(TVU) – ថ្ងៃទី ១៥ កក្កដា និស្សិតចំនួនជាង ១០០០ រូបរីករាយចូលរួមអង្គប្រជុំបើកយុទ្ធនាការយុវជនស្មគ្រចិត្តវិស្សមកាលឆ្នាំ ២០១៧ នៅសាលប្រជុំធំចំណុះសាកលវិទ្យាល័យត្រាវិញ។ លោក ត្រឹន ហ្វាន់ គីម ប្រធានក្រុមប្រឹក្សាភិបាលអញ្ជើញចូលរួម។
យុទ្ធនាការឆ្នាំនេះប្រព្រឹត្តទៅពីថ្ងៃទី ១៦ កក្កដា ដល់ថ្ងៃទី១៦ សីហា រួមមានក្រុមយុវជនប្រចាំការ និងក្រុមយុវជនឯកទេសចល័ត។
ក្នុងនោះ ក្រុមយុវជនប្រចាំការមាន ១២០ រូប បានដាក់ពង្រាយនៅឃុំ ងូឡាក (ស្រុក យ្វៀន ហាយ) ឃុំ តាប សឺន ឃុំ ឡឺវ ងីប អាញ់ (ស្រុក ថ្កូវ) ឃុំ ហែប មី តី ឃុំ ហែប ហ្វា និងឃុំ ថាញ់ សឺន (ស្រុក កូវ ង៉ាង)។
ម្យ៉ាងវិញទៀត នៅមានក្រុមជំនាញចល័តជាង ១០០០ រូប ត្រៀមស្មារតី ដើម្បីអនុវត្តនិងជំនួយការងារក្នុងរដូវបើកយុទ្ធនាការ។
មានប្រសាសន៍នៅអង្គប្រជុំ អ្នកស្រី ហូ ធី ទ្វី ហាំង លេខាធិការនៃសម្ពន្ធយុវជនសាកលវិទ្យាល័យត្រាវិញ និងជាអនុប្រធាននៃគណៈបញ្ជាការយុទ្ធនាការគួសបញ្ជាក់ថា៖ យុវជនសាកលវិទ្យាល័យត្រាវិញរួមដៃកសាងជនបទថ្មីនិងទីក្រុងអរិយធម៌ កងយុវជនមានកម្លាំងកាយ កម្លាំងចិត្ត ស្មោះស្មគ្រ ជំនួយការងារជូនឃុំក្រីក្រ។
យុវជន ឡេ ធី ថាញ់ ថេ ថ្លែងថា៖ យើងខ្ញុំមានទំនុកចិត្តលើស្មារតី និងទឹកចិត្តស្មោះស្មគ្រ បម្រើប្រជាជនសម្រេចសមិទ្ធិផលនានាក្នុងរដូវវិស្សមកាល។ បើទោះបីនៅមានកង្វះខាត់ ប៉ុន្តែយើងខ្ញុំព្យាយាមអនុវត្តបំពេញភារកិច្ចដើម្បីនាំមកនូវសមិទ្ធិផលសំខាន់ៗ ប្រកបជាមួយពាក្យស្លោក នៅឱ្យប្រជាជនស្រឡាញ់ ធ្វើឱ្យប្រជាជនជឿ និងទៅឱ្យប្រជាជននឹកអាល័យ។
លោក ហ្វិញ វ៉ាន់ មើយ មក អនុលេខាធិការនៃគណៈកម្មាធិការបក្សសាកលវិទ្យាល័យត្រាវិញគួសបញ្ជាក់និងវាយតម្លៃខ្ពស់នូវសមិទ្ធិផលទទួលបានច្រើនឆ្នាំកន្លង។ លោកសង្ឃឹមថា យុវជនសាកលវិទ្យាល័យត្រាវិញបន្តរក្សាប្រពៃណី អនុវត្តជោគជ័យរាល់ភារកិច្ចដែលគណៈបញ្ជាការនៃយុទ្ធនាការយុវជនស្មាគ្រចិត្តបានដាក់ចេញ។
ហ្វិញ សាង