អង្គ​សិក្ខាសាលាវិទ្យាសាស្ត្រ “អភិវឌ្ឍន៍ពង្រឹងតំបន់តៃណាមបូចំពោះ​ប្រព័ន្ធ​នយោបាយមូលដ្ឋាន នៅ​ខេត្ត ក្រុងនានា​តំបន់តៃណាមបូនាបច្ចុប្បន្ន”

ថ្ងៃទី១៨ខែមេសាឆ្នាំ២០១៧ នៅសកលវិទ្យាល័យត្រាវិញ បានរៀបចំ​សិក្ខាសាលាស្តីពី “អភិវឌ្ឍពង្រឹងតំបន់តៃណាមបូចំពោះ​ប្រព័ន្ធ​នយោបាយមូលដ្ឋាននៅ​ខេត្ត​ក្រុងនានា​តំបន់តៃណាមបូនាបច្ចុប្បន្ន” ដោយបណ្ឌិតសភា​វិទ្យាសាស្ត្រសង្គមវៀតណាមរួមជាមួយនឹងសកល​វិទ្យាល័យត្រាវិញ​រៀបចំឡើង។សាស្ត្រាចារ្យបណ្ឌិត វ៉័រ ខាញ់ វិញ អតីតអនុប្រធាន​បណ្ឌិតសភា​វិទ្យាសាស្ត្រសង្គមវៀតណាម និង​ជា​អតីតនាយកវិទ្យាស្ថានវិទ្យាសាស្ត្រសង្គមធ្វើជាអធិបតីសិក្ខាសាលា។ តំណាងសកលវិទ្យាល័យ​ត្រាវិញ មានការចូលរួមរបស់លោកបណ្ឌិត ង្វៀន តៀង យុង ជាសកលវិទ្យាធិការង។

Chu toa

អង្គសិក្ខាសាលាបានទាក់ទាញអ្នកតំណាងចូលរួមជិត១០០រូប អញ្ជើញមកពីបណ្តាមូលដ្ឋាន ស្ថានប័ន អ្នកស្រាវជ្រាវឯកទេសខេត្តត្រាវិញ សាស្ត្រចារ្យនិងនិស្សិត។

ថ្លែងចំ​ណាប់​អារម្មណ៍​ដំ​បូងសាស្ត្រាចារ្យបណ្ឌិត វ៉័រ ខាញ់ វិញ បានសង្កត់ធ្ងន់នូវ​សារៈសំខាន់នៃប្រព័ន្ធនយោបាយមូលដ្ឋាននៅបណ្តាខេត្ត​តៃណាមបូនិយាយរួមនិងខេត្តត្រាវិញនិយាយដោយឡែក។ ត្រាវិញជាខេត្តដែលមានលក្ខណៈពិសេស ដូច​ជាកត្តា​ភូមិ​សាស្រ សេដ្ឋកិច្ច សង្គមជាតិ​ជាដើម។ លោកនិងអ្នកតំណាំង​មាន​​ទំ​នុក​ចិត្ត​ទៅ​លើ​អត្ថបទអន្តរគមន៍​ និង​មតិ​យោបល់​ស្តីពីការស្ថាបនា​ប្រព័ន្ធនយោបាយមូលដ្ឋាន។​ ឆ្លង់​តាម​ការ​នោះ គឺដាក់​ចេញនៅ​សំណើរស្រាវជ្រាវ វិធីសាស្ត្រកសាងប្រព័ន្ធនយោបាយមូលដ្ឋានឲ្យសមស្របនិងមានប្រសិទ្ធភាព។

មានបទអន្តរគមន៍ចំ​នួន ៦ អត្ថបទ បានបកស្រាយក្នុងអង្គសិក្ខាសាលា មកពី​សកលវិទ្យាល័យត្រាវិញ សាលា​នយោបាយខេត្ត​ត្រាវិញ ជុំវិញបញ្ហាស្រាវជ្រាវ​កសាង​ប្រព័ន្ធនយោបាយមូលដ្ឋាននៅខេត្តត្រាវិញ។

ចាប់ផ្តើមអង្គ​សិក្ខាសាលាគឺបទបង្ហាញ់ “ទីតាំងភូមិសាស្ត្រលក្ខខណ្ឌធម្មជាតិ លក្ខណៈសេដ្ឋកិច្ច វប្បធម៌ សង្គមជះ​ឥទ្ធិពល ដល់រៀបចំនិងសកម្មភាពរបស់ប្រព័ន្ធនយោបាយ​មូលដ្ឋាននៅខេត្តត្រាវិញនាបច្ចុប្បន្ន”។ បទបង្ហាញ់នេះ បានសរុប​រាល់លក្ខណៈ​​ពិសេសរបស់ខេត្តត្រាវិញ និងដាក់​ចេញនូវ​ការ​ស្រាវជ្រាវ​វាយតម្លៃ ពីគុណ​សម្បត្តិក៏ដូចជាគុណវិបត្តិក្នុងការរៀបចំប្រព័ន្ធនយោបាយមូលដ្ឋានក្នុង​ខេត្តត្រាវិញ។

quanh canh hoi nghi

អញ្ជើញមកចូលរួមសិក្ខាសាលា លោក ត្រឹង វ៉ាន់ បែ តឺព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​ទ្រឹស្តីនយោបាយ សកលវិទ្យាល័យត្រាវិញបានបក​ស្រាយ​នៅ​អត្ថបទ​០២​គឺ៖ “លក្ខណៈមួយចំនួនរបស់ខេត្តត្រាវិញនិងកត្តាទាំងឡាយ  ដែលជះ​ឥទ្ធិពល ដល់ការ​រៀបចំនិងសកម្មភាពរបស់អាជ្ញាធរមូលដ្ឋាន (ថ្នាក់ឃុំ-សង្កាត់-ស្រុក) នៅខេត្តត្រាវិញ”  “ដំណោះស្រាយពន្រឹងនិងអភិវឌ្ឍប្រព័ន្ធនយោបាយមូលដ្ឋាន​នៅ​ខេត្តត្រាវិញ ដើម្បីតម្រូវការសំណើរអភិវឌ្ឃជាយូរអង្វែង ពីថ្ងៃនេះដល់ឆ្នាំ២០២៥ រហូទដល់ ឆ្នាំ២០៣៥” បទបង្ហាញ់ទាំង០២ នោះបានអ្នកតំណាងមកចូលរួមវាយតម្លៃ​ខ្ពស់​ថា មានភាពជាក់ស្តែង ច្បាស់លាស់ ដូច​កម្រិតការអភិឌ្ឃសេដ្ឋកិច្ច ជនជាតិ សាសនាជាដើម និងនាំមកនៅដំណោះស្រាយកសាង​ប្រព័ន្ធនយោបាយមូលដ្ឋានឲ្យមានភាពប្រសើរឡើង។ ក្រៅពីនោះ នៅមានបទបង្ហាញ់ជាច្រើនដែលបានមកចូលរួមពីគណៈចាត់​តាំង​ធន​ធាន​មនុស្ស​នៃ​គណៈកម្មារធិការបក្ស​ខេត្តនិង​សាលានយោបាយខេត្តត្រាវិញ។

សាស្ត្រាចារ្យរង​បណ្ឌិត​ ផាម ហ្វូ ង៉ី អតីតអគ្គនិពន្ធនាយកនៃ​ទស្សនាវដ្តីវិទ្យាស្ថាន​ជាតិ​និងច្បាប់​បណ្ឌិតសភា​វិទ្យាសាស្ត្រសង្គម​វៀតណាមបានកំណត់ថា ត្រាវិញជាខេត្តដែលមានជនជាតិច្រើន សំខាន់​បំផុតគឺជនជាតិខ្មែរ សមាគ្គីភាព​រវាង​ជន​ជាតិ ទំនាមទម្លាប់សម្បូរបែប។ ហេតុដូច្នេះ ជនជាតិជាកត្តាមួយដែល​ជះ​ឥទ្ធិពល​ដល់ការកសាង​ប្រព័ន្ធ​នយោបាយមូលដ្ឋានរបស់ខេត្ត។

បញ្ចប់អង្គសិក្ខាសាលា សាស្ត្រាចារ្យបណ្ឌិត វ៉័រ ខាញ់​ វិញ វាយតម្លៃ​អង្គ​សិក្ខាសាលាសម្រេច​បាន​ជោគជ័យ រាល់បទបង្ហាញ់បានអ្នកចូលរួមបកស្រាយច្បាស់លាស់​ ជាក់ស្តែងនឹងស្ថានភាពពិតប្រាកដរបស់ខេត្ត អ្នកចូលរួមផ្តល់យោបល់សិក្សាជាច្រើន​ មតិសំខាន់ៗនិងមានប្រយោជន៍។ លោកសង្កត់ធ្ងន់ថា ខេត្តត្រាវិញមាន​លក្ខណពិសេសដាច់ដោយឡែក ជាខេត្តដែលមានការជួបនៅលំបាកជា​ច្រើន​ អំពីសេដ្ឋកិច្ចនិងជនរួមជាតិខ្មែរកុះករ។ ហេតុដូច្នេះក្នុងការកសាង​ប្រព័ន្ធ​នយោបាយមូលដ្ឋាន ត្រូវយកចិត្តទុកដាក់យ៉ាងចម្បងដល់គោលនយោបាយ​អភិវឌ្ឃសេដ្ឋកិច្ចនិងជនជាតិក្នុងតំបន់។

 

បក​ប្រែដោយ៖ ដា ក្វី

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន អង្គ​សិក្ខាសាលាវិទ្យាសាស្ត្រ “អភិវឌ្ឍន៍ពង្រឹងតំបន់តៃណាមបូចំពោះ​ប្រព័ន្ធ​នយោបាយមូលដ្ឋាន នៅ​ខេត្ត ក្រុងនានា​តំបន់តៃណាមបូនាបច្ចុប្បន្ន”