សាកលវិទ្យាល័យ​ត្រាវិញនិង​ធនាគារ Sacombank អនុវត្ត​កម្មវិធី ​សក្តានុពលសម្រាប់​អ្នក​ធ្វើ​កម្មសិក្សាឆ្នាំ ២០១៧ - ២០១៨

ព្រឹក​ថ្ងៃទី ១០ សីហា លោក ត្រឹន វ៉ាន់ ទ្រុង សាកលវិទ្យាធិការ​រង​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​បាន​ទទួល​បដិសណ្ឋារកិច្ច ​​ជា​មួយ​លោក ចូវ យី ញ៉ឹន នាយក​នៃ​ធនាគារ​ពាណិជ្ជកម្មភាគ​ហ៊ុន Sacombank សាខាត្រាវិញ។

thuctapvientiemnang1

ក្នុង​កិច្ច​ជំ​នូប ភាគី​ទាំង​ពីរ​បាន​​ពិភាក្សា​​​បណ្តា​ខ្លឹម​សារជំ​រុញ​​អនុវត្ត​កម្មវិធី ​សក្តានុពល សម្រាប់​អ្នក​ធ្វើ​កម្មសិក្សា​​ឆ្នាំ ២០១៧-២០១៨។ កម្មវិធីនេះ​គឺ​ដើម្បី​ស្វែង​រក​ការ​បណ្តុះ​បណ្តាល ជំ​រើស​ពល​ករមាន​គុណ​ភាពសម្រាប់​ធនាគារ Sacombank ម៉្យាង​វិញ​ទៀតបង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​និស្សិត​អនុវត្ត​សកម្មភាព​ការ​ងារ​មុន​ពេល​បញ្ចប់​ការ​សិក្សា​ ក៏​ដូច​ជា​មាន​ទី​តាំង​ធ្វើ​កម្មសិក្សា​​ បទ​ពិសោធន៍​កា​ងារផ្ទាល់​នៅ​ធនាគារ។

លោក​ ឡេ ក្វាង​ ភុក តំ​ណាង​ការិយាល័យ​បុគ្គលិក នៃ​ធនាគារ Sacombank  ត្រា​វិញ​ឱ្យ​ដឹង​ថា៖ កម្មវិធី​នេះ​នឹង​ផ្តល់​ឱកាស​សម្រាប់​និស្សិត​បណ្តា​មុខ​ជំ​នាញ​ដូច​ជាៈ ​សេដ្ឋ​កិច្ច គណនេយ្យ​ ធនាគារ​ ហិរញ្ញវត្ថុ គ្រប់​គ្រង​ពាណិជ្ជ​កម្ម។ល។

បណ្តា​និស្សិត​ទាំង​នោះ ​​នឹង​បាន​បណ្តុះ​បណ្តាល​ហើយ​​ធ្វើ​កម្មសិក្សា​ផ្ទាល់​នៅ​ធនាគារ Sacombank – សាខា​ត្រាវិញក្នុង​រយៈពេល​ ៣ ខែ និង​ទទួល​បាន​ប្រាក់​ចំ​ណូល​ក្នុង​រយៈ​ពេល​ធ្វើ​កម្មសិក្សា​នៅ​ទី​នោះ​​ ផ្តល់​ឱកាសដល់​និស្សិត​​អាច​​​ក្លាយ​ជា​បុគ្គលិក​ពេញ​ទីនៅ​ពេល​អនាគត។

លោក​ ត្រឹន វ៉ាន់ ទ្រុង  សាកលវិទ្យាធិការ​រង​ថ្លែង​អំ​ណរគុណ​ដល់​គណៈគ្រប់​គ្រង​ធនាគារ​ Sacombank និង​វាយ​តម្លៃ​ខ្ពស់ នូវ​កម្មវិធីសហការ​នេះ លោក​ថ្លែង​ថា​នេះ​ជា​ឱកាស​ល្អ​សម្រាប់​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​។ លោក​មាន​ទំនុក​ចិត្ត​ថា​កម្មវិធី​នេះ​នឹង​ទាក់​ទាញ​​និស្សិតជា​​ច្រើនយក​ចិត្ត​ទុក​ដាក់​និង​តម្រូវ​ការ​នៃ​សហគ្រិន​ ក្លាយ​ជា​បុគ្គលិក​ពេញ​ទី​របស់​ធនាគារ​នៅ​ថ្ងៃ​អនាគត។

ហ្វិញ សាង