ឯកអគ្គរដ្ឋទូតកាណាដា​ប្រ​ចាំ​ការ​នៅ​វៀត​ណាម​មក​បំ​ពេញ​ទស្សនកិច្ច​នៅ​សាកលវិទ្យាល័យ​ត្រាវិញ


 (TVU) – ព្រឹក​ថ្ងៃទី​២៣ សីហា​ ២០១៧ លោក​ស្រី Ping Kitnikone ឯកអគ្គរដ្ឋ​ទូត​កាណាដា​ប្រ​ចាំ​ការ​នៅ​វៀត​ណាម​ព្រម​ទាំង​គណប្រតិភូ​បាន​មក​បំ​ពេញ​ទស្សនកិច្ច​នៅ​សាកលវិទ្យាល័យ​ត្រាវិញ។ ទទួល​គណប្រតិភូ​មាន​គណកម្មការ សាស្ត្រាចារ្យ សិស្ស​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​។

Chup anh khu HB Dai su Dac menh Toan quen CANADA Tai VN tham TVU

លោក​ សាស្ត្រាចារ្យ​បណ្ឌិត ផាម ទៀត ខាញ់ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​បាន​លើក​ឡើង​នូវ​សមិទ្ធិផល​ទទួល​បាន​ក្នុង​ឆ្នាំ​កន្លង​ គួស​បញ្ជាក់​នូវ​លទ្ធផល​ទទួល​បាន​ក្នុង​ក្រប​ខណ្ឌ​គម្រោង​ការ​មហាវិទ្យាល័យ​សហគមន៍​វៀត​ណាម​និង​កាណាដា តំ​ណាក់​កាល ២០០១ -​២០០៦ ក៏​ដូច​ជា​ចំ​ណង​មិត្តភាព​នា​ពេល​បច្ចុប្បន្ន​របស់​សាកលវិទ្យាល័យ​ត្រាវិញ​និង​បណ្តា​វិទ្យាស្ថាន​ សាកលវិទ្យាល័យ​នៅ​ប្រ​ទេស​កាណាដា។

តាំង​ពី​ឆ្នាំ​ ២០០១ ចំ​ណង​សហការ​រវាង​សាកលវិទ្យាល័យ​ត្រាវិញ​និង​បណ្តា​ដៃ​គូ​នៅ​កាណាដា​បាន​ពង្រឹង​និង​អភិវឌ្ឍ​ស្ថេរភាព​។ បណ្តា​ខ្លឹម​សារ​នៃ​ចំ​ណង​សហការ​រួម​មាន​ពិគ្រោះ​យោបល់​នៃ​ការ​បណ្តុះ​បណ្តាល ដោះ​ដូរ​និស្សិត ឧបត្ថម្ភ​គម្រោង​ការ​សម្រាប់​កម្មវិធី​បណ្តុះ​បណ្តាល។

លោក សាស្រាចារ្យ បណ្ឌិត​ ផាម ទៀត ខាញ់​មាន​ប្រសាសន៍​ថា «ជា​រាង​រាល់​ឆ្នាំ មាន​អ្នក​ឯកទេស​កាណាដា​ជា​ច្រើន​ និង​អ្នក​ស្មគ្រចិត្ត​បាន​មក​សាកលវិទ្យាល័យ​ត្រាវិញ​ដើម្បី​ជំ​នួយ​ការ​ដល់​យើង​ខ្ញុំ​ក្នុង​វិស័យ​ដូច​ជា​ចែក​រំ​ឡែក​បទពិសោធ​ផ្នែក​ស្រាវជ្រាវ វិធី​សាស្ត្រ​បង្ហាត់​បង្រៀន។ល។ អភិវឌ្ឍ​តាំង​ពី​មហាវិទ្យាល័យ​រង​តាម​ទម្រង់​កាណាដា សាកលវិទ្យាល័យ​ត្រាវិញ​បាន​រួម​តួ​នាទី​សំ​ខាន់​ក្នុង​បុព្វហេតុ​ នាំ​មក​ឱកាស​សិក្សា​​មាន​គុណ​ភាព​សម្រាប់​សហគមន៍»។​ ហេតុ​ដូច្នោះ យើង​ខ្ញុំ​សង្ឃឹម​និង​ខិត​ខំ​ដើម្បី​ក្លាយ​ជា​សាកលវិទ្យាល័យមួយ​តាម​ទម្រង់​កាណាដាទៅ​ថ្ងៃ​អនាគត។

ឱកាស​នេះ​ ថ្នាក់​ដឹក​នាំ​សាកលវិទ្យាល័យ​ត្រាវិញ​ថ្លែង​អំណរ​គុណ​ដល់​រដ្ឋាភិបាល​និង​ប្រ​ជាជន​កាណាដា​ ជាពិសេស​ការ​ឧបត្ថម្ភធំ​បំ​ផុត​និង​ជា​ប្រ​ចាំ​របស់​ស្ថាន​ទូត​កាណាដា​ប្រ​ចាំ​ការ​នៅ​វៀត​ណាម។ លោក​មាន​ទំ​នុក​ចិត្ត​ថា​នឹង​បន្ត​ទទួល​បាន​ការ​ជំ​នួយ​បន្ថែម​ទៀត​ពី​ឯកអគ្គ​រដ្ឋ​ទូត​កាណាដា​ក្នុង​​ការ​អភិវឌ្ឍសហការ​ជា​មួយ​សាកលវិទ្យាល័យ​និង​អង្គ​ការ​របស់​កាណាដា។

ក្រោយ​ពី​បាន​ស្តាប់​នូវ​របាយ​ការ​របស់​សាកលវិទ្យាល័យ​ត្រាវិញ​ លោក​ស្រី Ping Kitnikone រីក​រាយ​ចំ​ពោះ​លទ្ធផល​ទទួល​បាន​របស់​សាកលវិទ្យាល័យ​ត្រាវិញ​។ ទន្ទឹម​នឹង​នោះ​ លោក​ស្រី​ក៏​បាន​ពិភាក្សា​ជា​មួយ​កង​ជួរ​គ្រូ​បង្រៀន​របស់​សាលា​អំពី​បញ្ហា​អប់រំ​និង​បណ្តុះ​បណ្តាល​ អភិវឌ្ឍ​សេដ្ឋកិច្ច គម្រោង​ការ​បាន​និង​កំពុង​អនុវត្ត​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​និង​ជា​ពិសេស​លោក​ស្រី​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​គោលនយោបាយ​អំពី​សិទ្ធយេនឌ័រ​និង​ជន​ជាតិ​របស់​សាកលវិទ្យាល័យ​ត្រាវិញ។

លោក​ស្រី Ping Kitnikone ថ្លែង​ថា​នេះ​ជា​ដំ​ណើរ​ទស្សនកិច្ច​ដ៏​មាន​តម្លៃ​និង​កក់​ក្តៅ​បំផុត​។ ក្នុង​ឱកាស​នេះ លោក​ស្រី​បាន​នាំ​មក​នូវ​ព័ត៌មាន​ពិសេស​ៗ​នៃ​វប្បធម៌​ការ​រស់​នៅ​របស់​ប្រ​ជាជន​កាណាដា ដល់​សិស្ស​និស្សិត គ្រូ​បង្រៀន​សាលា​ក្នុង​ឱកាស​ថ្ងៃ​ខូប​អនុស្សាវរីយ៍​ ១៥០​ឆ្នាំ​បុណ្យឯករាជ្យជាតិ។

គណប្រតិភូ​ ក៏​បាន​ទៅ​ទស្សនា​នៅ​មហាវិទ្យាល័យ​ភាសា វប្បធម៌ វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូនិង​ដាំ​ដើម​ឈើ​នៅ​ទី​នោះ ព្រម​ទាំង​ទៅ​ទស្សនា​អន្តេវាសិកដ្ឋាន​​និស្សិត​និង​សួរ​សុខ​ទុក្ខ​អ្នក​ឯកទេស​កាណាដា​កំពុង​បំពេញ​ការ​ងារ​នៅ​សាកលវិទ្យាល័យ​ត្រាវិញ។

Sinh vien Chao don  Dai su Dac menh Toan quen CANADA Tai VN tham TVU

Trong cay 1 Dai su Dac menh Toan quen CANADA Tai VN tham TVU

Tham quan  Dai su Dac menh Toan quen CANADA Tai VN tham TVU

Tham quan khoa Khmer  Dai su Dac menh Toan quen CANADA Tai VN tham TVU

Lam viec tai Phong hop

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ឯកអគ្គរដ្ឋទូតកាណាដា​ប្រ​ចាំ​ការ​នៅ​វៀត​ណាម​មក​បំ​ពេញ​ទស្សនកិច្ច​នៅ​សាកលវិទ្យាល័យ​ត្រាវិញ