ទិវា​ការ​ងារ​ឆ្នាំ​២០១៧៖ ផ្សារភ្ជាប់​សហគ្រិន​និង​ពលករ

ទិវា​ការងារ​ឆ្នាំ​២០១៧​ នឹង​ប្រព្រឹត្ត​ឡើង​ចាប់​ពី​ម៉ោង ៨ ព្រឹក រហូត​ដល់​ម៉ោង ១៥ ល្ងាច់​ថ្ងៃទី ៥ សីហា នៅ​ទីស្នាក់​ការ​កណ្តាល​នៃ​សាកលវិទ្យាល័យ​ត្រាវិញ។ ចូល​រួម​ទិវា​ការ​ងារ​ឆ្នាំ​នេះ​មាន​សិស្ស​ និងនិស្សិតបញ្ចប់​ថ្នាក់ឆ្នាំ​ ២០១៧ជាង ៨០០ រូប និង​បេក្ខជន​ផ្សេង​ៗ​ទៀត​ជា​ពល​ករតម្រូវ​ស្វែង​រក​ការងារ​ក៏​មាន​វត្ត​មាន​ និង​បាន​​ជួប​ពិគ្រោះ​ការ​ងារ​ជា​មួយ​សហគ្រិន​នៅ​ក្នុង​និង​ក្រៅ​ខេត្ត។

ngay hoi viec lam

លោក ង្វៀន យី នាយក​រង​នៃ​មជ្ឈមណ្ឌល​បម្រើ​សេវា​កម្ម​ការ​ងារ​ឱ្យ​ដឹង​ថា ទិវា​ការ​ងារ​ជា​រៀង​រាល់​ឆ្នាំ​គឺ​ដើម្បី​បង្ក​លក្ខណ​ងាយ​ស្រួល​ដល់​និស្សិត​ និង​ពល​ករ​មាន​ឱកាស​​ជួប​ពិគ្រោះ​ការ​ងារ​ផ្ទាល់​ជា​មួយ​អង្គ​ភាព សហគ្រិន​មាន​តម្រូវ​ការ​បុគ្គលិក និង​ពល​ករ។

 ​មជ្ឈមណ្ឌល​បម្រើ​សេវា​កម្ម​ការ​ងារ​ចំ​ណុះ​សាកលវិទ្យាល័យ​ត្រាវិញ​ទើប​បាន​ប្រកាស​អញ្ជើញ​និស្សិត​ ​ពល​ករ​ទាំង​ឡាយ​ និង​និយោជកចូល​រួម​ទិវា​ការ​ងារ​ដែល​មាន​ទី​តាំង​និង​ពេលវេលា​ដូច​ខាង​លើ។

នៅ​ទី​នេះ​និស្សិត និង​ពល​ករ​នឹង​បាន​ណែ​នាំ​ របៀប​បំពេញ​បែបបទ​សម្ភាស ប្រឹក្សា​ស្វែង​រក​ការ​ងារ​ពេញ​ចិត្ត​ ស្រប​នឹង​សមត្ថភាព​ លទ្ធភាព​របស់​ខ្លួន។

និស្សិត និង​ពលករ​មាន​តម្រូវ​ការ​ស្វែង​រក​ការ​ងារ​សូម​ត្រៀម​សំ​ណុំ​លិខិត​និង​យក​ទៅ​ដាក់​នៅ​បណ្តា​តូប​របស់​សហគ្រិន​ដើម្បី​បាន​ប្រឹក្សា​និង​ទទួល​បទ​សម្ភាស​ផ្ទាល់ទៅ​តាម​តម្រូវ​ការ​ពលករ​របស់​សហគ្រិន។

សូម​ទំ​នាក់ទំ​នង៖  ​មជ្ឈមណ្ឌល​បម្រើ​សេវា​កម្ម​ការ​ងារ​សាកលវិទ្យាល័យ​ត្រាវិញ

ទូរសព្ទ៖ (0294)3 603688 hoặc (0294)3 855246 (Ext:247)

គេហទំព័រ: http://dichvuvieclam.tvu.edu.vn