សាកល​វិទ្យា​ល័យ​ត្រា​វិញ​ចូល​រួមអង្គ​​សន្និសីទបើក​គម្រោង​​ TECHNO នៅ​សៀម​រាប​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា

ក្នុងរយៈពេល​​ពីរ​ថ្ងៃ​គឺ​ថ្ងៃ​ទី​២​​និងទី​​៣ខែ​​វិច្ឆិកា​ឆ្នាំ​២០១១​ គម្រោង​TECHNO​ បាន​ចាត់​តាំង​អង្គ​សន្និសីទ​​នៅ​ទី​ក្រុង​សៀម​រាប​នៃ​ព្រះ​រាជា​​ណា​ចក្រ​កម្ពុ​ជា។​ អង្គ​សន្និសីទ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​បណ្តា​ដៃ​គូ​ និង​សាកល​វិទ្យា​ល័យ​មួយ​ចំ​នួន​​។​ នៅ​តំ​បន់​អាស៊ី​​ មាន​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​​កម្ពុជា​ សាកល​វិទ្យា​​ល័យ​​ភូមិន្ទ​កសិកម្ម​ភ្នំ​ពេញ​ សាកល​វិទ្យា​ល័យ​បាតដំ​បង​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា សាកល​វិទ្យា​ល័យ​ឈុង​ឈិង​​ សាកល​វិទ្យា​ល័យ​ស៊ីណាន សាកល​វិទ្យា​ល័យ​ជី​ណាន​នៃ​ប្រ​ទេស​ចិន សាកល​វិទ្យា​ល័យ​ឥណ្តូណេស៊ី សាកល​វិទ្យា​ល័យ​ជាតិ​ឡាវ​ សាកល​វិទ្យា​ល័យ​ ឧប៊ុនរដ្ឋនី សាកល​វិទ្យា​ល័យ​ ​ឈូឡាឡុងគង់ - ​ប្រ​ទេស​ថៃ។​ តំ​បន់​អឺរុប​មាន​បណ្តា​សាលា​ដូច​ជា​ សាកល​វិទ្យា​ល័យ​ Toulouse ប្រ​ទេស​បា​រាំង​ សាកល​វិទ្យា​ល័យធន​ធាន-វិទ្យាសាស្ត្រ​​និងការ​រស់​នៅ​- ប្រទេស​អូទ្រិហ្ស​ សាកល​វិទ្យា​ល័យ​ Rome -ប្រទេស​អ៊ីតាលី​សាកល​វិទ្យា​ល័យ Girona​​-ប្រទេស​អេស្ប៉ាញ​ សាកល​វិទ្យា​ល័យ Leeds​​  និង​សាកល​វិទ្យា​ល័យ​ Bourthmouthនៃ​ប្រទេស​អង់គ្លេស ផ្នែក​ខាង​វៀត​ណាម​មាន​សាកល​វិទ្យា​ល័យ វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា​ហាណូយ​ សាកល​វិទ្យា​ល័យកឹង​ធើ និង​សាកល​វិទ្យា​ល័យត្រា​វិញ។​ អង្គ​សន្និសីទ​សែន​​មាន​កិត្តិយស​ដោយ​បានការ​ចូល​រួម​របស់​​លោក​ Imkoch អនុ​រដ្ឋ​លេខាធិការ​​នៃ​ក្រ​សួង​អប់រំ​-យុវជន​និង​កីឡា​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។ លោក​ Juan Martinez-Vega សាកល​វិទ្យាធិការ​រង​នៃ​សាកល​វិទ្យា​ល័យ Paul Sabatier Toulouse III -ប្រ​ទេស​បារាំង ដែល​​បាន​មក​ចូល​រួម​និង​មាន​ប្រ​សាសន៍​នៅ​ក្នុង​អង្គ​សន្និសីទ។

tvu-siem-riep

ក្នុង​​អង្គ​សន្និសីទ​​​ បណ្តា​ប្រតិភូ​ពី​​សាកល​វិទ្យា​ល័យនានា​បាន​ពិភាក្សា​អំ​ពី​បញ្ហា​ដែល​ពាក់​ព័ន្ធដូច​ជា​៖​​ ការ​ចលនារបស់​គម្រោង​ បណ្តា​ក្រុម​គោល​ដៅ​ ទម្រង់​ជ្រើស​រើស​ តម្រូវ​​ការ​សិក្សា​និង​ផែន​ការ​ចូល​រួម​គម្រោង​ការ​បច្ចេកវិទ្យា។

 ក្នុង​អង្គ​សន្និសីទ​នេះដែរ​ សាកល​វិទ្យា​ល័យ​ត្រា​វិញ​បាន​ឧទ្ទេសនាមនូវ​​ព័ត៌មាន​មួយ​ចំ​នួន​អំ​ពី​សា​លា​​ដល់​​បណ្តា​ដៃ​គូ​និង​បណ្តា​សាកលវិទ្យា​ល័យ​​ក្នុង​តំ​បន់​អាស៊ី​ក៏​ដូច​ជាតំ​បន់​អឺរុប។

គម្រោង​ TECHNO នេះ​គឺ​​ដើម្បី​ជំ​រុញ​កិច្ច​​សហ​ប្រ​តិបត្តិការ​រវាង​សហគមន៍អឺរុប​ជា​មួយ​បណ្តា​ប្រ​ទេសនៅ​​អាស៊ី​ ផ្តល់​ឱ្យ​និស្សិត​ក្នុង​តំ​បន់​អាស៊ី​មាន​ឱកាស​សិក្សា​និង​ស្រាវ​ជ្រាវ។ ការ​ចូល​រួម​ក្នុង​គម្រោង​នេះ​នឹង​ជួយ​ឲ្យសាកល​វិទ្យា​ល័យ​ត្រា​វិញ​បង្កើន​នូវឱកាស​បាន​សិក្សា​និង​ស្រាវ​ជ្រាវ​ក៏​ដូច​ជា​ឱកាស​សហប្រ​តិបត្តិការ​ជា​មួយ​បណ្តា​សាលា​ក្នុង​តំ​បន់​អឺរុប។

tvu-siem-riep-21

ដំ​ណឹង​និង​រូប​ថត៖​ ម៉ៃខាញ