រីក​រាយ​ថ្ងៃបើក​​យុទ្ធនាការ​យុវជន​ស្មគ្រ​ចិត្ត​​វិស្សមកាល​ឆ្នាំ​២០១៧

(TVU) – ថ្ងៃទី ១៥ កក្កដា និស្សិត​​ចំ​នួន​ជាង​ ១០០០ រូបរីក​រាយ​ចូល​រួម​អង្គ​ប្រ​ជុំ​បើ​ក​យុទ្ធនាការ​យុវជន​ស្មគ្រ​ចិត្ត​វិស្សមកាល​ឆ្នាំ ២០១៧ នៅ​សាល​ប្រ​ជុំ​ធំ​ចំ​ណុះ​សាកលវិទ្យាល័យ​ត្រាវិញ។ លោក​ ត្រឹន ហ្វាន់​ គីម ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​អញ្ជើញ​ចូល​រួម​។

mua-he-xanh-tvu-03

យុទ្ធនាការ​ឆ្នាំ​នេះ​ប្រ​ព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី ១៦ កក្កដា​ ដល់​ថ្ងៃទី​១៦ សីហា រួម​មាន​ក្រុម​យុវជន​ប្រ​ចាំ​ការ​ និង​ក្រុម​យុវជន​ឯកទេស​ចល័ត។​

ក្នុង​នោះ ក្រុម​យុវជន​ប្រ​ចាំ​ការ​មាន ​១២០ រូប បាន​ដាក់​ពង្រាយ​នៅ​ឃុំ​ ងូ​ឡាក (ស្រុក​ យ្វៀន​ ហាយ) ឃុំ​ តាប សឺន ឃុំ ឡឺវ​ ងីប អាញ់ (ស្រុក ​ថ្កូវ) ឃុំ​ ហែប មី តី ឃុំ ហែប ហ្វា និង​ឃុំ ថាញ់​ សឺន (ស្រុក ​កូវ​ ង៉ាង)។

ម្យ៉ាង​វិញទៀត នៅ​មាន​ក្រុម​ជំ​នាញ​ចល័ត​ជាង ១០០០ រូប​ ត្រៀម​ស្មារតី ដើម្បីអនុវត្ត​និង​ជំ​នួយ​ការ​ងារ​ក្នុង​រដូវ​បើក​យុទ្ធនាការ។

មាន​ប្រ​សាសន៍​នៅ​អង្គ​ប្រ​ជុំ អ្នក​ស្រី ហូ ធី ទ្វី ហាំង លេខាធិការ​នៃ​សម្ពន្ធ​យុវជន​សាកលវិទ្យាល័យ​ត្រាវិញ និង​ជា​អនុប្រធាន​នៃ​គណៈ​បញ្ជា​ការយុទ្ធនាការ​គួស​បញ្ជាក់​ថា៖ យុវជន​សាកលវិទ្យាល័យ​ត្រាវិញ​រួម​ដៃ​កសាង​ជនបទ​ថ្មី​និង​ទីក្រុង​អរិយធម៌ កង​យុវជន​មាន​កម្លាំង​កាយ កម្លាំង​ចិត្ត​ ស្មោះ​ស្មគ្រ ​ជំ​នួយ​ការ​ងារ​​ជូន​ឃុំ​ក្រី​ក្រ។

យុវជន ឡេ ធី ថាញ់ ថេ ថ្លែង​ថា៖ យើង​ខ្ញុំមាន​ទំ​នុក​ចិត្ត​លើ​ស្មារតី​ និង​ទឹក​ចិត្ត​ស្មោះ​ស្មគ្រ​ បម្រើ​ប្រជា​ជន​សម្រេច​សមិទ្ធិផល​នានា​ក្នុង​រដូវ​វិស្សមកាល។ បើ​ទោះ​បី​នៅ​មាន​កង្វះ​ខាត់​ ប៉ុន្តែ​យើង​ខ្ញុំ​ព្យាយាម​អនុវត្តបំពេញ​ភារកិច្ច​​ដើម្បី​នាំ​មក​នូវ​សមិទ្ធិផល​សំ​ខាន់ៗ​ ប្រ​កប​ជា​មួយ​ពាក្យ​ស្លោក នៅ​ឱ្យ​ប្រ​ជា​ជន​ស្រ​ឡាញ់ ធ្វើ​ឱ្យ​ប្រជា​ជន​ជឿ និង​ទៅ​ឱ្យ​ប្រ​ជា​ជន​នឹកអា​ល័យ។

លោក​ ហ្វិញ​ វ៉ាន់ មើយ មក អនុលេខាធិការ​នៃ​គណៈ​កម្មាធិការ​បក្ស​សាកលវិទ្យាល័យ​ត្រាវិញ​គួស​បញ្ជាក់​និង​វាយ​តម្លៃ​ខ្ពស់​នូវ​សមិទ្ធិផល​ទទួល​​បាន​ច្រើន​ឆ្នាំ​កន្លង។ លោក​សង្ឃឹម​ថា យុវជន​សាកលវិទ្យាល័យ​ត្រាវិញ​បន្ត​រក្សា​ប្រពៃណី អនុវត្ត​ជោគ​ជ័យរាល់​ភារកិច្ច​ដែល​គណៈ​បញ្ជា​ការ​នៃ​យុទ្ធនា​ការ​យុវជន​ស្មាគ្រ​ចិត្ត​បាន​ដាក់​ចេញ។

mua-he-xanh-tvu-02

mua-he-xanh-tvu-04

 

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន រីក​រាយ​ថ្ងៃបើក​​យុទ្ធនាការ​យុវជន​ស្មគ្រ​ចិត្ត​​វិស្សមកាល​ឆ្នាំ​២០១៧