សាកល​វិទ្យា​​​ត្រា​វិញ​ប្រ​កាស​កម្រិត​​​ពន្ទុះ​សម្រាប់​ចុះ​ឈ្មោះ​ជម្រើស​ចូល​សាកល​វិទ្យា​ល័យ​​២០១៧​

​ដើម្បី​ធានា​​គុណ​ភាព​សិក្សា​នៃ​ក្រ​សួង​​អប់​រំ​និង​បណ្ដុះ​បណ្ដាល​ ព្រឹក​ថ្ងៃ​ទី​​១២ ​ខែ​កក្ក​ដា ​​​ឆ្នាំ​​​២០១៧​​សាកល​វិទ្យា​ល័យ​​ត្រា​វិញ​ប្រ​កាស​ជា​ផ្លូវ​ការ​​​នូវ​កម្រិត​​ពន្ទុះ​សម្រាប់​ចុះ​ឈ្មោះ​ជម្រើស​ចូល​សាកល​វិទ្យា​ល័យ​ដោយ​យោង​តាម​លទ្ធផល​ប្រ​ឡង​វិទ្យា​ល័យ​ថ្នាក់​ជាតិ​ឆ្នាំ​២០១៧​ដូច​ខាង​ក្រោម​៖កម្រិត​​ពិន្ទុះ​ចុះ​ឈ្មោះ​ជម្រើស​ត្រូវ​បាន​កំ​ណត់​តាំង​ពី​១៥,៥​​ពិន្ទុះ​ដល់​២០,៥​​ពិន្ទុះ​ទៅ​តាម​មុខ​វិជ្ជា​ផ្សេង​គ្នា។

dhtv xet tuyen

ក្នុង​នោះ​ បណ្ដា​មុខ​វិជ្ជា​ផ្នែក​ខាង​សុខភាព​ ​កម្រិត​​ពិន្ទុះចុះ​ឈ្មោះ​ជម្រើស​​កំ​ណត់​ពី​១៦,៥​ពិន្ទុះ ដល់​២០,៥​ពិន្ទុះ ។​ មុខ​វិជ្ជា​មួយ​ចំ​នួន​​ខាង​ផ្នែក​គរុ​កោសល្យ​ពិន្ទុះ ​ចុះឈ្មោះ​​ជម្រើសកំ​ណត់​​​តាំង​ពី១៦​​ពិន្ទុះ ដល់​១៨​​ពិន្ទុះ​។ ​ដោយ​ឡែក​មុខ​វិជ្ជា​សម្ដែង​ឧបករណ៍​ប្រ​ពៃ​ណី​និង​មុខ​វិជ្ជា​ដ​ទៃ​ទៀត​​កម្រិត​​ពិន្ទុះ​ចុះ​ឈ្មោះ​ជម្រើស​ស្មើ​នឹង​ពន្ទុះដែល​ដាក់​ចេញ​សម្រាប់​ធានា​គុណ​ភាព​សិក្សា​របស់​ក្រ​សួង​អប់​រំ​និង​បណ្ដុះ បណ្ដាល​គឺ​១៥,៥​ពិន្ទុះ។

អចិន្ត្រៃយ៍​គណៈ​កម្មាធិការ​ទី​ប្រឹក្សា​​សាកល​វិទ្យា​ល័យ​ត្រា​វិញជូន​ដំ​ណឹងមួយ​ចំ​នួន​​​ដល់​បេក្ខ​សិស្ស​​ដូច​ខាង​ក្រោម​​៖ ​ទី​​មួយ​ ​នេះ​គឺ​ជា​កម្រិត​ពិន្ទុះ ដើម្បី​​ចុះ​ឈ្មោះ​ចូល​រួម​ការ​ជម្រើស​​ចុះ​ពុំ​មែន​ជា​ពិន្ទុះ ដែល​ត្រូវ​បាន​ជម្រើស​​(មា​ន​ការ​រាប់​បញ្ចូល​នៃ​ការ​អាទិភាព​តាម​តំ​បន់​និង​បុគ្គល​)។​ ទី​ពីរ​ ​ពិន្ទុះ​ប្រ​ឡង​នៃ​បណ្ដា​វិញ្ញា​សា​ជម្រើស​គ្មាន​វិញ្ញា​សា​ណា​ដែល​មាន​ពិន្ទុះ​ក្រោម​១​​ពិន្ទុះ។​ ទី​បី​  បណ្ដា​មុខ​វិជ្ជា​​ដែល​មាន​​​វិញ្ញា​សា​ទេព​កោ​សល្យ​គឺ​ទទួល​យក​តែ​លទ្ធ​ផល​ប្រ​ឡង​ទេព​កោ​សល្យ​​ដោយ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​ចាត់​តាំង​​ប្រ​ឡងបណ្ណោះ​។​

ក្នុង​ករណី​ដែល​មាន​បេក្ខ​សិស្ស​មាន​​ពិន្ទុះ​​ជម្រើស​ស្មើ​គ្នា​​នាំ​អោយ​ហួស​អត្រា​ដាក់​ចេញ​ ​ក្រុម​ប្រឹក្សា​ជម្រើស​និស្សិត​នឹង​ប្រើ​ប្រាស់​លក្ខន្តិក​ផ្សំ​។

បេក្ខ​សិស្ស​មើល​កម្រិត​​ពិន្ទុះ​ចុះ​ឈ្មោះ​​ជម្រើស​ចូល​សាកល​វិទ្យា​ល័យ​ពិស្ដា​តាម​​មុខ​វិជ្ជា​ ឬ​លក្ខន្តិក​ផ្សំ​និង​បណ្ដា​ពត៌មាន​ទាក់​ទង​នៅ​ទំព័រ​http://tuyensinh.tvu.edu.vn ឬ http://tuvantuyensinh.tvu.edu.vn ឬ​ទាក់​ទង​មក​លេខ​02943 765535 - 02943 765536 - 02943 855 944​ដើម្បី​បាន​​ប្រឹក្សា​​ច្បាស់​លាស់​។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកល​វិទ្យា​​​ត្រា​វិញ​ប្រ​កាស​កម្រិត​​​ពន្ទុះ​សម្រាប់​ចុះ​ឈ្មោះ​ជម្រើស​ចូល​សាកល​វិទ្យា​ល័យ​​២០១៧​