សាកលវិទ្យាល័យ​ត្រាវិញ៖ និស្សិត​ជាង​ ២០០០ រូប​បាន​បញ្ចប់​ការ​សិក្សា​

តាម​ផែន​ការណ៍​បណ្តុះ​បណ្តាល​របស់​សាកលវិទ្យាល័យ​ត្រាវិញ ក្នុង​ខែ សីហា ឆ្នាំ ២០១៧ សាកលវិទ្យាល័យ​ត្រាវិញ​ទទួល​ស្គាល់​និស្សិត​ជាង ២០០០ រូប បាន​បញ្ចប់​ការ​សិក្សានៅ​​កំ​រិតបរិញ្ញាបត្រ​វគ្គ​សិក្សា​ ២០១៣ និង​កំរិត​បរិញ្ញាបត្រ​រង​វគ្គ​សិក្សា ២០១៤ ព្រម​ទាំង​​បណ្តា​ថ្នាក់​បែប​សិក្សា​បន្ត​ឡើង និងបែប​រៀន​បណ្តើរ​ធ្វើ​ការ​បណ្តើរ។

tot-nghiep-dai-hoc

ពិធី​ប្រកាសលទ្ធផល​និង​ប្រ​គល់​សញ្ញាបត្រ​​ឆ្នាំ​នេះ​នឹង​រៀប​ចំ​ឡើង​នៅ​សាល​ប្រជុំ​ធំ​ ១០០០ កន្លែងទើប​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់ និង​ប្រា​រព្ធ​ឡើង​ជា​បី​លើក។​

លើក​ទីមួយ​ ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី ១២ សីហា​  ទី​ពីរនៅ​ថ្ងៃ ១៩ សីហា រួម​មាន​បណ្តា​ថ្នាក់​បែប​សិក្សា​ពេញ​ម៉ោង​កំ​រិត​បរិញ្ញាបត្រ​។

លើក​ទី បី ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​ ២៦ សីហា​រួម​មាន​បណ្តា​ថ្នាក់បរិញ្ញាបត្រ​រង និង​ថ្នាក់​សិក្សា​បន្ត​ឡើង បែប​រៀន​បណ្តើរ ធ្វើការ​បណ្តើរ។

ក្នុង​មួយ​លើកៗ មាន​និស្សិត​ចូល​រួម​ប្រ​មាណ​ ៧០០ រូប។ នេះ​ជា​សកម្មភាព​ប្រ​ចាំ​​ឆ្នាំ​របស់​សាកលវិទ្យាល័យ​ត្រាវិញ ក៏​ជា​ពេល​វេលា​ផ្គត់​ផ្គង់​ធន​ធាន​មនុស្ស​មាន​សមត្ថភាព វិជ្ជាជីវៈ​សម​ល្មម​សម្រាប់​សហគ្រិន​ក្នុង​ខេត្ត​និង​តំ​បន់។

ម៉្យាង​វិញ​ទៀត​ គួស​បញ្ជាក់​នូវ​ចំ​ណុច​ចាប់​ផ្តើម​សំ​ខាន់​ក្នុង​ជី​វិត ដែល​បាន​ប្រ​កាស​ឈ្មោះ​ឡើង​ទទួល​សញ្ញាបត្រ​ ដើម្បី​អនុវត្ត​នៅ​សុបិនរបស់​ខ្លួនចូលរួម​ចំ​ណែក​កសាង​មាតុភូមិ សង្គម​ជាតិ។

បណ្តា​មុខ​ជំ​នាញបរិញ្ញបត្រ និង​បរិញ្ញាបត្រ​រង​ដែល​​បញ្ចប់​ការ​សិក្សា​លើក​នេះ៖  ទាញ​យក

ហិ្វញ​ សាង