ថ្នាក់​ដឹក​នាំ​សាកលវិទ្យាល័យ​ត្រាវិញ​​​ចុះទៅ​​សួរ​សុខ​ទុក្ខកង​យុវជនស្មគ្រចិត្ត​កំពុង​​​ឈរ​ជើង​នៅ​សមរភូមិ​​

(TVU) -  ព្រឹក​ថ្ងៃទី ៣១ កក្កដា គណៈបញ្ជាការនៃ​យុទ្ធនាការយុវជន​ស្មគ្រចិត្តឆ្នាំ​២០១៧​បាន​ចុះ​ទៅ​សួរសុខ​ទុក្ខ​ កង​យុវជនស្មគ្រចិត្ត​កំពុង​​​ឈរ​ជើង​នៅ​សមរភូមិ​​ឃុំ​ឡឺវ​ងីប​អាញ និង​ឃុំ​តាបសឺន ស្រុក​ថ្កូវ។

Tham chien si tai Tap Son

គណៈបញ្ជាការនៃ​យុទ្ធនាការយុវជន​ស្មគ្រចិត្តបាន​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ជីវភាព​រស់​នៅ​និង​ភារកិច្ច​របស់​កង​យុវជន​កំពុង​ឈរ​ជើង​នៅ​សមរភូមិ​ក្នុង​រយៈ​ពេល​កន្លង។ ទន្ទឹម​នឹង​នោះ​គណៈបញ្ជាការ​ក៏​បាន​ស្តាប់​​នៅ​របាយ​ការ​នៃ​កង្វះ​ខាត​ក៏​ដូច​លទ្ធផល​ដែល​កង​យុវជន​សម្រេច​បាន​។

យុវជន​ យឿង​ ញឹក ទ្រឿង ប្រធាន​ក្រុមនៃ​សមរភូមិ ឃុំ ឡឺវ ងីប អាញ ស្រុក​ថ្កូវ បាន​ឱ្យ​ដឹង​ថា៖ ឆ្លង​កាត់​អស់​រយៈ​ពេល​ពីរ​សប្តាហ៍ បណ្តា​យុវជន​បាន​រស់​នៅ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ប្រ​ជា​ជន​ ជួយ​ធ្វើ​កិច្ច​ការ​និង​សមាគ្គី​គ្នា​ដើម្បី​សម្រេច​វត្ថុ​បំ​ណង​រួម​ដែល​បាន​ដាក់​ចេញ។

ដោយ​សារ​តែជា​និស្សិត គឺ​ពេល​អនុវត្ត​កិច្ច​ការ​ជួយ​ប្រ​ជា​ជន​ជួប​នៅ​ការ​លំ​បាក។ ប៉ុន្តែ​កង​យុវជន​មាន​មនសិការ​ខ្ពស់​ជំ​នះ​រាល់​ឧបសគ្គ និង​យក​កិច្ច​ការ​ងារ​នោះ​ធ្វើ​ជា​ភាព​រីក​រាយ​​ បទពិសោធន៍ពិត​ក្នុង​សង្គម​ដើម្បី​អភិវឌ្ឍ​ខ្លួន។

យុវជន​ ដាំង​ ធី ថាវ និស្សិត​ឆ្នាំ​ទី​មួយមាន​ប្រសាសន៍​ថា៖ នេះ​ជា​លើក​ដំ​បូង​របស់​ខ្ញុំបាន​​ឆ្លង​កាត​បទពិសោធន៍​ដ៏​មាន​តម្លៃ​និង​ជា​អនុស្សាវរីយ៍មិន​អាច​បំ​ភ្លេច​បាន​ក្នុង​ជីវិតជា​​និស្សិត។ បណ្តា​​សកម្មភាព​នេះ​ ក្រៅ​ពី​លត់​ដំ​នូវ​​​បទពិសោធន៍ជា​ច្រើន​ ថែម​ទាំង​ជួយ​ដល់​យើង​ខ្ញុំ​អនុវត្ត​នៅ​បំ​ណិន​ដែល​បាន​សិក្សា​។

លោក ត្រឹន​ វ៉ាន់ ទ្រុង អនុលេខាធិការ​អចន្ត្រៃ​នៃ​គណៈ​កម្មាធិការ​បក្ស​​និង​ជា​សាកលវិទ្យាធិការ​រង​នៃ​សាកលវិទ្យាល័យ​ត្រាវិញ បាន​វាយ​តម្លៃ​ខ្ពស់​រាល់​សកម្មភាព​ដែល​កង​យុវជន​ស្មគ្រចិត្ត​អនុវត្ត​បាន​នៅ​សមរភូមិ។ ថ្នាក់​ដឹក​នាំ​សង្ឃឹម​ថាបណ្តា​និស្សិត​ព្យាយាម​ សមាគ្គីគ្នា ជំ​នះ​រាល់​ការ​លំ​បាក​ដើម្បី​សម្រេច​បាន​ជោគ​ជ័យ​នៅ​ផែនការ​របស់​គណៈចង្អុល​ការ​នៃ​យុទ្ធនាការ​បាន​ដាក់​ចេញ។

 ជាមួយសមិទ្ធិផល​ទទួល​បាន លោក​មាន​ទំនុក​ចិត្ត​ទៅ​លើ​និស្សិត​ទាំង​ឡាយ​ នាំ​នូវ​រូប​ភាព​ កេរ​ឈ្មោះ​ល្អ​របស់​សាកលវិទ្យាល័យ​ត្រាវិញ​ទៅ​ដល់​ប្រជាជនប្រ​កប​ដោយ​សកម្មភាព​ការ​ងារ​មាន​តម្លៃ​ អនុវត្ត​ល្អ​នៅ​ពាក្យ​ស្លោក៖ រួម​ហូប រួម​នៅ រួម​ធ្វើ​ការ និង​នៅឱ្យ​​ប្រ​ជា​ជន​ស្រ​ឡាញ់ ធ្វើ​ឱ្យ​ប្រ​ជា​ជនទុក​ចិត្ត ទៅ​ឱ្យ​ប្រជាជន​នឹក​រលឹក។

Hoi tham chien si

លោក ត្រឹន វ៉ាន់ ទ្រុង សួរសុខ​ទុក្ខ​ដល់​យុវជន​ស្មគ្រ​ចិត្ត​កំពុង​ឈរ​ជើង​នៅ​សមរភូមិ

Tham hoi ho nuoi chua chien si

Sinh hoat he

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ថ្នាក់​ដឹក​នាំ​សាកលវិទ្យាល័យ​ត្រាវិញ​​​ចុះទៅ​​សួរ​សុខ​ទុក្ខកង​យុវជនស្មគ្រចិត្ត​កំពុង​​​ឈរ​ជើង​នៅ​សមរភូមិ​​