សាកល​វិទ្យា​ល័យ​ត្រា​វិញ​​៖ ទី​​ស្ថាន​ចម្លង​ចំ​ណេះ​​វិជ្ជា​សិប្ប​កម្ម​​​​ដល់​បង​ប្អូន​ជន​រួម​ជាតិ​ខ្មែរ​

ថ្ងៃ​ទី​​១៦​ ខែ​​សីហា​ ​ឆ្នាំ​២០១៧​ ​នៅ​ទី​ស្នាក់​ការ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​​ វគ្គ​​បង្រៀនមុខ​វិជ្ជា​​​​​សិប្បកម្ម​​ នៃ​​គម្រោង​​ជំ​នួយ​សកម្ម​ភាព​​​ផលិតផល​សិប្បកម្ម​​បម្រើ​ការ​​​ទេសចរណ៍​ ​លើក​កម្ពស់​​​​សមត្ថភាព​​សេដ្ឋ​កិច្ច​​​​អោយ​​បង​​ប្អូន​​ជន​រួម​ជាតិ​​ខ្មែរ​​នៅ​​ទី​ក្រុង​ត្រា​វិញ​​ ​បា​ន​ប​ញ្ចប់​ដោយ​ស្ថា​ពរ​។

du-an-lop-nghe-truyen-thong

​ចំ​នួន​ទឹក​ប្រាក់​​​នៃ​គម្រោង​នេះ​គឺ ៦០០០ Euro​ ​​​ពង្រីក​ជាង​​៤០​គ្រួសារ​​នៅ​​​​តំ​បន់​ខណ្ឌ​ទី​៨​  ខណ្ឌ​ទី​៩​ ចំ​ណុះ​​ទី​ក្រុង​ត្រា​វិញ។គម្រោង​បាន​​អនុវត្ត​ក្នុង​រយកាល​មួយ​ឆ្នាំ  ​​មាន​​ការ​បណ្ដុះ​បណ្ដាល​​​បំ​ណិន​និង​​​​ចំ​ណេះ​ដឹង​​​អោយ​បង​ប្អូន​​ជន​រួម​ជាតិ​​​​​ខ្មែរ​​មាន​ការ​​ងារ​ធ្វើ​នៅ​ហ្នឹង​កន្លែង​​  ​ពិ​សេស​គឺ​​បង្កើត​​ឡើង​​នូវ​ផលិតផល​​​សិប្ប​កម្ម​​​បម្រើរ​​ការ​អោយ​​​ភ្ញៀវ​ទេសចរណ៍​និង​សិក្សា​ស្រាវ​ជ្រាវ​​អំ​ពី​វប្ប​ធម៌​​ជន​រួម​ជាតិ។

​លោក​ស្រី​​ថាច់​ធី​ យ៉ឹន​​សាកល​វិទ្យា​ធិ​ការី​រង​​​​អរ​គុណ​​​​ស្ថាន​ទូត​Ireland​​ ប្រ​ចាំ​ការ​នៅ​ប្រទេស​វៀត​ណាម ​គណៈ​ដឹក​នាំ​​ភូមិ​ស្រុក​​​ ​ សិប្ប​ករ​​ ​និង​ការ​គាំ​ទ្រ​​របស់​​សិក្ខា​កម្ម​គ្រប់​រូប​។ ​សាកល​វិទ្យា​ធិ​ការី​​រង​​សង្ឃឹម​​​ថា​​​សិក្ខា​កម្ម​ទាំង​អស់​​ដែល​បាន​បណ្ដុះ​​បណ្ដាល​​​នូវ​បំ​​ណិន​​​​ច្នៃ​​​ទម្រង់​វង់​ភ្លេង​ពិណ​ពាទ្យខ្មែរ​ ​​ទម្រង់​​ទូក​ង​ ​​ទម្រង់​​វត្ត​​ខ្មែរ​ ​ទម្រង់​​​​​ស្រោម​មុខ​យក្ស​ ​ ហនុមាន​ ​ព្រ​ម​ទាំង​បំ​ណិន​​​ភ្ជាប់​​​គ្រាប់​​​អង្កាំ​​នឹង​​បាន​រក្សា​​​​​ជំ​នាញ​​សិប្ប​កម្ម​នេះ​ដែល​ជា​​​​ប្រ​ពៃ​ណី​​របស់​ជន​រួម​ជាតិ​​ ​​ជួយ​​អភិវត្តន៍​សេដ្ឋ​កិច្ច​​នាំ​មក​​​​ផល​ប្រ​យោជន៍​​​ជាក់​ស្ដែង​ ​ពិសេស​​គឺ​​រក្សា​និង​ការ​ពារ​បាន​​​អត្ត​សញ្ញាណ​​​​វប្ប​ធម៌​​របស់​ជន​ជាតិ​ខ្មែរ​ណាម​បូ។

លោកស្រី ថាច់​ ធី​ គីម​ អាញ​ អនុប្រធាន​គណៈ​​យេន​ឌ័រ​និង​ជន​ជាតិ​នៃ​សាកល​វិទ្យា​ល័យ​ត្រាវិញតំណាងគណៈ​គ្រប់​គ្រង​​គម្រោងការ​បានមានប្រសាសន៍ថា៖ ក្នុង​រយៈ​ពេល​បើក​​​ថ្នាក់​​​បណ្ដុះ​បណ្ដាល​វិជ្ជា​ជី​វៈ​ ​​ពួក​​ខ្ញុំ​​ទទួល​បាន​​ការ​គាំ​​ទ្រ​​​យ៉ាង​សកម្ម​ពី​​​​គណៈ​​ដឹក​នាំ​​​​ក្នុង​​ភូម​​ស្រុក​ ​  ​និង​គ្រួ​សារ​ទាំង​អស់​បាន​​​​ផ្ដល់​ភាព​ងាយ​ស្រួល​អំ​ពី​​​ទី​កន្លែង​ ​ក៏​ដូច​សម្ភារៈ​ប្រើ​ប្រាស់​​​​ដល់​​សិប្ប​ករ​​និង​​គ្រូ​បង្រៀន​​​​​។

​បញ្ចប់​វគ្គ​សិក្សា​ ​គណៈ​​គ្រប់​គ្រង​​គម្រោង​ការ​បាន​​​ជ្រើស​យក​​​​ផលិតផល​សិប្បកម្ម​ចំ​នូន​ជាង ៥១​​​តំ​ណាង​​​​អោយ​​វិស័យ​​វប្ប​ធម៌​​​វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​។

សិប្ប​ករ ឡឹម​​ផែន ​​និយាយថា៖ ​ពួក​ខ្ញុំ​ពិត​ជា​មាន​​ការ​ត្រេក​អរ​យ៉ាង​ខ្លាំងពេល​ដែល ​​សាកលវិទ្យាល័យ​ត្រាវិញ បាន​តម្រូវ​ឱ្យ​ពួក​ខ្ញុំ​បង្ហាត់​បង្រៀន​នូវ​មុខ​ជំ​នាញ​នេះ ហើយ​ក៏​បាន​​ជ្រើស​យក​​ខណ្ឌ​ទី​​៨​ ​ខណ្ឌ​ទី​៩​ ដើម្បី​ធ្វើ​ការ​បង្រៀន​ ទន្ទឹម​នឹង​នោះលោក​បាន​សម្ដែង​សេច​ក្ដី​អរគុណ​ដល់ម្ចាស់​​ឧបត្ថម្ភ​ ​គណៈ​គ្រប់​​គ្រង​គម្រោង​ការ​​​បាន​ផ្ដល់​ឱកាស​​អោយ​បង​ប្អូន​ខ្មែរ​បាន​សិក្សា​រៀន​សូត្រ​ ​ស្វែង​​យល់​​​បន្ថែម​ពី​ទម្រង់​នៃ​​អត្ត​សញ្ញាណ​​ជាតិ​ខ្លួន​ព្រម​​ទាំង​​រក​បាន​​​ប្រាក់​​ចំ​ណូលបន្ថែម​។

សិក្ខា​កម្ម​ ​សឺន​​ ​ធី​ ដាវី​ ​ប្រ​ធាន​សហព័ន្ធ​នារី​​ខណ្ឌទី​៨នៃ​ទី​ក្រុង​ត្រា​វិញ​និយាយ​ដោយ​​​ក្តី​រីក​រាយ​​ថា៖ ពេល​សម្រេច​​​ទម្រង់​​វង់​ភ្លេង​​ពិណ​ពាទ្យ​ខ្ញុំ​ពិតជា​​រំ​ភើប​​ណាស់​។ ​ដើម្បី​​ធ្វើ​បាន​​លទ្ធផលល្អ​​​​ត្រូវ​​មាន​​ការ​ព្យាយាម​​ ​អត់​ធ្មត់​​និង​ពេញ​ចិត្ត​​ស្រ​ឡាញ់​​វប្ប​ធម៌​​​ទើប​អាច​ធ្វើ​បាន​ប្រ​សើរ​។

លោក​ស្រី​ ថាច់​ ធី​ យ៉ឹន សាកល​វិទ្យាធិការី​រង​ ​ប្រ​ធាន​​គណៈ​គ្រប់​​​គ្រង​គម្រោង​ការ​​​ក៏​​បាន​ចុះ​កិច្ច​សន្យា​ក្នុង​ពេល​ខាង​មុខ​​គណៈ​គ្រប់​​​គ្រង​គម្រោងការ​នឹង​​ធ្វើ​ជា​ស្ពាន​ចម្លង​សម្រាប់​​ការ​ច្នៃ​លក់​​ផលិតផលមាន​ចញ្ចប់​​និង​រាយ​​ស្រប់​ទៅ​​តាម​តម្រូវ​ការ​​​នៃ​​សហគ្រាស​ទាំង​ក្នុង​និង​ក្រៅ​ខេត្ត ​បង្កើត​​ទំ​នាក់​ទំ​នង​ជា​មួយ​​ភូមិ​​វប្ប​ធម៌​​នៅ​ហា​ណូយ​ដើម្បី​ឧទ្ទេស​នាម​​​ផលិតផល​។ ​ពិសេស​​​គឺ​បង្កើត​ក្លឹប​ផលិតផល​​សិប្ប​កម្ម​នៅ​​សាកល​វិទ្យា​ល័យ​ត្រា​វិញ​​អញ្ជើញ​សិក្ខាកម្ម​នៃ​គម្រោងការ​​​មក​​បង្រៀន​អោយ​​និស្សិត​​ អញ្ជើញ​គ្រូ​បង្រៀន​មក​​​​នែ​នាំ​​សកម្ម​ភាព​​​​អោយ​ក្លឹប​ដើម្បី​​​បង្កើត​បាន​​​ផលិតផល​​ប្រ​សើរ​នៅ​ពេល​​មាន​ការ​កក់​ហៅ​ពី​​អតិ​ថិ​ជន​។​​

mo-hinh-dan-ngu-am-khmer

mo-hinh-ghe-ngo

san-pham-ket-com

 

សុខ​ ខើយ