សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ទទួលគណៈ​ប្រតិភូ​នៃ​​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​

នៅ​ក្នុង​កិច្ច​សហប្រ​តិបត្តិការបណ្តុះ​បណ្តាល​រវាងសាកលវិទ្យាល័យ​ត្រាវិញ​ និង ​ITC ព្រឹក​ថ្ងៃ​ទី​២០​ខែមេសា​ឆ្នាំ​២០១២ លោក​ឡេ​វ៉ាន់​យ៉ឺន​សាកលវិទ្យាធិការរង​ ព្រម​ទាំង​អ្នក​តំ​ណាង​នៃ​ការិយាល័យ​ការ​បរទេស​និង​ជំ​រុញ​គម្រោង​ការ​បាន​ទទួល​និង​ជួប​ពិភាក្សា​ជា​មួយ​គណៈ​ប្រតិភូ​របស់​ITC ។ ក្រោយ​អង្គ​ប្រ​ជុំ​តំ​ណាង​នៃ​ភាគី​ទាំង​ពីរ​ចូល​រួម​វេទិកា​ជួប​ជុំ​និស្សិត ស្តី​អំ​ពី​កម្មវិធី​បណ្តុះ​បណ្តាល​ និង​ផល​ប្រ​យោជន៍​របស់​អ្នក​រៀន​ពេល​ដែល​សិក្សា​នៅITC។

itc-02

លោក​ឡេ​វ៉ាន់​យ៉ឺន​មាន​ប្រ​សាសន៍​នៅអង្គ​ប្រ​ជុំ

នៅ​អង្គ​វេទិកា ​ ​និស្សិត​បាន​ជួប​សំ​ណេះ​សំ​ណាល​និង​​ពិភាក្សា​​ជា​មួយ​បណ្តា​អ្នក​តំណាង​របស់​ITC​ រួម​មាន​៖ លោក​ម៉ឹង​ណោយ​ប្រ​ធាន​ដេប៉ាតឺម៉ង់​ ថ្នាក់​ឆ្នាំ​សិក្សា​មូល​ដ្ឋាន លោក​សូយ​ទី អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​ឧត្តម​សិក្សា​ លោក​សៀង​ផែន​ អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​ភាសា​បារាំង​។ បណ្តា​និស្សិត​បាន​ស្តាប់​នូវ​ព័ត៌មាន​មូល​ដ្ឋាន​អំ​ពី​ITC ​បណ្តា​ឯកទេស​សិក្សា បណ្តា​កម្មវិធី​សហការ​បណ្តុះ​បណ្តាល​ក្រៅ​ប្រ​ទេស និង​ផល​ប្រយោជន៍​​ពេល​ដែល​និស្សិត​សិក្សា​នៅ​ITC។ លោក​សូយ​ទី​បាន​ឱ្យ​ដឹង​បន្ថែម​ថា ពេល​សិក្សា​នៅ​ITC ក្រៅ​ពី​សិក្សា​​ឯកទេសជំ​នាញ​ និស្សិត​អាច​បង្កើន​សមទ្ធភាព​ភាសា​អង់​គ្លេស និង​ភាសា​បារាំង​ក្នុង​រយៈ​ពេល​សិក្សា​ស្រាវ​ជ្រាវ​នៅ​ITC។

itc-01

លោក​សូយ​ទី​ឧទ្ទេសនាម​អំ​ពី​ITC

អង្គ​សិក្ខា​សាលា​​​នេះ ជា​ឱ​កាស​សម្រាប់​និស្សិត​ស្វែង​រក​ព័ត៌មាន​នឹង​យល់​កាន់​តែ​ច្បាស់​​អំ​ពី​ITC ផ្តល់​មូល​ដ្ឋាន​គ្រឹះ​ និង​​ត្រៀម​លក្ខណៈ​ មុន​ពេល​ចូល​រៀន​នៅ​ITC។​

ដំ​ណឹង​និង​រូប​ភាព៖​ ថាវ​លី

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ទទួលគណៈ​ប្រតិភូ​នៃ​​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​