លោក​បណ្ឌិត Phillip M.Adam បំពេញការងារ​នៅសាកលវិទ្យាល័យត្រាវិញ

(TVU) - ក្នុង ខែកញ្ញា ឆ្នាំ ២០១៧ លោកបណ្ឌិត Phillip M.Adams ជាអ្នក​ឯក​ទេសផ្នែក​ខាង រូបវិទ្យា ជីវៈវិទ្យា ច្បាប់ និងវិទ្យាសាស្ត្រ​អប់រំ​បាន​បំ​ពេញ​ការ​ងារ​នៅ​សាកលវិទ្យាល័យ​ត្រាវិញ។

Tangquavabangkhen

ដំ​ណើរ​បេសកកម្មលើកនេះរបស់លោក​មាន​សកម្មភាពដូចជា​៖ ចែករំលែកបទពិសោធន៍ នៃ​ការ​ចុះឈ្មោះនីយបត្រតក្កកម្ម កម្មសិទ្ធបញ្ញា​ Medical informatic អនុវត្ត​បច្ចេកវិទ្យាពត៌មានក្នុងវេជ្ជសាស្ត្រឱ្យ​កង​គ្រូបង្រៀននៃមហាវិទ្យាល័យបច្ចេកទេសនិង​បច្ចេកវិទ្យា។

រួម​សកម្មភាព​ជាមួយលោកបណ្ឌិត Phillip M.Adams នៅ​មាន​លោកស្រី Suann Adams ចូលរួមបង្រៀនភាសា​អង់គ្លេសនៅ​សាលាលត់​ដំ​បំ​ណិ​គរុកោសល្យផងដែរ។

លោកសាស្ត្រាចារ្យបណ្ឌិត ផាម ទៀត ខាញ់ សាកលវិទ្យាធិកានៃសាកលវិទ្យាល័យត្រាវិញ បាន​ថ្លែង​​អំណរគុណនិង​វាយតម្លៃខ្ពស់​គំនិតផ្តួច​ផ្តើមរបស់​​បណ្ឌិត Phillip M.Adams បាន​រួម​ចំ​ណែក​ស្ថាបនា​ដល់​សាកលវិទ្យាល័យ​ក្នុង​ពេលកន្លងមក។​

លោក​សាកលវិទ្យាធិកាមានប្រសាសន៍ថា ក្នុង​កិច្ច​​ពិភាក្សានេះ​ បណ្ឌិត Phillip M.Adams បាន​លើក​ឡើងគំ​និត​ថ្មីៗ និង​​វិធាន​ការ​ជា​ច្រើន​ប្រកបដោយទឹកចិត្តព្យាយាម​បន្តចូលរួម​កសាង ​អភិវឌ្ឍន៍សាកលវិទ្យាល័យត្រាវិញ។

គណកម្មការ​សាកលវិទ្យាល័យ​ត្រាវិញ​ បានបញ្ជា​ឱ្យ​អង្គភាពក្រោម​ឱវាទ​ សិក្សាអនុវត្តតាមជំហាននិមួយៗ នៅ​សំ​ណើរ​របស់​លោកបណ្ឌិត Phillip M.Adams ជាឱកាសដើម្បីឲ្យគ្រូបង្រៀនឈានទៅដល់ការរីកចំរើនល្អប្រសើរ និងសិក្សាពីគំនិតល្អៗរបស់អ្នកជំនាញគ្រប់ៗរូប ជាពិសេសគឺបង្ហាញ់ទិសដៅដល់​និស្សិត​​ផ្តើម​​អាជីព។ ​ លោកបណ្ឌិត Phillip M.Adams ​ធ្វើ​ជា​ទី​ប្រឹក្សា​ឱ្យ​មជ្ឈមណ្ឌល និស្សិត​ផ្តើម​​អាជីពតាម​ការ​អញ្ជើញ​របស់​បណ្ឌិត​ផាម​ទៀត​ខាញ់។

ក្នុងដំណើរវិលត្រឡប់មកសាកល​វិទ្យាល័យ​ត្រាវិញ​ លោកបណ្ឌិត Phillip M.Adams បន្តលើកឡើង​នូវគោល​ដៅ​​ស្ថាបនា​​ថ្មីៗ​ដូចជា៖​ កសាង​បរិស្ថាន​ការ​ងារ​​​ច្នៃ​ប្រឌិត និង​សកម្ម ជា​ពិសេសគឺគំនិត​បង្កើត«​បរិយាកាសផលិត»កែ​សម្រួល​​ទូ​ទៅ​និងមាន​វិធានការ​អនុវត្ត​​ច្បាស់​លាស់។

លោក​ថ្លែង​ថា«បរិយាកាសផលិត» គឺជាក្បាល​ម៉ាសីនដ៏ល្អបំផុត​ បាននាំ​មក​ជោគ​ជ័យ​​​រហូត ដល់សព្វថ្ងៃនេះ។

Phillip M.Adams lam viec tai DHTV-001

យើងខ្ញុំគាំទ្រដាក់​ឱ្យ​​អនុវត្ត​នៅ​ «បរិយាកាសផលិត» អន្តរមុខជំនាញ(អន្តរ​មហាវិទ្យាល័យ)នៅសាកលវិទ្យាល័យត្រាវិញ។ យើងខ្ញុំមាន​ទំ​នុក​ចិត្ត​ថា​ធនធានមួយ​នេះ នឹងអនុញ្ញត្តិឲ្យនិស្សិតនិងគ្រូបង្រៀនអាចរួបរួម ប្រាស្រ័យវាយតម្លៃនិងលើក​ឡើង​គំនិតជាក់ស្តែងដើម្បីចាប់ផ្តើមអាជីព​និងបង្កើត​អាជីវកម្ម​មាន​ប្រសិទ្ធភាព ក្នុង​កិច្ច​ការ​ពាណិជ្ជកម្ម​ឬសេវាកម្ម។

លោកបណ្ឌិត Phillip M.Adams ក៏ថ្លែងឲ្យដឹងបន្ថែមអំពី Website ថានេះជាគេហទំព័រមួយដ៏សំខាន់ សម្រាប់ការផ្តល់ពត៌មានពីបណ្តាបអនុ​សារណាបញ្ចប់ថ្នាក់ ដែលមានភាពជាក់ស្តែងរបស់និស្សិត ដល់អ្នកទាំងឡាយ ដល់បណ្តាអង្គភាពរបស់សាលា ជាពិសេសគឺនាយកដ្ឋានបណ្តុះបណ្តាល តម្រូវឲ្យមាន Website ជាភាសាអង់គ្លេសដើម្បីបម្រើឲ្យសហការី ពេលត្រូវការពត៌មានពីវិស័យដែលគេចាប់អារម្មណ៍។

ក្នុងពេលនេះដែរ លោកបណ្ឌិត Phillip M.Adams ជូនឧបករណ៍(បន្ទះសៀគ្វី បន្ទះអេឡិចត្រូនិច។ល។) ស្មើ១០ពាន់ដុល្លា ដល់មហាវិទ្យាល័យបច្ចេកទេសនិងបច្ចេកវិទ្យានៃសាកលវិទ្យាត្រាវិញ។

ឱកាសនេះ​ប្រធានគណកម្មធិកាប្រជាជនខេត្តត្រាវិញ ជូនលិខិតសរសើរដល់លោកបណ្ឌិត ដើម្បី​ទទួលស្គាល់ការជំនួយរបស់លោកសម្រាប់ការអភិវឌ្ឍន៍ខឿន​អប់រំខេត្តត្រាវិញ។

ដា​ វី