រដ្ឋលេខាធិការ​នៃ​ក្រ​សួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទមក​​បំពេញ​ទស្សនកិច្ច​នៅ​សាកលវិទ្យាល័យ​ត្រាវិញ

(TVU) – ថ្ងៃទី​ ២១ សីហា ២០១៧ នៅ​សាល​ប្រជុំ​ទី​២ សា​កលវិទ្យាល័យ​ត្រាវិញ​បាន​ទទួល​គណប្រតិភូ​នៃ​ក្រ​សួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ដឹក​នាំ​ដោយ លោក ឡេ ក្វួក យ័ន រដ្ឋលេខាធិការនៃ​ក្រ​សួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ ​បាន​អញ្ជើញ​មក​ទស្សនកិច្ច​ និង​បំ​​ពេញ​ការ​ងារនៅ​សាកលវិទ្យាល័យ​ត្រាវិញ ក្នុង​គោល​បំ​ណង​ស្វែង​យល់​​ស្តី​អំ​ពី​សកម្មភាព​ស្រាវជ្រាវ​វិទ្យសាស្ត្រ​ផ្សារ​ភ្ជាប់​ទៅ​​ការ​បណ្តុះ​បណ្តាល​ និង​​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​មូល​ដ្ឋាន។

Thu-truong-NNPTNT

ទទួល​គណប្រតិភូ​មាន​លោកសារស្ត្រាចារ្យ បណ្ឌិត ផាម ទៀត​ ខាញ់ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ ក្រុម​ប្រឹក្សា​ភិបាល ថ្នាក់​ដឹន​នាំ​នៅ​បណ្តា​អង្គ​ភាព​ចំ​ណុះ​។

លោក​ សារស្ត្រាចារ្យ បណ្ឌិត ផាម​ ទៀត​ ខាញ់ ថ្លែង​អំណរ​គុណ​ដល់​រដ្ឋលេខាធិការ​និង ថ្នាក់​ដឹក​នាំ​នៃ​នាយកដ្ឋាននា​នា​ចំ​ណុះ​ក្រសួង ដែល​បាន​គាំទ្រ​និង​ឧបត្ថម្ភ​រាល់​កិច្ច​ការ​សម្រាប់​សាកលវិទ្យាល័យ​ត្រាវិញ​ក្នុង​រយៈ​ពេល​កន្លងមក។ ជា​ពិសេស​ក្រ​សួង​កសិកម្ម​ និង​អភិវឌ្ឍ​ជនបទ​ ទើប​អនុម័ត្ត​​ថ្មីៗ នូវ​គម្រោង​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ពីរ​ថ្នាក់​ក្រ​សួង បាន​ផ្តល់​ឱកាស​ងាយ​ស្រួល​ជា​ច្រើន​សម្រាប់​សាស្ត្រាចារ្យ និង​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​អនុវត្ត​កិច្ច​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នៅ​កំ​រិត​ខ្ពស់។

នៅ​អង្គ​ជំ​នួប​ គណប្រតិភូ​បាន​ស្តាប់​នូវ​របាយការ​នៃ​​​ដំ​ណើរ​ការ​អនុវត្ត​គម្រោង​ការ​ស្រាវជ្រាវ​ទាំងពីរ​គឺ៖ ​ទី ១ គម្រោង​ការ​ស្រាវជ្រាវ​ពូជ​ដូងដោយ​​បច្ចេកវិទ្យា​​​បណ្តុះ​ជាលិកា និង​បច្ចេកទេស​ធ្វើ​ប្រពលវប្បកម្មដូង ដាំដោយ​ពូជដូង​ខាង​លើ ស្រាវជ្រាវ​ដោយ​​លោក​បណ្ឌិត ផាម ធី ភឿង ទ្វី។ ទី ២ គឺ​គម្រោង​ស្រាវជ្រាវ​បង្កើត​ធន​ធាន​បង្គា​នាគពូជ​គ្មាន​ជំ​ងឺ​ដើម្បី​ផ្តត់​ផ្គង់​សម្រាប់​កសិដ្ឋាន​ផលិត​ពូជ​បង្គា​នាគ​នៅ​ត្រាវិញ ស្រាវជ្រាវ​ដោយ​លោក​បណ្ឌិត ហ្វិញ គីម ហឿង។

មាន​ប្រសាសន៍​ក្នុង​អង្គ​ជំ​នួប អនុរដ្ឋមន្ត្រី ឡេ ក្វួក យ័ន​ បាន​គួស​បញ្ជាក់​នៅ​លទ្ធផល​ខាង​ដើម​គួរជា​ទី​ពេញ​ចិត្ត​ របស់​សាកលវិទ្យាល័យ​ត្រាវិញលើ​វិស័យ​ស្រាវជ្រាវ​និង​បណ្តុះ​បណ្តាល។ ក្នុង​រយៈ​ពេល​ខាង​មុខ លោក​មាន​​អនុសាសន៍​បន្ថែម​ថា ថ្នាក់​ដឹក​នាំ​យក​ចិត្ត​ទុក​ដាក់​ថែម​ទៀត​ដើម្បី​រក្សា​បាន​លទ្ធផល​ល្អ និង​អនុវត្ត​ជោគ​ជ័យ​សកម្មភាព​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ​ដែល​សាកលវិទ្យាល័យ​មាន​សក្តានុពល​ ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធជា​មួយ​អង្គ​ភាព​ដែល​ពាក់​ព័ន្ធនៅ​មូល​ដ្ឋាន​និង​ថ្នាក់​ក្រ​សួង​ដើម្បី​អនុវត្ត​គម្រោង​ការ​ស្រាវជ្រាវ​ទាន់​ពេល​កំ​ណត់​និង​មាន​ប្រសិទ្ធភាព​ខ្ពស់។

ក្នុង​ក្រប​ខ័ណ្ឌ ​បំពេញ​ការ​ងារ​នៅ​សាកលវិទ្យាល័យ​ត្រាវិញ លោក ឡេ ក្វួក យ័ន​ អនុរដ្ឋមន្ត្រីនៃ​ក្រ​សួង​កសិកម្ម និង អភិវឌ្ឍ​ជនបទ​ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​ ​បាន​ទៅ​ទស្សនា​នៅ​កសិដ្ឋាន​ស្រាវ​ជ្រាវ និង​គ្រឹះ​ស្ថាន​បណ្តុះ​បណ្តាល​មួយ​ចំ​នួន​ទៀត​របស់​សាកលវិទ្យាល័យ​ត្រាវិញ។

Thu-truong-NNPTNT-02

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន រដ្ឋលេខាធិការ​នៃ​ក្រ​សួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទមក​​បំពេញ​ទស្សនកិច្ច​នៅ​សាកលវិទ្យាល័យ​ត្រាវិញ