សាកលវិទ្យាល័យត្រាវិញ៖ និស្សិតបញ្ចប់ការសិក្សាជាង ២០០០ រូបនៅខែសីហា

ក្នុងខែសីហា ឆ្នាំ២០១៧ សាកលវិទ្យាល័យត្រាវិញបានរៀបចំឡើង​នូវ​កម្មវិធីបិទវគ្គសិក្សានិងប្រគល់សញ្ញាបត្រដល់និស្សិតជាង២០០០រូប កំរិតបរិញ្ញាបត្រវគ្គសិក្សា ២០១៣ និងកំរិតបរិញ្ញាបត្ររងវគ្គសិក្សា ២០១៤ ព្រមទាំងបណ្តាថ្នាក់សិក្សាបន្តឡើងបែបធ្វើការបណ្តើររៀនបណ្តើរ។


ក្នុងលើកនេះ បណ្តានិស្សិតបញ្ចប់ការសិក្សានៅមុខជំនាញនៃមហាវិទ្យាល័យ៖ កសិកម្ម-ជលវប្បកម្ម បច្ចេកទេសនិងបច្ចេកវិទ្យា ភាសា វប្បធម៌ វិចិត្រសិល្បៈខ្មែរណាមបូ សេដ្ឋកិច្ច - ច្បាប់ គីមីអនុវត្ត អភិបាលការិយាល័យ វៀតណាមវិទ្យានិងបណ្ណាល័យ គរុកោសល្យ ឱសថនិងភាសាបរទេស។
Tien-si-Nguyen-Tien-Dung-trao-Giay-khen-den-sinh-vien

បណ្ឌិត ង៉្វៀន តៀន យ៉ុង សាកលវិទ្យាធិការរង ប្រគល់លិខិតសរសើរដល់និស្សិតទទួលបានលទ្ធផលខ្ពស់ក្នុងការសិក្សា


ថ្ងៃទី១២ ខែសីហា កម្មវិធីប្រគល់សញ្ញាបត្រលើកទី១ បានកំណត់ថា មានអ្នកបរិញ្ញាបត្រថ្មី វិស្វករថ្មី ជាង ៦០០ រូបមកចូលរួមកម្មវិធីនិងទទួលសញ្ញាបត្រ។


ពីការិយាល័យសិក្សារាយការណ៍ថា អត្រានិស្សិតបញ្ចប់ការសិក្សាឆ្នាំនេះមានកម្រិតនិស្សិតពូកែ យ៉ាងច្រើន។ លើកទី១ និស្សិតបញ្ចប់ការសិក្សាចំនួន៦៤៩រូប ក្នុងនោះ និស្សិតចំណាត់ថ្នាក់ពូកែ មាន ៨៦%។ សាលាបានប្រគល់ជូនលិខិតសរសើរដល់និស្សិត៣៣រូប ចំណាត់និស្សិតពូកែ ទន្ទឹមនឹងហៅឈ្មោះប្រគល់បរិញ្ញាបត្រដល់និស្សិត៦៤៩រូប។


លោកបណ្ឌិត ង្វៀន តៀន យុង សាកលវិទ្យាធិការរងនៃសកលវិទ្យាល័យត្រាវិញ សរសើរសមិទ្ធផលដែលនិស្សិតទទួលបាន។ លោកមានប្រសាសន៍ថា “បានទទួលបរិញ្ញាបត្រជាសេចក្តីសប្បាយ មានកិត្តិយសដ៏ធំធេង និងមោទនភាពដោយប្រាកដពីលទ្ធផលសិក្សារបស់ខ្លួនក្រោយរយៈពេលជាច្រើនឆ្នាំបានប្ដេជ្ញាព្យាយាមក្នុងការសិក្សា”។


ស្ថិតនៅក្នុងសម័យបច្ចេកវិទ្យានេះ លោកបណ្ឌិត ង្វៀន តៀន យុង រំពឹងថាប្អូនៗនិស្សិតធ្វើម្ចាស់ការក្នុងការគិតនិងដំណើរឆ្លងកាត់រាល់លំបាក ទទួលចំណេះពីពិភពលោកដោយទឹកចិត្តឧត្តមនៃការចេះដឹងដោយក្តីសប្បាយ។ ទន្ទឹមនេះ នឹងផ្តាំដល់អ្នកបរិញ្ញាបត្រថ្មីថា ទោះបីនៅក្នុងកាលៈទេសៈណាក៏ដោយ ប្អូនៗត្រូវរក្សាឆន្ទៈ ស្មារតី និងជឿជាក់ក្នុងជីវិត ជឿជាក់ខ្លួនឯងដើម្បីអភិវឌ្ឍនិងទទួលបានជោគជ័យ បញ្ជាក់តម្លៃខ្លួនឯងនិងមានប្រយោជន៍ដល់សង្គម។


អ្នកបរិញ្ញាបត្រថ្មី សឺន ហ៊ុង វឿង ផ្នែកគរុកោសល្យវគ្គសិក្សា២០១៣ឲ្យដឹងថា៖ កម្មវិធីថ្ងៃនេះ ជាអនុស្សាវរីយ៍មួយដ៏កក់ក្តៅ កំណត់ដំណាក់កាលមួយនៃដំណើរសិក្សា។ បួនឆ្នាំព្យាយាមនៅសាកលវិទ្យាល័យត្រាវិញ ជឿជាក់លើចំណេះដឹងនិងជំនាញគរុកោសល្យ ប្ដេជ្ញាក្លាយជាគ្រូ ផ្តល់កម្លាំងដល់ជំនាន់ក្រោយ។


វិស្វករថ្មី ឌាំង ក្វួក ថាវ មុខជំនាញ បច្ចេកវិទ្យាបច្ចេកទេសអគ្គីសនី អេឡិចត្រូនិចឲ្យដឹង៖ ពេលវេលាជានិស្សិតប្រកបដោយអនុស្សាវរីយ៍ជាច្រើន ពួកខ្ញុំបានរួមគ្នាឆ្លងកាត់រាល់ឧបសគ្គក្នុងសង្គម រួមគ្នាបំពេញលត់ដំរាល់ជំនាញ ដើម្បីមានលទ្ធផលដូចថ្ងៃនេះ។ បញ្ចប់ផ្លូវដំណើរមួយ ផ្លូវដំណើរថ្មីមួយទៀតក៏ចាប់ផ្តើមបើកទ្វារទទួល។


ពេលរំលឹកដល់បំណងអនាគត ក្វួកថាវឲ្យដឹងថា៖ ខ្ញុំពេញចិត្តនូវការងារច្នៃប្រឌិត ការងារឯកជន និងចង់ក្លាយជាអ្នកគ្រប់គ្រងអាជីវកម្មលើវិស័យដែលខ្លួនបានសិក្សា។


តាមពត៌មានរបស់សាលា វិធីទទួលសញ្ញាបត្រលើកទី២នឹងរៀបចំនៅថ្ងៃទី១៩ ខែសីហា រួមមានថ្នាក់សិក្សាពេញម៉ោងកំរិតបរិញ្ញាបត្រ។ លើកទី៣នឹងរៀបចំនៅថ្ងៃទី២៦ ខែសីហា រួមមានថ្នាក់ពេញម៉ោងកំរិតបរិញ្ញាបត្ររង និងបណ្តាថ្នាក់សិក្សាបន្តឡើងបែបធ្វើការបណ្តើររៀនបណ្តើរ និងបរិញ្ញាបត្រទី២។

Minh-Chau-tot-nghiep-ra-truong

 

Thay-Vo-Hoang-Khai-trao-bang-tot-nghiep

niem-vui-tan-cu-nhan

 

ដា​ហ្វី

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញ៖ និស្សិតបញ្ចប់ការសិក្សាជាង ២០០០ រូបនៅខែសីហា