សម្ព័ន្ធ​យុវជន​ និងសមាគម​និស្សិត

ទន្ទឹម​នឹង​ការ​អនុវត្ត​ភារកិច្ច​ បេសកកម្ម​ អ​ភិវឌ្ឍខឿន​អប់​រំ​និង​បណ្តុះ​បណ្តាល​របស់​សាកលវិទ្យា​ល័យ​ត្រាវិញ  ការ​រៀប​ចំ​ក្រុមយុវជន សមាគម​និស្សិតក្រោម​ការ​គ្រប់​គ្រង​​ផ្ទាល់នៃ​គណៈកម្មធិការបក្ខ​ និង​​គណៈ​កម្មធិការ​សាលា​។ សម្ព័ន្ធ​យុវជន​សមាគម​និស្សិត​​ជា​អង្គភាព​មាន​ភារកិច្ច​អនុវត្ត​ ផ្សព្វ​ផ្សាយ បណ្តា​កិច្ចការ ចលនា​របស់​ក្រុម​យុវជន សមាគមនិស្សិត​សាលា ហើយ​ក៏​ជា​អង្គភាព​ដោះដូរ​រវាងនិស្សិត ការិយាល័យ វិទ្យា​ស្ថាន ក្នុងនិង​ក្រៅ​សាលា ដើម្បី​រួម​សហការ​ជាមួយ​នឹង​ស្ថាប័ន​រដ្ឋ សហគម អង្គ​ការ​ក្រៅរដ្ឋាភិបាល ក្នុង​កិច្ចការ​ថែ​រក្សា បណ្តា​សម្ព័ន្ធ​ យុ​វជន​សាមា​គម​​សិស្ស​ និស្សិត ។

 ​សម្ព័ន្ធ​យុវជន​សមាគម​និស្សិត​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០០២ សព្វ​ថ្ងៃមាន​​អង្គភាព​សម្ព័ន្ធ​យុវជនចំណុះ​ទាំង១៣​ក្រុម ក្នុង​នោះ​សាខាសម្ព័ន្ធ​យុវជនមានសមាជិក២៨៦រូប​ ​សម្ព័ន្ធយុវជន៨៧១៨រូប​ ​យុវជន៤១៤រូប ​សមាជិក​ជា​ស្រ្តី​ភេទ៥១៥៤រូប ជា​ជន​ជាតិ​ខ្មែរ១៥៩៥​រូប បក្ខជន១៤៩​រូប សាខាសមាគមនិស្សិត​មាន៩​អង្គភាព មាន​​សមាជិក៦០៨០​រូប។ ជា​មួយ​តួនាទី​ ​សាមគ្គីភាព​ ចលនា រួប​រួម​សម្ព័ន្ធ​យុវជន​ ​អប់រំ​​​​សិលធម៌​ នយោបាយ ភាព​ក្លា​ហាន​ក្នុង​បដិវត្តន៍​ ស្មារតី​ឈាន​លើង​ក្នុង​សិក្សា​រៀន​សូត្រ លើកកំ​ពស់​សមត្ថភាព សិក្សា​និងហ្វឹក​ហ្វិន។

សម្ព័ន្ធ​យុវជន​សមាគម​និស្សិត​ ជា​បរិស្ថាន​​សម្រាប់​​យុវជន​បាន​លត់​ដំ​សមត្ថភាព​ បំ​ពេញ​ភារកិច្ច និង​​ចំ​រើន​បទ​ពិ​សោធ​ រួម​ចំ​ណែក​កសាង​សង្គម​ វិស័យ​​អប់​រំ​និង​បណ្តុះ​បណ្តាល​ បង្កើត​ប្រភព​ធុន​ធាន​មុនស្ស​តាម​តម្រូវ​ការ​​អភិវឌ្ឍសេដ្ឋកិច្ចប្រទេស​ជាតិ។​ ប៉ុន្មាន​ឆ្នាំ​កន្លង​ សម្ព័ន្ធ​យុវជន​សមាគម​និស្សិត ​ចាត់​តាំងបណ្តា​កម្ម​វិធី​សម្រេច​បាន​ជោគ​ជ័យ​គួរ​កត់​សម្គាល់ ​ឆ្លង​តាម​រយៈ​នេះ​អាច​បញ្ជាក់​បាន​សមត្ថភាព​ ក្នុង​ចលនា​បដិវត្តន៍​​ ការ​កំ​ណត់​ទិស​ដៅ​​​ ពង្រឹង​ទំ​នុក​ចិត្ត​ដល់​យុវជន​គ្រប់​រូប​​ក្នុង​ការ​គ្រប់​គ្រង​របស់​បក្ខ​និង​រដ្ឋ។

ចលនា​សម្ព័ន្ធ​យុវជន​សមាគមន៍​និស្សិត៖ បាន​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​រាល់​សកម្មភាព​​បេសកកម្ម​អប់​រំ​និង​បណ្តុះ​បណ្តាល​​របស់​សាលា​៖​​អប់​រំ​​គំ​និត អប់​រំ​​ប្រពៃ​ណី​ ច្បាប់ គុណធម៌ សិលធម៌​ក្នុង​ការ​រស់​នៅ រាង​កាយ​ បំណិន​ សម្រាប់​សម្ព័ន្ធ​យុវជន​និស្សិត​សសលា​ បណ្តា​សកម្មភាព​​សិក្សា​ ស្រាវជ្រាវវិទ្យា​សាស្រ្ត តែង​បាន​ជំ​រុញ​​មាំ​រហូត។ ទន្ទឹម​និង​នោះ​បណ្តា​ចលនា​យុវជន​ស្មគ្រ​ចិត្ត​​ បេសកកម្ម​សង្គម តប​ស្នង​សង​គុណ​ផ្សព្វ​ផ្សាយ​ ចលនា​យុវជន​ស្មគ្រ​ចិត្ត​ អនុវត្ត​ភារកិច្ច​របស់សាលា​ អភិវឌ្ឍ​សេដ្ឋកិច្ចរបស់​​ខេត្ត។​ បណ្តា​ចលនា​​នោះ​ បាន​បង្កើត​​ស្មារតី​ ភាព​ក្លា​ហាន មាន​ចំ​ណង់​ចិត្ត​សិក្សា​រៀន​សូត្រ​ ស្រាវ​ជ្រាវ និង​ពលកម្ម ការ​ច្នៃ​ប្រឌិត​របស់​និស្សិត​គ្រប់​រូប រួម​ចំណែក​បង្កើត​បាន​មនុស្ស​គំ​រូ​«​​​អ្នក​ជំ​នាញការ​ច្នៃ​ប្រឌិត​ ខ្ពស់» សម្រេច​ជោគ​ជ័យ​ភារកិច្ច​​របស់​បក្ខ​​ និង​សាលា​បានប្រកាស់ជូន។

រាល់​សកម្មភាពរបស់សម្ព័ន្ធ​យុវជន​សមាគម​និស្សិត​តែង​បានផ្គួប​ផ្សំ​ជា​មួយ​និង​សកម្មភាព ​វិជ្ជាជីវៈ​ ចលនា​បដិវត្តន៍តាម​ដំណាក់​កាល​មួយ​ថ្ងៃ​កាន់​តែ​ស៊ី​ជម្រៅ​ និង​ទ​ទួល​បាន​ការ​គាំ​ទ្រ​អំ​ពី​សង្គម។ ទំ​រង់ វិធី​សាស្រ្ត​​ជា​ច្រើនបាន​ផ្តើម​លើង​ដូច៖ ​​រួម​កសាង​វិទ្យាល័យ​ព័រ​បៃតង ដោយ​មាន​សកម្មភាពប្រឡង​ប្រ​ណាំង បើកសម័យ​ប្រឡង​មាន​ប្រធានបទ​ស្តី​អធំ​ពី​របៀប​ការ​ពារ​បរិស្ថាន​ពិភាក្សា​អំ​ពី​បញ្ហាការ​ប្រែ​ប្រួល​របស់​អាកាសធាតុ ចលនា​ជិះ​កង់​រើស​សំ​រាម សម្អាត​ទី​សិក្សា អន្តេវាសិកដ្ឋាន​ដោយមាន​​២៥៥០​​លើក​និស្សិតចូល​រួម​ សេវ៉ាកម្ម​ទូ​រគមនាគមន៍​យុវជន​​ផ្គត់​ផ្គង់​​sim card ទូរ​ស័ព្ទ​​និង​មុខ​ទំ​និញ​មួយ​ចំ​នួន​ ដើម្បី​បង្កើត​ថវិកាសំរាប់​អាហារូបករណ៍​​អោយ​និស្សិត​​៖​កម្មវិធី​​ពន្លក​ពណ៌​បៃ​តង បំ​ភ្លឺ​សុបិន្តយុវវ័យ​វៀត​ណាម​ ជូនអាហារូបករណ៍​ចំនួន​៤៣៦អោយ​និស្សិត​ក្រី​ក្រ កម្មវិធី​ជំ​នួយ​រដូវ​ប្រឡង​ ប្រឹក្សា​និង​ជួយណែ​នាំជូន​និស្សិតទៅ​មក​​មណ្ឌល​ប្រឡង ៩.៩២២លើកដាក់​ពាក្យ​ប្រឡង ណែ​នាំ​និស្សិត​និង​អាណាព្យាបាល​រក​ទី​ស្នាក់នៅមាន​​៣៦.១៣៣​កន្លែង ​ អន្តេវាសិកដ្ឋាន២០០០​កន្លែង ​ជំ​នួយ​អាហាថ្ងៃ​ត្រង់​១៥.​៣២០​ចំ​ណែក ​ដោយ​មិន​គិត​ថ្លៃ​​ និង​​ទឹក​ផឹក៨.៥០០​​ សរុប​ថវិកា​រួម​គឺ​៣១៦.៨០០.០០០ដុង។ សកម្មភាព​បរិច្ចាគឈាម​​ក៏​ជា​ចលនា​លេច​ធ្លូ​​ ក្នុង​ឆ្នាំ​២០១៣ - ២០១៤ ​បាន​ចាត់​តាំង​បាន​៧​លើក មាន​១៧៧៥​រូប​បរិច្ចាគ​ឈាម​។ ជា​មួយ​និង​លទ្ធផល​សម្រេច​បាន​ក្នុង​បេសកកម្ម​និង​ចលនា​និស្សិត​កន្លងហើយ រាល់​ជំ​នាន់​បុគ្គលិក សម្ព័ន្ធ​​ សហគមន៍​និស្សិត​សាលា​​តែង​ខិត​ខំ​សិក្សា​រៀន​សូត្រ​​ បង្កើន​វិជ្ជាជីវៈ សមត្ថភាព​ធ្វើ​សកម្មភាពដើម្បី​សម្រេច​បាន​លទ្ធ​ផល​ល្អ​ក្នុង​ឆ្នាំ​សិក្សា​ខាង​មុខ រួម​ចែណែក​អនុវត្ត​ជោគ​ជ័យ​ភារកិច្ច​នយោបាយ​​របស់សាលា ក្នុង​កិច្ច​ការ​អភិវឌ្ឍបេសកកម្ម​សម្ព័ន្ធ​យុវជន​សមាគម​និស្សិតសាកលវិទ្យា​ល័យ​ត្រវិញ។