សាកលវិទ្យាល័យ​ត្រាវិញ​ចាត់​តាំង​ទិវា​ការ​ងារ​សម្រាប់​និស្សិត​ឆ្នាំ ២០១៧

ថ្ងៃទី​ ៥ សីហា​ ២០១៧​ នៅ​ទី​ស្នាក់​ការ​កណ្តាល​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​បាន​រៀប​ចំ​ឡើង​នៅ​ទិវា​ការ​ងារ​សម្រាប់​និស្សិត​ឆ្នាំ ២០១៧ ដោយ​​តម្រូវ​ជ្រើស​បុគ្គលិក​ ពល​ករ​ចំ​នួន​ជាង ១០០០ រូប។

ngayhoivieclam-tvu001

មជ្ឈមណ្ឌល​បម្រើ​សេវា​ការ​ងារ​ចំ​ណុះ​សាកលវិទ្យាល័យ​ត្រាវិញបាន​ឱ្យ​ដឹង​ថា៖ ទិវា​ការ​ងារ​ឆ្នាំ​នេះ​មាន​ក្រុមហ៊ុន​ សហគ្រិន​នានា​ចំ​នួន​ ២០​ ដោយ​តម្រូវ​ជ្រើស​បុគ្គលិក​ ពលករ​ចំ​នួន​ជាង ១០០០ រូប នៅ​គ្រប់​តួនា​ទីលើ​វិស័យ​​​ដូច​ជា៖ សេដ្ឋកិច្ច កសិកម្ម ជលផល គ្រប់​គ្រង​ទី​ផ្សារ គណនេយ្យ បសុពេទ្យ មេកានិក អគ្គិសនី អេឡិច​ត្រូ​និក ពត៌មាន​វិទ្យា សាង​សង់​សំ​ណង់ ទេសចរណ៍ ភាសា​អង់​គ្លេស ថែទាំជំ​ងឺ​ និង​ឱសថ។

និស្សិត និង​ពល​ករ​ជិត ១៣០០​រូប ចូល​រួម​ទិវា​ការ​ងារ។ ពល​ករ​ចូល​រួម​សម្ភាស​និង​ទទួល​លទ្ធផល​ ៣៥៤ រូប។ ជា​ពិសេស​ក្នុង​លើក​នេះ​បណ្តា​ពល​ករ​យក​ចិត្ត​ទុក​ដាក់​ដល់​​ការ​នាំ​ចេញ​ពលករ។

លោក ត្រឹង វ៉ាន់​ ទ្រុង សាកលវិទ្យាធិការ​រង​និង​ជា​គណៈរៀប​ចំ​កម្មវិធី​នេះ​ឱ្យដឹង​ថា៖ ទិវា​ការ​ងារ​ជា​សកម្មភាព​តែង​បាន​សាកលវិទ្យាល័យ​ត្រាវិញ​យក​ចិត្ត​ទុក​ដាក់​និង​រៀប​ចំ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​នាំ​មក​នូវ​ឱកាស​ទី​ផ្សារ​ការ​ងារ​សម្រាប់​និស្សិត​ទើប​បញ្ចប់​ការ​សិក្សា។

ម៉្យាង​វិញ​ទៀត ទិវា​នេះ​ក៏​បាន​លើក​ស្ទួយ​ដល់​និស្សិត​និង​ពលករ​ស្វែង​រក​ការ​ងារ​​ដោយ​សម​ស្រប​​នឹង​មុខ​ជំ​នាញ​ និង​សមត្ថភាព​របស់​ខ្លួន ហើយ​ក៏ជា​ស្ពានដើម្បី​ផ្សារ​ភ្ជាប់​ចំ​ណង​មិត្ត​ភាព​រវាង​គ្រឹះ​ស្ថាន​បណ្តុះ​បណ្តាល​ជា​មួយ​ក្រុម​ហ៊ុន សហគ្រិននានា​។

មិត្ត ត្រឹង​ មិញ ទ្វឹន និស្សិត​ផ្នែក​ភាសា​អង់​គ្លេស​ ទើប​សម្ភាស​រួច​នៅ​ក្រុម​ហ៊ុន Vinpearl Resort ភូក្វូកឱ្យ​ដឹង​ថា៖ សេវាកម្ម​និង​តួនាទី​ការ​ងារ​នៅ​ទី​នេះ​សម​ស្រប​នឹង​មុខ​ជំ​នាញ​ឯកទេស​របស់​ខ្ញុះ។ ចំ​ពោះខ្លួន​​ខ្ញុំផ្ទាល់ ​សំ​ខាន់​មាន​ការ​ងារ​ស្រប​នឹង​ចំ​ណង់​ចំ​ណូល​ចិត្ត​​ និង​សមត្ថភាព​ ខ្ញុំ​នឹង​ចាប់​យកឱកាស​នោះ​ មិន​រអែង​ទៅ​ធ្វើ​ការ​ឆ្ងាយ​ពីគ្រួសារ​ឬ​ឧបសគ្គឡើយ។ 

ទ្វឹន​ចែក​រំ​ឡែក​បន្ថែម ក្រោយ​ពី​ការ​សម្ភាស​នៅ​ទិវា​ការ​ងារ អង្គ​ភាព​ជ្រើស​រើស​ពល​ករ​បន្ត​ទទួល​សំ​ណុំ​ដាក់​ពាក្យ​របស់​ខ្ញុំ និង​និស្សិត​ជា​ច្រើន​ទៀត ទន្ទឹម​នឹង​នោះសន្យា​រៀប​ចំ​សម្ភាសលើក​ទី ២ និង​ចូលបំ​ពេញ​ការ​ងារ។

ngayhoivieclam-tvu1

ngayhoivieclam-tvu2

 ង្វៀន វ៉ាន់ ឡុង និស្សិត​​មហាវិទ្យាល័យ​កសិកម្មនិង​ជលវប្បកម្មឱ្យ​ដឹង​ថា ខ្ញុំ​ត្រៀមសុំ​ការ​ងារ​នៅ​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ C.P វៀត​ណាម និង C.P មាន​តួនាទី​សម​ស្រប​ជា​មួយ​មុខ​ជំ​នាញ​ឯក​ទេស​និង​សមត្ថភាព​របស់​ខ្ញុំ​ក្រោយ​ពី​បញ្ចប់​ការ​សិក្សា។

 ម៉្យាង​វិញ​ទៀត មិត្ត​ឡុង​បាន​គម្រោង​ផ្តើម​អាជីពនៅ​ឯ​ស្រុក​ (ខេត្ត​ដុង​ថាប) ដោយ​របរ​ចិញ្ចឹម​គោ​តាម​ទម្រង់​ឧស្សាហកម្ម។ ទម្រង់​នេះ​នឹង​ប្រិតសំចៃ​បាន​ប្រាក់​ចំ​ណាយ ប្រើ​ឱ្យ​អស់​កាក​សំ​ណល់​ក្នុង​ការ​ចិញ្ចឹម​ និង​ស្និទ្ធ​ស្នាល​ជា​មួយ​បរិស្ថាន ប្រើ​ឱ្យ​អស់​ធន​ធាន​ដែល​មាន​ និង​នាំ​មក​ប្រ​សិទ្ធភាព​សេដ្ឋកិច្ច។

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យ​ត្រាវិញ​ចាត់​តាំង​ទិវា​ការ​ងារ​សម្រាប់​និស្សិត​ឆ្នាំ ២០១៧