អង្គ​សិក្ខា​សាលា​វិទ្យាសាស្ត្រស្តី​អំ​ពី​តួ​នាទី​របស់​ស្ត្រី​ខ្មែរ​ក្នុង​ការ​អភិរក្ស​និង​អភិវឌ្ឍ​ន៍​ភាសាជាតិ

ថ្ងៃទី ១៩ កក្កដា ២០១៧ នៅ​សាកលវិទ្យាល័យ​ត្រាវិញ​បាន​រៀប​ចំ​អង្គ​សិក្ខា​សាលា​វិទ្យាសាស្ត្រ​ស្តី​អំពី តួ​នាទី​របស់​ស្ត្រី​ខ្មែរ​ក្នុង​ការ​អភិរក្ស​និង​អភិវឌ្ឍ​​ន៍​ភាសាជាតិ។ លោក​ស្រី​ ថាច់ ធី​ យឹន សាកលវិទ្យាធិការីរង អញ្ជើញ​ចូល​រួម។

Hoi-nghi-vai-tro-cua-nguoi-phu-nu-giu-gin-tieng-me-de-01

អង្គ​សិក្ខាសាលា​ទាក់​ទាញ​អ្នក​តំ​ណាង​ចូល​រួម​ជិត ១០០ រូប អញ្ជើញ​មក​ពី​ស្ថាប័នខេត្ត អ្នក​ឯកទេស​ស្រាវជ្រាវ​ សាស្ត្រាចារ្យ និង​និស្សិត​។

គណៈ​រៀប​ចំ​អង្គ​សិក្ខាសាលាបាន​​ឱ្យ​ដឹង​ថា ក្នុងអត្ថបទ​ទាំង​១៩បាន​ផ្ញើ​មក​ គណៈរៀប​ចំ​បាន​ជ្រើស​ចេញអត្ថបទ ១៥ ដែល​មាន​លទ្ធផល​ស្រាវជ្រាវ​ និង​ពិនិត្យ​ពិស្តារដាក់​ចូល​ក្នុង​សៀវ​ភៅ​ក្រាំង​មាសនៃ​អង្គ​សិក្ខាសាលា។

នៅ​ក្នុង​អង្គ​សិក្ខា​សាលា​ អ្នក​ចូល​រួម​មាន​យោ​បល់​ច្រើន​ ជុំ​វិញ​ការ​​ប្រើ​ប្រាស់​ភាសា​ជាតិ​របស់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​តំ​ណាក់​កាល​សមាហរណ​កម្ម គួស​បញ្ជាក់​តួ​នាទី​របស់​អាណាព្យាបាយ​ជា​ស្ត្រី​ភេទក្នុង​ការ​បង្កើត​និងរួម​ចំ​ណែក​អភិរក្សភាសា​ជាតិ និង​ពិភាក្សា​ស្វែង​រក​គោល​នយោបាល​អប់រំ​ត្រឹម​ត្រូវ​ដើម្បី​ឆ្ពោះ​ទៅ​​អភិរក្ស​និង​អភិវឌ្ឍន៍​អក្សរ​សាស្ត្រ​ខ្មែរស្វេរភាព។

លោក ​បណ្ឌិត ហូ ស្វឹន ម៉ាយ វិជ្ជាស្ថានសង្គម​សាស្ត្រ​តំ​បន់​ណាម​បូគួស​បញ្ជាក់​ថា៖ ប្រ​ធាន​បទ​នៃ​អង្គ​សិក្ខាសាលា​នេះ​ថ្មី និង​ជាក់​ស្តែង​និយម។ លោក ថ្លែង​ថា៖ ភាសា​ខ្មែរ​នៅ​ណាម​បូកំពុង​ប្រ​ឈមនឹង​ការ​បាត់​បង់​អត្ថិភាព និង​កំពុង​ស្ថិត​នៅ​តួ​លេខ​ទី​២ ក្នុង​តួ​លេខ​ទី​៥​នៃ​អសុវត្ថិភាព»

លោក អនុបណ្ឌិត គីម ង៉ុក​ សៀ ប្រ​ធាន​ការិយាល័យនៃ​គណៈ​ជនជាតិ​ខេត្ត​ត្រាវិញ​មាន​ប្រ​សាសន៍​ថា៖ ការ​បង្ហាត់​បង្រៀន​ភាសា​ខ្មែរ​គាប់​បី​ត្រួត​ពិនិត្យ​ដាក់​ចូល​កម្មវិធីអប់រំ​នៅ​មូល​ដ្ឋាន​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ និង​នៅ​បណ្តា​​សាលារៀន​តាម​វត្ត​​អារាម ជា​ពិសេស​ក្នុង​ស្ថាន​ភាព​​ច្បោលលំភាសា​ ដែល​ជះ​ឥទ្ធិពល​ដល់​ការ​អភិរក្ស​និង​អភិវឌ្ឍន៍​ភាសា​ជាតិ។

លោក តា ភារិន​ សាស្ត្រាចារ្យ​នៃ​មហាវិទ្យាល័យ​រង​គរុកោសល្យ៍សុក​ត្រាំងថ្លែង​ថា៖ ត្រូវ​ការ​ចាំ​បាច់​ដាក់​មុខ​វិជ្ជាភាសា​ខ្មែរ​ជា​លក្ខន្តិក​ដើម្បីកំ​ណត់​ឡើង​ថ្នាក់​នៅ​បណ្តា​កំ​រិត​សិក្សា។ ម្យ៉ាង​វិញ​ទៀត​ សាលា​ត្រូវ​បង្ក​លក្ខណងាយ​ស្រួល​ក្នុង​ការ​ចាត់​ចែង​សម័យ​ប្រឡង សិក្ខា​សាលានានា​ ជា​ភាសា​ខ្មែរ​ដើម្បី​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​ភាសា​ជាតិ។

អញ្ជើញ​ចូល​រួមនិង​ជា​អធិបតីនៃ​អង្គ​សិក្ខា​សាលា លោក​ស្រី ថាច់ ធី​ យឹន សាកលវិទ្យាធិការីរង​បាន ​វាយ​តម្លៃ​ខ្ពស់រាល់​យោបល់​ពិភាក្សា ខ្លឹម​សារ​ និង​អត្ថន័យ​នៃ​អង្គ​សិក្ខា​សាលា។ អង្គ​សិក្ខា​សាលា បាន​គួស​បញ្ជាក់​ច្បាស់​លាស់​នូវ​តួ​នាទី​របស់​ស្ត្រី​ខ្មែរ​ក្នុង​​ការ​អភិរក្ស​និង​អភិវឌ្ឍ​ន៍​ភាសាជាតិ ចំ​ណុច​​ចម្បង​ទៀត​នោះ​​គឺ​បង្ហាញ់​ចេញនូវ​​ការ​កង្វះ​ខាត់អំពីការ​ស្វែង​រក​​គោលនយោបាយ ក៏​ដូច​កិច្ច​ការ​អាទិភាព​ក្នុង​​ការ​អភិរក្ស​និង​អភិវឌ្ឍ​ន៍​ភាសាជាតិ។

Hoi-nghi-vai-tro-cua-nguoi-phu-nu-giu-gin-tieng-me-de-08

Hoi-nghi-vai-tro-cua-nguoi-phu-nu-giu-gin-tieng-me-de

ហ្វិញ​សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន អង្គ​សិក្ខា​សាលា​វិទ្យាសាស្ត្រស្តី​អំ​ពី​តួ​នាទី​របស់​ស្ត្រី​ខ្មែរ​ក្នុង​ការ​អភិរក្ស​និង​អភិវឌ្ឍ​ន៍​ភាសាជាតិ