សាកលវិទ្យាល័យត្រាវិញនិងធនាគារ Sacombank អនុវត្តកម្មវិធី សក្តានុពលសម្រាប់អ្នកធ្វើកម្មសិក្សាឆ្នាំ ២០១៧ - ២០១៨
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 14 សីហា 2017
- ចុចដង៖ 531
ព្រឹកថ្ងៃទី ១០ សីហា លោក ត្រឹន វ៉ាន់ ទ្រុង សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញបានទទួលបដិសណ្ឋារកិច្ច ជាមួយលោក ចូវ យី ញ៉ឹន នាយកនៃធនាគារពាណិជ្ជកម្មភាគហ៊ុន Sacombank សាខាត្រាវិញ។
ក្នុងកិច្ចជំនូប ភាគីទាំងពីរបានពិភាក្សាបណ្តាខ្លឹមសារជំរុញអនុវត្តកម្មវិធី សក្តានុពល សម្រាប់អ្នកធ្វើកម្មសិក្សាឆ្នាំ ២០១៧-២០១៨។ កម្មវិធីនេះគឺដើម្បីស្វែងរកការបណ្តុះបណ្តាល ជំរើសពលករមានគុណភាពសម្រាប់ធនាគារ Sacombank ម៉្យាងវិញទៀតបង្កលក្ខណៈងាយស្រួលដល់និស្សិតអនុវត្តសកម្មភាពការងារមុនពេលបញ្ចប់ការសិក្សា ក៏ដូចជាមានទីតាំងធ្វើកម្មសិក្សា បទពិសោធន៍កាងារផ្ទាល់នៅធនាគារ។
លោក ឡេ ក្វាង ភុក តំណាងការិយាល័យបុគ្គលិក នៃធនាគារ Sacombank ត្រាវិញឱ្យដឹងថា៖ កម្មវិធីនេះនឹងផ្តល់ឱកាសសម្រាប់និស្សិតបណ្តាមុខជំនាញដូចជាៈ សេដ្ឋកិច្ច គណនេយ្យ ធនាគារ ហិរញ្ញវត្ថុ គ្រប់គ្រងពាណិជ្ជកម្ម។ល។
បណ្តានិស្សិតទាំងនោះ នឹងបានបណ្តុះបណ្តាលហើយធ្វើកម្មសិក្សាផ្ទាល់នៅធនាគារ Sacombank – សាខាត្រាវិញក្នុងរយៈពេល ៣ ខែ និងទទួលបានប្រាក់ចំណូលក្នុងរយៈពេលធ្វើកម្មសិក្សានៅទីនោះ ផ្តល់ឱកាសដល់និស្សិតអាចក្លាយជាបុគ្គលិកពេញទីនៅពេលអនាគត។
លោក ត្រឹន វ៉ាន់ ទ្រុង សាកលវិទ្យាធិការរងថ្លែងអំណរគុណដល់គណៈគ្រប់គ្រងធនាគារ Sacombank និងវាយតម្លៃខ្ពស់ នូវកម្មវិធីសហការនេះ លោកថ្លែងថានេះជាឱកាសល្អសម្រាប់និស្សិតសាកលវិទ្យាល័យត្រាវិញ។ លោកមានទំនុកចិត្តថាកម្មវិធីនេះនឹងទាក់ទាញនិស្សិតជាច្រើនយកចិត្តទុកដាក់និងតម្រូវការនៃសហគ្រិន ក្លាយជាបុគ្គលិកពេញទីរបស់ធនាគារនៅថ្ងៃអនាគត។
ហ្វិញ សាង