បណ្តា​គ្រឹះ​ស្ថាន​សហការបណ្តុះ​បណ្តាល​មក​បំ​ពេញ​ទស្សនកិច្ច​​នៅ​សាកលវិទ្យាល័យ​ត្រាវិញ

ល្ងាច់​ថ្ងៃទី​ ១៤ កក្កដា​កន្លង​ទៅ លោក បណ្ឌិត ង្វៀន ទៀន យុង និង​លោក​ស្រី​ ថាច់ ធី យឹន សាកលវិទ្យាធិការ​រង​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​បាន​ទទួល​បដិសណ្ឋារកិច្ច​ចំ​ពោះ​គណប្រតិភូ​នៃ​បណ្តា​គ្រឹះ​ស្ថាន​សហការ​បណ្តុះ​បណ្តាល​ជា​មួយ​សាកលវិទ្យាល័យ​ត្រាវិញ​មក​បំ​ពេញ​ទស្សនកិច្ច​នៅ​ទី​នេះ។

image001

វត្ថុ​នៃ​ដំ​ណើរ​ទស្សនកិច្ច​នេះ​គឺ​ដើម្បី​បន្ត​ស្វែង​រក​នូវ​ឱកាស​សហប្រតិបត្តការ​​ ស្ថេរ​ភាព​យូរអង្វែង​ជា​មួយ​សាកលវិទ្យាល័យ​ត្រាវិញ និង​បណ្តា​អង្គ​ភាព​សហការ​បណ្តុះ​បណ្តាល​លើ​វិស័យ​សិក្សា​អប់រំ។

លោក​ បណ្ឌិត ង្វៀន តៀន យុង សាកលវិទ្យាធិការ​រង​អបអរ​ស្វាគមន៍គណ​ប្រតិភូបាន​អញ្ជើញ​មក​ទស្ស​នកិច្ច​នៅ​សាកលវិទ្យាល័យ​ត្រាវិញ។​ លោក​គួស​បញ្ជាក់​ថាដំ​ណើរ​ទស្សនកិច្ច​នេះ​បន្ត​រក្សា​ចំ​ណងមិត្តភាព​​សហប្រតិបត្តការ​រវាង​ដៃ​គូ​កាន់​តែ​ជិត​ស្និទ្ធ​ថែម​ទៀត។

សមាជិក​ទាំង​ឡាយ​បាន​កោត​សរ​សើរ​ និង​ពេញ​ចិត្ត​ពេល​ដែល​បាន​ទស្សនា​និង​ពិគ្រោះ​ពិភាក្សា​ការ​ងារជា​មួយ​ថ្នាក់​ដឹក​នាំ​សាកលវិទ្យាល័យ​ត្រាវិញ។​ ពិសេស​សាកលវិទ្យាល័យ​ត្រាវិញ​មាន​ទិដ្ឋភាព​ស្រស់​ស្អាត ពណ៌​បៃ​តង និង​ទម្រង់​បណ្តុះ​បណ្តាល​ពហុវិជ្ជា ពហុ​កំ​រិត ពួក​គាត់​ឱ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​កម្មវិធី​សិក្សា​សហការ​បណ្តុះ​បណ្តាល​រវាង​បណ្តា​គ្រឹះ​ស្ថាន និង​មាន​បំ​ណង​បន្ត​រីក​ចំ​រើន​នៅ​កម្មវិធី​នេះ​ក្នុង​ពេល​ខាង​មុខ។

image003

ហ្វិញ​ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន បណ្តា​គ្រឹះ​ស្ថាន​សហការបណ្តុះ​បណ្តាល​មក​បំ​ពេញ​ទស្សនកិច្ច​​នៅ​សាកលវិទ្យាល័យ​ត្រាវិញ