្វៀន​​តៀន​យុង​សាកល​វិទ្យា​ធិការ​រង​បាន​ថ្លែង​អំ​ណរ​អរ​គុណ​​លោក​សា​ស្ត្រា​ចារ្យ​ត្រឹន​តូ​​អាញ​​អ្នក​ឯកទេស​​មក​ពី​សាកល​វិទ្យា​ល័យ​ Nimes នៃ​ប្រ​ទេស​បា​រាំង​​ដែល​បាន​ចំ​ណាយ​ពេល​វេ​លា​ដ៏​មាន​តម្លៃ​​ដើម្បី​មក​ចូល​រួម​​កិច្ច​ប្រ​ជុំ​ដ៏​មាន​ប្រ​យោជន៍​នៅ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​។​​សាកល​វិទ្យា​ធិ​ការរង​​សង្ឃឹម​ថា​នឹង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ព្រម​ទាំង​​ការគាំ​ទ្រ​​ជំ​នួយ​​អំ​ពី​អ្នក​វិទ្យា​សាស្ត្រ​​លើ​វិ​ស័យ​វិជ្ជសាស្រ។

អង្គ​សន្និ​សិទ្ធ​​គឺ​ជា​ឱកាស​មួយ​ដ៏​មាន​តម្លៃ​ដើម្បី​អោយ​​សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​និង​បណ្ដា​​វេ​ជ្ជ​បណ្ឌិត​​​នៅ​តាម​ភូមិភាគ​​​ត្រា​វិញ​​​ ​​ក្ដាប់​យក​វិធាន​ការ​​ពិ​គ្រោះ​ពិនិត្យ​និង​ព្យា​បាល​​ជំ ងឺ​ខះ​​សន្លាក់  ជំ​ងឺ​គ្រុន​ដោយ​សារប្រតិកម្ម ​ សហនិមិត្ត​ហេតុ​នៃ​ការ​ហើម​រលាក​ដោយ​ខ្លួន​ឯង​ដែល​កើត​ញឹក​ញាប់​ចំ​ពោះ​កុមារ។ ​

Anh-luu-niem-tai-TVU

សុខ​ ខើយ