អង្គ​ការ​ WEAV ប្រគល់​អាហារូបករណ៍​ដល់​និស្សិត​​ស្ត្រី​ ២០ ចំ​ណែកនៅ​ឆ្នាំ​សិក្សា​ ២០១៧ - ២០១៨

 (TVU) – ថ្ងៃទី​ ២៩ សីហា ២០១៧ អង្គ​ការ​ដើម្បីសំឡេងនិង​សិទ្ធិ​របស់​ស្ត្រី (WEAV) បាន​ជូន​អាហារូបករណ៍​ដល់​និស្សិត​ជា​ស្ត្រី​ភេទ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​​ចំ​នួន​ ២០​ ចំ​ណែក​ក្នុង​ឆ្នាំ​សិក្សា​ ២០១៧ -​២០១៨ មាន​ចំ​នួន​ទឹក​ប្រាក់​មួយ​ចំ​ណែក​គឺ​ ២,៥ លាន​ដុង។

hocbongweav002

នៅ​ក្នុង​អង្គ​ជំ​នួប លោក វ៉ ហ្វាង ខាយ សាកលវិទ្យាធិការ​រង​បាន​ថ្លែង​អំ​ណរ​អរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ដល់​អង្គ​ការ​នេះ​បាន​ផ្តល់​អាហារូបករណ៍​ដើម្បី​សំ​ឡេង​និង​សិទ្ធិស្ត្រី​។ លោក​ថ្លែង​ថា៖ នេះ​ជា​កម្មវិធី​មាន​សារៈសំ​ខាន់ ជា​មនុស្ស​ធម៌ អាហារូបករណ៍​នីមួយៗ​មិន​ត្រឹម​ជា​រង្វាន់​មាន​ប្រយោជន៍​ថែម​ទាំង​បាន​លើក​ទឹក​ចិត្ត​ដល់​និស្សិត​ជា​ស្ត្រី​ភេទ​​ខិត​ខំ​ព្យាយាម​ថែម​ទៀត​ក្នុង​ការ​សិក្សារ។

តំ​ណាង​អង្គការ​  WEAV លោក​ស្រី Lois Testa Vietri បាន​ឧទ្ទេសនាម​បន្ថែម​អំពី​កម្មវិធីប្រគល់​​អា​ហារូបករណ៍ដល់​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ។ លោក​ស្រី​ថ្លែង​ថា៖ នេះ​ជា​លើក​ទី​ ៣ ខ្ញុំ​បាន​មក​បំ​ពេញ​ការ​ងារ​នៅ​សាកលវិទ្យាល័យ​ត្រាវិញ ខ្ញុំ​នឹង​បន្ត​អភិវឌ្ឍ​កម្មវិធី​នេះ និង​រក្សា​ចំ​ណង​សហការ​ជា​មួយ​សាកលវិទ្យាល័យ​ត្រាវិញ​។

វត្ថុ​បំ​ណង​របស់​អង្គ​ការ​នេះ​គឺ​ដើម្បី​ឧបត្ថម្ភ​សម្រាប់​ប្អូនៗ​ និង​និស្សិត​ជា​ស្ត្រី​ភេទ​អាច​អនុវត្ត​តួនាទី​គ្រប់​គ្រង និង​ស្វែង​រក​សំ​ឡេង​របស់​ខ្លួន ធ្វើ​ឱ្យ​សម្បូរ​បែប​សម្រាប់​ការ​អភិវឌ្ឍ​សហគមន៍​និង​ជីវភាព​គ្រួសារ។

តំ​ណាងឱ្យ​និស្សិត​ ប្អូន ឡឹម ក្វាង​ ភុក ប៊ីង រៀន​ថ្នាក់​ភាសា​អង់​គ្លេស​២០១៤ បាន​ថ្លែង​អំ​ណរគុណ​ដល់​អង្គ​ការ​ WEAV បាន​ជំ​នួយ​អាហារូបករណ៍​ដ៏​មាន​តម្លៃ ជួយ​ដល់​ពួក​ខ្ញុំ​ សម្រាលបាន​ប្រាក់​សិក្សា​ក៏​ដូចជា​សម្រាល​បាន​ជីវភាព​ប្រ​ចាំ​ថ្លៃ​ ក៏ជា​​ជំ​រុញ​ទឹក​ចិត្ត​ដល់​ពួក​ខ្ញុំ​ខំ​ប្រឹង​ប្រែង​ថែម​ទៀត​ក្នុង​ការ​សិក្សា។

hocbongweav003

hocbongweav001

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន អង្គ​ការ​ WEAV ប្រគល់​អាហារូបករណ៍​ដល់​និស្សិត​​ស្ត្រី​ ២០ ចំ​ណែកនៅ​ឆ្នាំ​សិក្សា​ ២០១៧ - ២០១៨