ក្រុម​អ្នក​ឯកទេស​ផ្នែក​ភាសា​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជាបំ​ពេញ​ការ​ងារ​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​

(TVU) – ចាប់​ពី​ថ្ងៃ​ទី ២៨​ ដល់​ថ្ងៃទី ៣១ ខែ​សីហា ២០១៧ លោក​ជំ​ទាវ ទន់ សាអ៊ីម អនុរដ្ឋ​លេខាធិការ​​នៃ​ក្រ​សួង​អប់រំ​យុវជន​និង​កីឡា​ព្រះ​រាជាណាចក្រ​កម្ពុជា​ព្រម​ទាំង​លោក​បណ្ឌិត​នៅ ស៊ុន​ ប្រ​ធាន​ស្តី​ទីក្រុម​ប្រឹក្សាជាតិ​ភា'សា​ខ្មែរ​ និង លោក​បណ្ឌិត​ នុត​ សម្បត្តិ​ ប្រ​ធាន​វិទ្យាស្ថាន​ ជីវសាស្ត្រ វេជ្ជសាស្ត្រ​និង​កសិកម្ម​(រាជ​បណ្ឌិត្យ​សភា​កម្ពុជា)​ បាន​បំ​ពេញ​ការ​ងារ​ជា​មួយ​ក្រុម​រៀប​រៀង​វចនានុក្រម​ទេ្វ​ភាសា​ វៀតណាម-ខ្មែរ និង​ខ្មែរ-វៀត​ណាម។

doan-chuyen-gia-campuchia

គណៈគ្រប់​គ្រង​គម្រោង​នេះ​បាន​ឱ្យ​ដឹង​ថា៖ ក្រុម​អ្នក​​ឯកទេស​ផ្នែក​​ភាសា​កម្ពុជា​បាន​បំពេញ​ការ​ងារ​ផ្ទាល់​ជា​មួយ​ក្រុម​ចង​ក្រង​វចនានុក្រម​ទ្វេ​ភាសា​របស់​សាកលវិទ្យាល័យ​ត្រាវិញ​ក្នុង​រយៈ​ពេល​ ៤ ថ្ងៃ អ្នក​​ឯកទេស​ទាំង​នោះ​បាន​យក​ចិត្ត​ទុក​ដាក់​ត្រួត​ពិនិត្យ​និង​ពិគ្រោះ​យោ​បល់ ​ឯក​ភាព​លើ​មេ​​ពាក្យ​​​និង​ន័យ​ ដើម្បី​ត្រៀម​ដាក់​ទៅ​ពិ​និត្យ​​និង​​ទទួល​​ស្គាល់រួច​ចុះ​ផ្សាយ​នៅ​ចុង​ឆ្នាំ​២០១៧។

លោកជំ​ទាវ​ ទន់ សាអ៊ីម​ អនុរដ្ឋ​លេខាធិការ​​នៃ​ក្រ​សួង​អប់រំ​យុវជន​និង​កីឡា​ព្រះ​រាជាណាចក្រ​កម្ពុជា​ ឱ្យ​តម្លៃ​ខ្ពស់​​ទៅ​លើ​ស្នា​ដៃ​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ​​រៀប​រៀង​វចនា​នុក្រម​ទ្វេ​ភាសា​របស់​សាកលវិទ្យាល័យ​ត្រាវិញ។ លោក​ជំ​ទាវ​មាន​ប្រ​សាសន៍​ថា៖ ខ្ញុំ​កោត​សរសើរ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​បញ្ញវន្ត លោក​គ្រូ​អ្នក​គ្រូ​សាកលវិទ្យាល័យ​ត្រាវិញ បើ​យោង​តាម​វចនានុក្រម​របស់​សម្តេច​សង្ឃរាជ​ជួន​ណាត​អាច​មិន​ទាន់​គ្រប់​គ្រាន់​​ ប៉ុន្តែ​នៅ​ទី​នេះ​ពួក​គាត់​​​បាន​សកម្ម​ដាក់​ចូល​បន្ថែម​ពាក្យ​ថ្មីៗ​សម្បូរ​បែប ធ្វើ​ឱ្យ​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​តួ​លេខ​ ៤២ ០០០ ពាក្យ​។

លោក​បណ្ឌិត​ នៅ ស៊ុន ប្រ​ធាន​ស្តី​ទីក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរគួស​បញ្ជាក់​ថា​ កសាង​វចនានុក្រម​​តម្រូវ​ប្រើ​ភាសា​យាន និង​បែង​ចែក​ឱ្យ​ដាច់​វចនានុក្រម​សាកល និង​វចនានុក្រម​ឯកទេស។ បណ្តា​មេ​ពាក្យ​ដែល​យើង​ខ្ញុំ​ស្នើឱ្យ​ដក់ចេញ​គឺ​មិន​មែន​បោះ​បង់​ចោល​ទេគឺ​ទុក​សម្រាប់​កសាង​សទ្ទានុក្រម​ទៅ​តាម​​​ផ្នែក​ឯកទេស។

សាស្ត្រាចារ្យ បណ្ឌិត ផាម ទៀត​ ខាញ់ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​វាយ​តម្លៃ​ខ្ពស់​ការ​ងារ​របស់​អ្នក​ឯក​ទេស​ដែល​បាន​ចំ​ណាយ​ពេល​មាន​តម្លៃ​​ មក​បំ​ពេញ​ការ​ងារ​ ប្រឹក្សា​យោ​បល់​ជា​មួយ​ក្រុម​ការ​ងារ​រៀប​រៀង​វចនានុក្រម​ ផ្តល់​នូវ​គំ​និត សំ​ខាន់ៗ កែ​តម្រូវ​ន័យ​​ មេពាក្យ​ សម​ស្រប​ទៅ​នឹង​វចនានុក្រម​សាកល។

សាកល​វិទ្យាធិការ​បាន​ថ្លែង​អំ​ណរ​អរ​គុណ​ចំពោះ​លោក​ជំ​ទាវ ទន់ សាអ៊ីម លោក បណ្ឌិត នៅ ស៊ុន លោក​បណ្ឌិត នុត​ សម្បត្តិ បាន​ជួយ​ដល់​សាកលវិទ្យាល័យ​ត្រាវិញ ក៏​ដូច​ជួយ​ដល់​វៀត​ណាម​ក្នុង​ការ​ចងក្រងវចនានុក្រម ​ដោយ​រដ្ឋាភិបាលវៀត​ណាម​ប្រ​គល់​ឱ្យ​សាកលវិទ្យាល័យ​ត្រាវិញ​រៀប​រៀង។

លោក​ថ្លែង​ថា សាកលវិទ្យាល័យ​យើង​ខ្ញុំ​នៅ​បន្ត​ទំនាក់​ទំ​នង​តាម​បណ្តាញ​អ៊ិនធឺណែតជាមួយអ្នក​ឯកទេស​ដើម្បី​ជំ​នួយ​ការ​ងារ​ដល់​ក្រុម​រៀប​រៀង​វចនានុក្រម​សម្រេច​ជា​ស្ថាពរ និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​ក្នុង​ពេល​ខាង​មុខ រួម​ចំ​ណែក​ក្នុង​ការ​សិក្សា​ ស្រាវជ្រាវ​ផ្នែក​ភាសា​របស់​ជន​ជាតិ​ទាំង​ពីរ និង​ជំ​រុញ​ចំ​ណង​មិត្ត​ភាព​រវៀង​ប្រទេស​វៀត​ណាម​ និង​កម្ពុជា។

cpc-03

doan-chuyen-gia-dang-trao-doi-phan-bien-bo-tu-dien-1

cpc-02

ហ្វិញ សាង