អង្គសន្និសិទ្ធវិទ្យាសាស្ត្រឆ្អឹងសន្លាក់និងប្រព័ន្ធការពារខាងពិនិត្យនិងព្យាបាលជំងឺ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 17 កក្កដា 2017
- ចុចដង៖ 501
ថ្ងៃទី៧ខែកក្កដាឆ្នាំ២០១៧ សាស្ត្រាចារ្យត្រឹន តូ អាញ សាកលវិទ្យាល័យNimes នៃប្រទេសបារាំងមានកិច្ចជំនួបជាមួយវេជ្ជបណ្ឌិតនិងសាស្រ្តាចារ្យនៃសាកលវិទ្យាល័យត្រាវិញ។
សាស្ត្រាចារ្យត្រឹន តូ អាញ សាកលវិទ្យាល័យNimes នៃប្រទេសបារាំង
មកចូលរួមកម្មវិធីមានលោកបណ្ឌិត ង្វៀនតៀនយុងជាសាកលវិទ្យាធិការរងនៃសាកលវិទ្យាត្រាវិញ សាស្ត្រចារ្យដែលមកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រ -ឱសថទីក្រុងហូជីមិញព្រមទាំងវេជ្ជបណ្ឌិតដែលមកពីមជ្ឈមណ្ឌលសុខាភិបាលបំរុងត្រាវិញនិងមន្ទីរសុខាភិបាលនៅតាមភូមិភាគ។
សាស្ត្រាចារ្យត្រឹនតូអាញបានចំណាយពេលវេលា២ពេលដើម្បីចែករំលែកអំពីបញ្ហាជំងឺខះទឹកសន្លាក់នៃយុវវ័យឥតរោគសញ្ញា គ្រុនដែលច្រំដែលតាមវង្សត្រកូលនិងសហនិមិត្តហេតុនៃការហើមរលាកដោយខ្លួនឯងនៅក្នុងអង្គសន្និសិទ្ធ។
តើការព្យាបាលជំងឺអោយមនុស្សចាស់និងអោយកុមារផ្សេងគ្នាដូចម្ដេច? មុខសញ្ញានិងបញ្ហាព្យាបាលដែលសាស្ត្រាចារ្យលើកយកមកបង្ហាញទាក់ទាញបានការចាប់អារម្មណ៍អំពីសំណាក់គ្រូបង្រៀននិងវេជ្ជបណ្ឌិតទាំងឡាយដែលចូលរួមអង្គសន្និសិទ្ធ។
លោកបណ្ឌិតង្វៀនតៀនយុងសាកលវិទ្យាធិការរងបានថ្លែងអំណរអរគុណលោកសាស្ត្រាចារ្យត្រឹនតូអាញអ្នកឯកទេសមកពីសាកលវិទ្យាល័យ Nimes នៃប្រទេសបារាំងដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីមកចូលរួមកិច្ចប្រជុំដ៏មានប្រយោជន៍នៅសាកលវិទ្យាល័យត្រាវិញ។សាកលវិទ្យាធិការរងសង្ឃឹមថានឹងទទួលបានការយកចិត្តទុកដាក់ព្រមទាំងការគាំទ្រជំនួយអំពីអ្នកវិទ្យាសាស្ត្រលើវិស័យវិជ្ជសាស្រ។
អង្គសន្និសិទ្ធគឺជាឱកាសមួយដ៏មានតម្លៃដើម្បីអោយសាស្ត្រាចារ្យនៃសាកលវិទ្យាល័យត្រាវិញនិងបណ្ដាវេជ្ជបណ្ឌិតនៅតាមភូមិភាគត្រាវិញ ក្ដាប់យកវិធានការពិគ្រោះពិនិត្យនិងព្យាបាលជំ ងឺខះសន្លាក់ ជំងឺគ្រុនដោយសារប្រតិកម្ម សហនិមិត្តហេតុនៃការហើមរលាកដោយខ្លួនឯងដែលកើតញឹកញាប់ចំពោះកុមារ។
សុខ ខើយ